នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ សហការជាមួយអង្គភាពស៊ើបអង្កេតបទល្មើសអន្តរជាតិ នៃស្ថានទូតសហរដ្ឋអាមេរិក ចាប់ខ្លួនឧក្រិដ្ឋជនជាជនជាតិអាមេរិកម្នាក់ ពាក់ព័ន្ធបទល្មើសផ្លូវភេទដោយខុសច្បាប់ជាមួយអនីតិជន

ភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានសហការជាមួយអង្គភាពស៊ើបអង្កេតបទល្មើសអន្តរ ជាតិ នៃស្ថានទូតសហរដ្ឋអាមេរិក ចាប់ខ្លួនឧក្រិដ្ឋជនជាជនជាតិអាមេរិកម្នាក់ ពាក់ព័ន្ធបទល្មើសផ្លូវភេទដោយខុសច្បាប់ជាមួយអនីតិជន នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០២៦ ក្រុមការងារបានបើកការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ Michael John Howard Ramirez ភេទប្រុស កើតនៅរដ្ឋអូហៃយូ (Ohio) សហរដ្ឋ អាមេរិក។

ជនសង្ស័យពាក់ព័ន្ធបទ «ប៉ុនប៉ងប្រព្រឹត្តអំពើផ្លូវភេទដោយខុសច្បាប់ជាមួយអនីតិជន» នៅសហរដ្ឋ អាមេរិក មុនពេលរត់គេចខ្លួនមកលាក់ខ្លួននៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ប្រភពពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា បច្ចុប្បន្ន កម្លាំងនគរបាលកំពុងបន្តនីតិវិធី ដើម្បីប្រគល់ជនសង្ស័យខាងលើជូនស្ថានទូតសហ រដ្ឋអាមេរិក ដើម្បីនាំខ្លួនត្រឡប់ទៅសហរដ្ឋអាមេរិក អនុ វត្តទោសតាមច្បាប់នៅទីនោះ។

ការសហការរវាងនគរបាលជាតិកម្ពុជា និងអាជ្ញាធរសហរដ្ឋអាមេរិក នៅក្នុងសេចក្តីករណីនេះ បង្ហាញឱ្យឃើញនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការបង្ក្រាបឧក្រិដ្ឋកម្មអន្តរជាតិ ជាពិសេសបទល្មើសផ្លូវភេទដែលពាក់ព័ន្ធនឹងអនីតិជន។

ប្រភព៖នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា