អ៊ីរ៉ង់ ព្រមានបាញ់មីស៊ីល «មិនកំណត់ចំនួន» ដើម្បីបង្ការសត្រូវ និងបញ្ចប់យុគសម័យ «វាយហើយរត់»

ទីប្រឹក្សារបស់មេបញ្ជាការកងកម្លាំងអវកាសនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) លោកឧត្តមសេនីយ៍ទោ Ali Balali បានថ្លែងថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ត្រៀមខ្លួនរួចជាស្រេចក្នុងការបាញ់មីស៊ីលក្នុងចំនួន «មិនកំណត់» (as many as necessary) ដើម្បីបង្ការសត្រូវ និងបង្ហាញថា គ្មានការវាយប្រហារណាមួយនឹងគេចផុតពីការឆ្លើយតបឡើយ។

លោកបានប្រៀបធៀបជាមួយសម័យសង្គ្រាមអ៊ីរ៉ាក់-អ៊ីរ៉ង់ (ឆ្នាំ១៩៨០-១៩៨៨) ដែលអ៊ីរ៉ង់បាញ់មីស៊ីលសរុបតែ ៨៨ គ្រាប់ ប៉ុណ្ណោះ ដោយសារតែមានការរឹតបន្តឹងធនធាន និងតម្លៃថ្លៃខ្លាំង។ លោកនិយាយថា បច្ចុប្បន្ន «យើងលែងមានបញ្ហាបែបនោះទៀតហើយ»។

លោក Balali បន្តថា៖
«ថ្ងៃនេះ នៅក្នុងគ្រប់ប្រតិបត្តិការទាំងអស់ កងកម្លាំងប្រដាប់អាវុធបាញ់ក្នុងចំនួនច្រើនតាមតែចាំបាច់ ប្រកបដោយអំណាច និងការប្តេជ្ញាចិត្ត ដើម្បីឲ្យសត្រូវយល់ថា យុគសម័យ “វាយហើយរត់” (hit and run) បានបញ្ចប់ហើយ»។

លោកក៏អះអាងថា អត្រាផលិត និងបាញ់មីស៊ីលរបស់អ៊ីរ៉ង់អាចរក្សាបានរយៈពេលជាច្រើនឆ្នាំ ប្រសិនបើការប្រឈមមុខគ្នាបន្ត។

សេចក្តីថ្លែងនេះត្រូវបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ និងប្រភពអន្តរជាតិ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងបរិបទភាពតានតឹងយោធានៅមជ្ឈិមបូព៌ា។

9