សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាថ្មីកម្រិតមធ្យមសិក្សា «សាលាស្មាយលីង ហ្គេខូអេឌូខេសិន ខេមផឹស» នៃអង្គការតុកកែញញឹមកម្ពុជា

កំពង់ឆ្នាំង ៖ អគារសិក្សាថ្មីកម្រិតមធ្យមសិក្សា «សាលាស្មាយលីង ហ្គេខូអេឌូខេសិន ខេមផឹស» នៃអង្គការតុកកែញញឹមកម្ពុជា ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦។

ពិធីសម្ពោធនេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ ព្រឹត្តិការណ៍នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ក៏ដូចជាអ្នកតំណាងរាស្ត្រ លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ និងអង្គភាពជុំវិញខេត្តផងដែរ។

ការសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មីនេះ គឺជាជំហានសំខាន់មួយក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធអប់រំនៅតំបន់ជនបទ និងរួមចំណែកលើកកម្ពស់គុណភាពអប់រំសម្រាប់សិស្សានុសិស្សក្នុងស្រុកសាមគ្គីមានជ័យ និងតំបន់ជុំវិញ។