រង្វង់មូលឆ្នាំងសមិទ្ធផលថ្មីមួយ កំពុងសាងសង់នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ ក្រោមការដឹកនាំរបស់លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រង្វង់មូលឆ្នាំង ដែលជាសមិទ្ធផលថ្មីមួយ ស្ថិតនៅក្នុងស្រុករលាប្អៀរ កំពុងតែដំណើរការសាងសង់យ៉ាងសកម្ម ដើម្បីបន្ថែមសោភ័ណភាព និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ក្នុងតំបន់។

លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងថា គម្រោងសាងសង់រង្វង់មូលឆ្នាំងនេះ ត្រូវបានរំពឹងថា នឹងក្លាយជាចំណុចសំខាន់មួយសម្រាប់ការគ្រប់គ្រងចរាចរណ៍ និងក្លាយជាគោលដៅទេសចរណ៍ថ្មីមួយនៃខេត្តកំពង់ឆ្នាំង។ រង្វង់មូលនេះត្រូវបានរចនាឡើងដើម្បីបង្ហាញពីអត្តសញ្ញាណដ៏ល្បីល្បាញរបស់ខេត្ត គឺផលិតផលឆ្នាំងដី និងសិប្បកម្មប្រពៃណីខ្មែរ។

លោកអភិបាលខេត្តបានបន្តថា «រង្វង់មូលឆ្នាំង មិនត្រឹមតែជាសំណង់សាធារណៈមួយប៉ុណ្ណោះទេ ប៉ុន្តែវាជាសញ្ញាបង្ហាញពីការរីកចម្រើន និងការយកចិត្តទុក ដាក់ខ្ពស់របស់អាជ្ញាធរខេត្តក្នុងការអភិវឌ្ឍន៍តំបន់ ជាពិសេសស្រុករលាប្អៀរ ដែលជាតំបន់មានសក្តានុពលខ្ពស់ផ្នែកប្រវត្តិសាស្ត្រ និងវប្បធម៌»។

គម្រោងនេះ គ្រោងនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខ ដោយនឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើន រួមមាន ការកែលម្អលំហូរចរាចរណ៍ ការលើកកម្ពស់សោភ័ណភាពទីក្រុង និងជំរុញសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរីកចម្រើន។

ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងបានសម្តែងនូវការសប្បាយរីករាយ និងការគាំទ្រយ៉ាងខ្លាំងចំពោះសមិទ្ធ ផលថ្មីនេះ។ ពួកគេជឿជាក់ថា រង្វង់មូលឆ្នាំងនឹងធ្វើឱ្យស្រុករលាប្អៀរ ក្លាយជាទីកន្លែងទាក់ទាញ និងមានការអភិវឌ្ឍន៍កាន់តែខ្លាំងក្លានាពេលខាងមុខ៕