កិច្ចប្រជុំផ្សព្វផ្សាយបន្តប្រកាសលេខ១១៥៦ សហវ.ប្រក.អរតន ស្តីពីដាក់អោយអនុវត្តចំណាត់ថ្នាក់សេដ្ធកិច្ច នៃមាតិកាថវិកា និងខ្លឹមសារសង្ខេបនៃប្រកាសលេខ ៧៥០ សហវ.ប្រក.អល

កំពង់ឆ្នាំង៖ មន្ទីរសេដ្ធកិច្ច និងហិរញ្ញវត្ថុខេត្ត និងមន្ទីររតនាគាខេត្ត សហការជាមួយរដ្ឋបាលខេត្តបើកកិច្ចប្រជុំផ្សព្វផ្សាយបន្តប្រកាសលេខ១១៥៦ សហវ. ប្រក. អរតន ស្តីពីដាក់អោយអនុវត្តចំណាត់ថ្នាក់សេដ្ធកិច្ច នៃមាតិកាថវិកា និងខ្លឹមសារសង្ខេបនៃប្រកាសលេខ ៧៥០ សហវ.ប្រក.អល នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២៦ ក្រោមអធិបតីភាព លោកស្រី ប៊ន សុភី អភិ បាលរងខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីនាយក រងរដ្ឋបាលសាលាខេត្ត តំណាងមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក មេឃុំ ចៅសង្កាត់ ព្រមទាំង មន្រ្តីទទូលបន្ទុកផ្នែកហិរញ្ញវត្ថុតាមបណ្តាក្រុង ស្រុក ឃុំផងដែរ ។

មានប្រសាសន៍បើកនាឱកាសនោះ លោកស្រី ប៊ន សុភី អភិបាលរងខេត្តបានបញ្ជាក់ថា កិច្ចប្រជុំពេលនេះក្នុងគោលបំណងបញ្ជ្រាបការយល់ដឹង ពីការកែសម្រួលចំណាត់ថ្នាក់សេដ្ធកិច្ច ពីវជ្ឍការ ថវិកា និងខ្លឹមសារសង្ខេបដល់មន្រ្តីជំនាញនៅថ្នាក់ក្រោមជាតិពេលនេះ ដើម្បីក្របជញ្ជក់យកចំណេះដឹង ជំនាញ ដែលបានយកទៅអនុវត្តឆ្នាំបន្តអោយមានប្រសិទ្ធិភាព ។

លោកស្រីបានបន្តថា អ្វីដែលបានដាក់ចេញនូវក្នុងប្រកាសនេះ គឺដើម្បីជួយសម្រួលដល់ការបំេពេញភារ កិច្ចកាន់តែល្អប្រសើរ និងកាន់តែមានប្រសិទ្ធិភាព ។

ឆ្លៀតក្នុងឱកាសនោះលោកស្រីអភិបាលរងខេត្ត បានជម្រុញអោយមន្រ្តីពាក់ព័ន្ធទាំងអស់ត្រូវតែយកចឹត្តទុក្ខដាក់ ស្តាប់ទៅលើការធ្វើបទបង្ហាញ និងសិក្សារៀនសូត្រ ជៀសវាងពីការភាន់ច្រឡំក្នុងការប្រើប្រាស់ថវិកាសម្រាប់អនុវត្ត ចំណូល ចំណាយថវិកា និងត្រូវបែង ចែកជាក្រុម,ប្រភេទ,ជំពូក,គណនី និងអនុគណនី ស្របតាមបទប្បញ្ញត្តិជាធរមាននៃប្រកាសខាងលើ។