សម្តេចធិបតី ហ៊ុន ម៉ាណែត៖ “សង្គ្រាមខ្មែរឆ្អែតហើយ ”កម្ពុជាប្រកាន់ យកការដោះស្រាយតាមផ្លូវច្បាប់ដើម្បី ចៀសវាងការបង្ហូរឈាម

ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជនកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអះអាងដោយសង្កត់ធ្ងន់ថា កម្ពុជាបានឆ្លងកាត់សង្គ្រាមយ៉ាងច្រើន ហើយប្រជាជនខ្មែរឆ្អែតឆ្អន់នឹងសង្គ្រាមហើយ។

សម្តេចធិបតីបានថ្លែងក្នុងពិធីអបអរសាទរនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នៅសាលមហោស្រព កោះពេជ្រ ថា កម្ពុជានឹងប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាទាំងឡាយតាមផ្លូវច្បាប់ និងនីតិវិធីអន្តរជាតិជាអាទិ ភាព ដើម្បីរក្សាសន្តិភាព និងចៀសវាងការប្រើប្រាស់កម្លាំងប្រដាប់អាវុធដែលនាំឱ្យមានការបង្ហូរ ឈាម។

«រាល់ការដោះស្រាយបញ្ហាផ្សេងៗ កម្ពុជានឹងប្រកាន់ខ្ជាប់នូវនីតិវិធី និងច្បាប់អន្តរជាតិជាធំ ដើម្បីចៀសវាងការប្រើប្រាស់កម្លាំងប្រដាប់អាវុធដែលបណ្តាលឱ្យស្លាប់បាត់បង់ជីវិតមនុស្ស»។

សម្តេចធិបតីបានបន្ថែមទៀតថា ទោះបីជាមានឱកាស តែ ១ភាគរយសម្រាប់ការដោះស្រាយតាមផ្លូវសន្តិវិធីក៏ដោយ កម្ពុជានៅតែត្រូវខិតខំរុញច្រាន និងដោះស្រាយឱ្យបានដល់ដំណាក់កាលចុងក្រោយ ដើម្បីរក្សាសុខសន្តិភាពជូនជាតិ និងប្រជាជន។

ពិធីអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជនកម្ពុជានេះ មានការចូលរួមពីបងប្អូនអតីតយុទ្ធជន និវត្តជន និងយុវជនសរុបប្រមាណ ៣,៥០០នាក់ មកពីបណ្តាក្រសួង-ស្ថាប័ន និងរាជធានី-ខេត្តទូទាំងប្រទេស។

ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងថ្ងៃអតីតយុទ្ធជននេះ ឆ្លុះបញ្ចាំងពីគោលជំហររបស់រាជរដ្ឋាភិ បាលកម្ពុជា ក្នុងការផ្តោតលើការអភិវឌ្ឍ និងការពារសន្តិភាពជាតិជាអាទិភាពខ្ពស់បំផុត៕