កំពង់ឆ្នាំង៖ កាលពីថ្ងៃទី០៥ ខែ ឧសភា ឆ្នាំ២០២៦ កម្លាំងចំរុះខេត្តកំពង់ឆ្នាំង មានក្រុមការងារខណ្ឌរដ្ឋ បាលជលផលកំពង់ឆ្នាំង សហការជាមួយកម្លាំងយោធាបានចុះស្ទាក់បង្រ្កាបបទល្មើសជលផល ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីឆក់ត្រី ប្រព្រឹត្ត នៅចំណុចព្រែកជើងគ្រួស ភូមិជើងគ្រួស ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ឆាយ ចំរ៉ុង អាយុ៣៤ឆ្នាំ ទីលំនៅភូមិអន្លង់មេត្រី ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
វត្ថុតាងចាប់យកមានអាំងវែកទ័រឆក់ត្រីចំនួន ០១គ្រឿង ខ្សែភ្លើង និងខ្សែកាបប្រវែង៨ម៉ែត្រ កន្ត្រងដងត្រីចំនួន ៣ អាគុយ ៧០អំពែ(ម៉ាក Long) ចំនួន ០១គ្រឿង ទូកភ្ជាប់ម៉ាស៊ីន ១គ្រឿង។
ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង តាមនីតិវិធី ៕
