ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង អញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈ ដើម្បីពិនិត្យ និងគាំទ្រការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ នៅស្រុកសាមគ្គីមានជ័យ

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ ២០២៦ ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំខ្នាឆ្មារ និងឃុំធ្លកវៀន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង«វេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន»។ វេទិកានេះត្រូវបានរៀបចំឡើងនៅសាលាឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណងដើម្បីពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ ព្រមទាំងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នៅតាមមូលដ្ឋាន។ អង្គវេទិកាសាធារណៈដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីសំណាក់៖ ឯកឧត្ដម លោក លោកស្រី អនុប្រធាន និងសមាជិក សមាជិកា ក្រុមការងារថ្នាក់ជាតិ,…

ម៉ូតូសេ១២៥ បុកជាមួយរថយន្ត BYD ឆ្លងផ្លូវ បណ្តាលឱ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត នៅខណ្ឌកំបូល ភ្នំពេញ

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យអាណោចអាធ័មមួយបានកើតឡើង កាលពីវេលាម៉ោង ១០:៣០ នាទីព្រឹក ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ បណ្តាលឱ្យបុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះបើកបរម៉ូតូម៉ាក ហុងដា សេ១២៥ (Honda C125) ពាក់ស្លាកលេខ ភ្នំពេញ 1GE-5240ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ៣។ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក BYD ពាក់ស្លាកលេខ…

ពិធីសំណេះសំណាលជាមួយ ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង កងកម្លាំងទាំង៣ ក្រុមប្រឹក្សាសង្កាត់ និងនគរបាលប៉ុស្ត៍រដ្ឋបាលសង្កាត់ ក្នុងក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង៖នៅថ្ងៃទី១១ មិថុនា ឆ្នាំ២០២៦ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឈឹម វុទ្ធា អភិបាលរងខេត្ត ដែលជាតំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអមដំណើរ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង កងកម្លាំងទាំង៣ ក្រុមប្រឹក្សាសង្កាត់ និងនគរបាលប៉ុស្ត៍រដ្ឋបាលសង្កាត់ ក្នុងក្រុងកំពង់ឆ្នាំង។ កិច្ចប្រជុំនេះ បានធ្វើឡើងនៅសាលប្រជុំសាលាក្រុងកំពង់ឆ្នាំង…

ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំជំរុញការងារបញ្ចូលទិន្នន័យ ការងារបិទផ្សាយ ការងារចេញបណ្ណ និងចែកបណ្ណកម្មសិទ្ធិ

កំពង់ឆ្នាំង៖ នាថ្ងៃព្រហស្បតិ៍ ទី១១ រោច ខែជេស្ឋ ឆ្នាំ មមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ លោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំជំរុញការងារបញ្ចូលទិន្នន័យ ការងារបិទផ្សាយ ការងារចេញបណ្ណ និងចែកបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ នៅសាលប្រជុំមន្ទីរ។ កិច្ចប្រជុំនេះមានការចូលរួមពី លោក ឈុន សុខកុម្ភៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម…

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពស្វាយជុក

កំពង់ឆ្នាំង៖ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខមន្ត្រីរាជការ និងប្រជាពលរដ្ឋនៅមណ្ឌលសុខភាពស្វាយជុក ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្តាប់សង្ខេបរបាយការណ៍ពីប្រធានមណ្ឌលសុខភាព និងបានពិនិត្យមើលផ្ទាល់នូវការរៀបចំហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន ការផ្តល់សេវា និងការគ្រប់គ្រងទូទៅរបស់មណ្ឌល។ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានសម្តែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះមណ្ឌលសុខភាពស្វាយ ជុក ដែលមានការរៀបចំបានល្អប្រសើរ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ…

សមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កករាប់រយតោន នៅខណ្ឌសែនសុខ

ភ្នំពេញ៖នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ សមត្ថកិច្ចចម្រុះបានចុះប្រតិបត្តិការឆែកឆេរ និងត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កកមួយកន្លែង ស្ថិតនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ឃ្លាំងដ៏ធំនេះត្រូវបានគេសង្ស័យថាស្តុកសាច់បង្កករាប់រយតោន ដែលនាំចូលពីប្រទេសថៃ។ យោងតាមព័ត៌មានបឋមពីក្រុមប្រតិបត្តិការ ឃ្លាំងខាង លើត្រូវបានប្រើប្រាស់ជាកន្លែងស្តុកសាច់បង្កកក្នុងបរិ មាណច្រើន ដោយមានម្ចាស់អាជីវកម្មជាច្រើននាក់រួមគ្នាជួលកន្លែងនេះ។ សាច់ទាំងនេះត្រូវបានគេសង្ស័យ ថាបាននាំចូលពីប្រទេសថៃ រួចយកមករក្សាទុកក្នុងឃ្លាំងត្រជាក់ មុននឹងបន្តចែកចាយទៅកាន់ទីផ្សារនានានៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនទៀត។ រហូតដល់រសៀលថ្ងៃដដែល មន្ត្រីជំនាញមិនទាន់បានបញ្ជាក់ជាផ្លូវការនៅឡើយទេថា សាច់បង្កកទាំងនោះពិតជាមកពីប្រទេសថៃ ឬប្រភពណាមួយផ្សេងទៀត។ រួមទាំងមិនទាន់មានការបញ្ជាក់ថា ការនាំចូល និងការស្តុកទុកមានឯកសារច្បាប់ត្រឹមត្រូវ ឬមានភាពមិនប្រក្រតីណាមួយឡើយ។ បច្ចុប្បន្ន…

លក់ឆ្មាបន្លំថាជាសត្វព្រៃ! មន្ត្រីអនុវត្តច្បាប់ចុះត្រួតពិនិត្យ និងឱ្យបញ្ឈប់ការលក់ដូរភូតកុហកអ្នកដទៃ

កំពង់ឆ្នាំង៖ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង បានចុះត្រួតពិនិត្យការលក់សត្វព្រៃនៅតាមដងផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៧២ និង៧៣ ស្ថិតក្នុងភូមិអូរសណ្ដាន់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦។ តាមរបាយការណ៍របស់មន្ត្រីជំនាញ ក្នុងប្រតិបត្តិការនេះ បានពិនិត្យឃើញមានការតាំងលក់សត្វចញ្ចឹមចំនួន៤តូប ប៉ុន្តែមានតែតូបមួយប៉ុណ្ណោះដែលកំពុង បើកលក់។ ម្ចាស់តូបលក់ឈ្មោះ វង់ សម្ភស្ស ភេទស្រី រស់នៅក្នុងភូមិខាងលើ បានលក់សត្វព្រាប៣ក្បាល ឆ្មា១ក្បាល និងសត្វពស់សង់សឿ២ក្បាល (១ក្បាលងាប់ និង១ក្បាលរស់)។ មន្ត្រីបានរកឃើញថា សត្វទាំងនេះជាសត្វចិញ្ចឹម ប៉ុន្តែត្រូវបានយកមកដាក់លក់ដោយបន្លំថាជាសត្វព្រៃ…

វិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនកម្ពុជា បិទវគ្គហ្វឹកហ្វឺនជំនាញប្រធានក្រុមសុនខហិតមីន-គ្រាប់

កំពង់ឆ្នាំង៖វិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ខេត្តកំពង់ឆ្នាំង បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសប្រធានក្រុមសុនខហិតមីន-គ្រាប់ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិ បាលទទួលបន្ទុកជាអគ្គនាយក មីន៉ាក់ (CMAC)។ លោកឧត្តមសេនីយ៍ត្រី ធៀម សុភាព នាយកមណ្ឌលសុនខ បានឱ្យដឹងថា វគ្គហ្វឹកហ្វឺននេះបានចាប់ផ្តើមតាំងពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ មានសិក្ខាកាមសរុបចំនួន ១២នាក់ ដែលត្រូវបានជ្រើសរើសមកពីបណ្តាអង្គភាពចំណុះ និងទីបញ្ជាការកណ្តាល។ គួរឱ្យ កត់សម្គាល់ថា វគ្គនេះក៏មានការចូលរួមពីសិក្ខាកាមអន្តរជាតិមកពីប្រទេសស៊ូដង់ខាងត្បូង ប៊ូស្នៀ…

គណៈកម្មការទី៧ រដ្ឋសភា ចុះសិក្សាស្វែងយល់ពីវិស័យអប់រំ ធម្មការ សាសនា វប្បធម៌ និងទេសចរណ៍ ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖គណៈកម្មការទី៧ នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការ បានដឹកនាំប្រតិភូចុះពិនិត្យ និងសិក្សាស្វែងយល់អំពីវឌ្ឍនភាពនៃវិស័យចំនួន៤ រួមមាន អប់រំ ធម្មការសាសនា វប្បធម៌ និងទេសចរណ៍ នៅខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦។ ប្រតិភូគណៈកម្មការត្រូវបានទទួលបដិសណ្ឋារកិច្ចដោយឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង រួមជាមួយថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីជំនាញទាំង៤វិស័យ។ ក្នុងឱកាសនោះ លោក អម…

ផ្សារផលិតផលខ្មែរខេត្តកំពត បន្តដំណើរការលក់កសិផល និងផលិតផលខ្មែរ រៀងរាល់ថ្ងៃសៅរ៍-អាទិត្យ

កំពត៖ ផ្សារផលិតផលខ្មែរខេត្តកំពត បាននិងកំពុងដំណើរការលក់កសិផល និងផលិតផលខ្មែរដែលមានគុណភាពខ្ពស់ រួមមាន បន្លែសុវត្ថិភាព ផ្លែឈើស្រស់ សាច់មាន់ អាហារកែច្នៃ និងផលិតផលប្រើប្រាស់ទូទៅផ្សេងៗ ដែលផលិតនិងកែច្នៃដោយកសិករ ផលិតករ និងសិប្បករខ្មែរនៅក្នុងខេត្តកំពត។ ផ្សារនេះមានទីតាំងនៅ បេនឡាន ភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ដំណើរការរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់។ ក្រោមការដឹកនាំ និងគាំទ្ររបស់ ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលពីមន្ទីរពាណិជ្ជកម្មខេត្តកំពត តាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS)…