លោក សាន់ យូ ដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំទិន្នន័យសក្តានុពល សម្រាប់កសាងផែនទីការប្រើប្រាស់ដីថ្នាក់ឃុំ សង្កាត់ ជុំវិញបឹងទន្លេសាប ក្នុងខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី១៣ ខែឧ សភា ឆ្នាំ ២០២៦ នេះ លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំទិន្នន័យសក្តា នុពល សម្រាប់កសាងផែនទីការប្រើប្រាស់ដីថ្នាក់ឃុំ សង្កាត់ ជុំវិញបឹងទន្លេសាប ក្នុងខេត្តកំពង់ឆ្នាំង។

កិច្ចប្រជុំនេះ មានការចូលរួមពីលោក លោកស្រីអាជ្ញាធរក្រុង ស្រុក ប្រធានមន្ទីរពាក់ព័ន្ធ និងមន្ត្រីជំនាញជាច្រើនរូប។

គោលបំណងសំខាន់នៃកិច្ចប្រជុំគឺ ដើម្បីពង្រឹងការរៀប ចំទិន្នន័យសក្តានុពល និងការប្រមូលព័ត៌មានជាក់លាក់ សម្រាប់ការរៀបចំផែនទីការប្រើប្រាស់ដីនៅថ្នាក់ឃុំ និងសង្កាត់ ដែលស្ថិត នៅជុំវិញតំបន់បឹងទន្លេសាប។ ការងារនេះ មានសារៈសំខាន់ខ្លាំងក្នុងការគ្រប់គ្រងធន ធានដីធ្លី អភិវឌ្ឍន៍ប្រកប?ដោយនិរន្តរភាព ការពារបរិស្ថាន និងគាំទ្រដល់ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅក្នុងខេត្ត។

លោក សាន់ យូ បានណែនាំឱ្យអាជ្ញា ធរថ្នាក់ក្រោម និងមន្ទីរពាក់ព័ន្ធទាំង អស់ ចូលរួមឱ្យបានសកម្ម ធានា ឱ្យការប្រមូលទិន្នន័យមានភាពត្រឹមត្រូវ និងទាន់សម័យ ដើម្បីឈានទៅកសាងផែនទីដែលអាចប្រើប្រាស់បានជាក់ស្តែង។