កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ក្រសួងសុខាភិបាលបានរៀនចំ សិក្ខាសាលា ពង្រឹង សម្ថភាព ការងារត្រួតពិនិត្យផលិតផលថ្នាំជក់ ដែលធ្វើឡើងនៅសាលប្រជុំសណ្ធាគារសុវណ្ណភូមិស្ថិតក្នុងកំពង់ឆ្នាំង ។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេស ចរណ៍ លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា រួមទាំងមន្ត្រីជំនាញបច្ចេកទេសមកពីស្ថាប័ន និងក្រសួងពាក់ព័ន្ធជាច្រើន។
គោលបំណងសំខាន់នៃសិក្ខាសាលាគឺ ពង្រឹងចំណេះដឹង និងសមត្ថភាពដល់មន្ត្រីជំនាញ លើការត្រួតពិនិត្យ និងគ្រប់គ្រងផលិតផលថ្នាំជក់ ដើម្បីធានាបាននូវការអនុវត្តច្បាប់ និងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងថ្នាំជក់ឱ្យកាន់តែមានប្រសិទ្ធភាព រួមចំណែកកាត់បន្ថយផលប៉ះពាល់នៃថ្នាំជក់លើសុខភាពប្រជាពលរដ្ឋ។
ក្នុងឱកាសនោះ លោកជំទាវ ឱ វណ្ណឌីន បានណែនាំឱ្យមន្ត្រីជំនាញទាំងអស់យកចិត្តទុកដាក់ខ្ពស់ក្នុងការអនុ វត្តការងារ ត្រួតពិនិត្យផលិតផលថ្នាំជក់ និងសហ ការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីលើកកម្ពស់ការគ្រប់គ្រងវិស័យនេះឱ្យកាន់តែមានប្រសិទ្ធ ភាពបន្ថែមទៀត។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងឆ្លើយតបនឹងតម្រូវការការងារជាក់ស្តែង និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងពាក់ព័ន្ធ ក្នុងការលើកកម្ពស់សុខភាពសាធារណៈ។
