កិច្ចប្រជុំសាមញ្ញលើកទី២៤ របស់ក្រុមប្រឹក្សាខេត្តរតនគិរី អាណត្តិទី៤

រតនគិរី៖ កិច្ចប្រជុំសាមញ្ញលើកទី២៤ របស់ក្រុមប្រឹក្សាខេត្តរតនគិរី អាណត្តិទី៤ បានរៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំអគារ A សាលាខេត្ត។

កិច្ចប្រជុំបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។ ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមា ជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករងរដ្ឋ បាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ព្រមទាំងនាយកទីចាត់ការ និងអង្គភាពការិយា ល័យចំណុះសាលាខេត្តរតនគិរីជាច្រើនរូប។

កិច្ចប្រជុំសាមញ្ញលើកទី២៤ របស់ក្រុមប្រឹក្សាខេត្តរតនគិរីអាណត្តិទី៤ មានរបៀបវារៈសំខាន់ៗចំនួន២ គឺ៖

១. ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៣ របស់ក្រុមប្រឹក្សាខេត្ត។

២. ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែមេសា និងលើកទិសដៅការងារប្រចាំខែឧសភា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត។

កិច្ចប្រជុំនេះ ផ្តោតលើការពង្រឹងការអនុវត្តការងារ និងការតាមដានវឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្តឱ្យបានទៀងទាត់ ដើម្បីធានាឱ្យការអភិវឌ្ឍន៍នៅខេត្តរតនគិរី សម្រេចបានតាមផែនការដែលបានគ្រោងទុក។