កំពង់ឆ្នាំង៖ លោកជំទាវ ជូ ប៊ុនអេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង និងជាប្រធានកិត្តិយសគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) ក្រុងកំពង់ឆ្នាំង បានអញ្ជើញជាធិបតីក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្រុងកំពង់ឆ្នាំង និងសង្កាត់ទាំង៤ នៃក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ពិធីនេះបានរៀបចំឡើងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២៦ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ឆ្នាំង ជាច្រើនរូប។
លោកជំទាវ ជូ ប៊ុនអេង ថ្លែងថាពិធីប្រកាសសមាសភាពគណៈកម្មាធិការនេះ មានគោលបំណងពង្រឹងការគ្រប់គ្រង និងដំណើរការរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅថ្នាក់ក្រុង និងថ្នាក់សង្កាត់ទាំង៤ ឱ្យកាន់តែមានប្រសិទ្ធភាព រួមចំណែកថែរក្សាសន្តិភាព និងអភិវឌ្ឍន៍មូលដ្ឋានបន្ថែមទៀត។
លោកជំទាវ ជូ ប៊ុនអេង បានថ្លែងអំណរគុណចំពោះអតីតយុទ្ធជន និងនិវត្តជនទាំងអស់ដែលបានខិតខំបំពេញភារកិច្ច និងបានលើកទឹកចិត្តឱ្យគណៈកម្មាធិការថ្មី បន្តបំពេញការងារប្រកបដោយទំនួលខុសត្រូវខ្ពស់ ដើម្បីបម្រើសមាជិក និងសមាជិកា ព្រមទាំងចូលរួមអភិវឌ្ឍសង្គមជាតិ។





