ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អញ្ជើញជាធិបតីពិធីប្រគល់ផ្ទះ និងដីឡូតិ៍ដល់អតីតយុទ្ធជន និងនិវត្តជន ចំនួន ១០០ខ្នងផ្ទះ នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ ឯកឧត្តម ឧត្តមសេនីយ៍ ឯក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គ នាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើង គោក តំណាងដ៏ខ្ពង់ ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា បានអញ្ជើញជាធិបតីក្នុងពិធីប្រគល់ផ្ទះ និងដីឡូតិ៍ដល់អតីតយុទ្ធជន និងនិវត្តជន ចំនួន ១០០ខ្នងផ្ទះ នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។

ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខា ធិការសមាគមអតីតយុទ្ធជន និងនិវត្ត ជនកម្ពុជា រួមទាំងឯកឧត្តមបណ្ឌិត សភាចារ្យទេសរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធី អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង អាជ្ញាធរមូលដ្ឋាន និងសម្បទានិកទាំងអស់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានមានប្រសាសន៍ថា រាជរដ្ឋាភិ បាលបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការដោះស្រាយបញ្ហាលំនៅដ្ឋាន និងដីធ្លីសម្រាប់អតីតយុទ្ធ ជន ដើម្បីទទួលស្គាល់នូវការលះបង់ដ៏ធំធេងរបស់ពួកគាត់ក្នុងការការពារឯករាជ្យ និងបូរណភាពទឹកដី។

ពិធីនេះក៏ជាការបន្តនៃគោលនយោ បាយសង្គមកិច្ចរបស់រាជរដ្ឋាភិបាល ដែលផ្តោតលើការលើកកម្ពស់សុខុ មាលភាពរបស់ប្រជាពលរដ្ឋ ជា ពិសេសអ្នកដែលមានគុណូបការរួមចំណែកដល់ជាតិ។ជាការបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋា ភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះអតីតយុទ្ធជន និងនិវត្តជន ដែលជាសសរស្តម្ភដ៏សំខាន់នៃការពារជាតិ និងការអភិវឌ្ឍប្រទេសជាតិ។ ផ្ទះទាំងនេះមានគុណភាពល្អ រួមទាំងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដើម្បីធានាថាអតីតយុទ្ធ ជន និងគ្រួសារ ទទួលបាននូវជីវភាពធូធារ និងរស់នៅប្រកប ដោយសុខសុវត្ថិភាព។