កំពង់ឆ្នាំង៖រថយន្ត ១គ្រឿងដែលតែងតែធ្វើសកម្មភាពដឹកកូនត្រីល្អិតៗ នាពេលយប់ឆ្លងកាត់ស្រុកជល់គីរី ក្នុងរដូវបិទនេសាទ ត្រូវបានកម្លាំងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ធ្វើការបង្ក្រាបបាន បញ្ជូនទៅឲ្យ សមត្ថកិច្ចជំនាញចាត់ការតាមនិតិវិធី ។ លោកវរសេនីយ៍ឯក ប៊ី រស្មីចន្នី មេបញ្ជាការ រង តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ឲ្យដឹងថា ការបង្ក្រាបរថយន្តខាងលើ នៅម៉ោង 4 និង25នាទី ទៀបភ្លឺ ថ្ងៃទី20 ខែសីហា ឆ្នាំ 2025 នៅចំណុច ថ្នល់តាកុយ ឃុំព្រៃគ្រី ជេីង ស្រុកជលគិរី…
Category: ព័ត៌មានជាតិ
ស្នងការរាជធានី បញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបក្រុមក្មេងទំនើងឡើងវិញ ក្រោយសង្កេតឃើញមានកំរើកឡើងវិញ
អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បញ្ជាម៉ឺងម៉ាត់ឲ្យសមត្ថកិច្ចជំនាញ និងអធិការខណ្ឌទាំង១៤ ត្រូវបង្ក្រាបក្រុមក្មេងទំនើងឡើងវិញ បន្ទាប់ពីសង្កេតឃើញហាក់មានកំរើកឡើងមកវិញ។ ការដាក់បទបញ្ជារបស់ស្នងការរាជធានីភ្នំពេញនាពេលនេះ ធ្វើឡើងបន្ទាប់ពីសង្កេតឃើញសកម្មភាពក្រុមក្មេងទំនើង ហាក់កក្រើកឡើងវិញ ស្របពេលដែលប្រទេសជាតិ កំពុងឡើងកម្ដៅលើបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា ថៃ។ ការដាក់បទបញ្ជាឲ្យបង្ក្រាបក្រុមក្មេងទំនើងនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចដើម្បីត្រួតពិនិត្យកម្លាំង និងយុទ្ធោបករណ៍តាមបណ្តាស្នងការដ្ឋាននគរបាលរាជធានីខេត្ត និងផ្សព្វផ្សាយផែនការរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្នុងការបែងចែកថ្នាក់ដឹកនាំអគ្គស្នងការរងនគរបាលជាតិ ចុះសំណេះសំណាល សួរសុខទុក្ខ និងត្រួតពិនិត្យសកម្មភាពការងារនៅតាមស្នងការដ្ឋាននគរបាលរាជធានីខេត្ត នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ។ លោក…
ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) មានតំណាងមកពីប្រទេសចំនួន៥ ធ្វើដំណើរឆ្ពោះទៅខេត្តព្រះវិហារ ដើម្បីសង្កេតការណ៍ផ្ទៀតផ្ទាត់សភាពការណ៍ក្រោយបទឈប់បាញ់ចូលជាធរមាន នៅព្រឹកថ្ងៃទី២០ ខែសីហា នេះ
ភ្នំពេញ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅវេលាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិ បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានតំណាងមកពីប្រទេសចំនួន៥ ដឹកនាំដោយលោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា បានចេញដំណើរពីក្រសួងការពារជាតិកម្ពុជា ឆ្ពោះទៅខេត្តព្រះវិហារ ដើម្បីសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពក្រោយបទឈប់បាញ់។ គួររំលឹកផងដែរថា បេសកកម្មនេះបានកើតចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេសដែលបានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)…
កម្មវិធី “ស្លាបសន្តិភាព” ការសម្ដែងសិល្បៈសន្តិភាពកម្ពុជា-ចិន ត្រូវបានប្រារព្ធធ្វើ ឡើងយ៉ាង ជោគជ័យនារាជធានីភ្នំពេញ
នៅរាត្រីថ្ងៃទី១៨ ខែសីហាកម្មវិធី“ស្លាបសន្តិភាព”ការសម្ដែងសិល្បៈសន្តិភាពកម្ពុជា-ចិនដែល សហការរៀបចំឡើង ដោយមជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ីនិងអាហ្វ្រិកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG)និងសមាគមមិត្តភាពកម្ពុជា-ចិនត្រូវបានប្រារព្ធធ្វើឡើងយ៉ាងឱឡារិកនៅរាជធានីភ្នំពេញ។ លោក ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិននិងលោក ហួត ហាក់រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកម្មវិធីនេះ។ កម្មវិធីនេះក៏បានទាក់ទាញមន្ត្រីរាជការ អ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយសិស្សនិស្សិតលោកគ្រូអ្នកគ្រូសាស្ត្រាចារ្យមកពីសាលាចិនវិទ្យាស្ថានខុងជឺនិងសមាជិកសភាពាណិជ្ជកម្មចិនរួមទាំងភ្ញៀវជាតិ និងអន្តរជាតិមកពីគ្រប់មជ្ឈដ្ឋានកម្ពុជា និងចិនសរុបជាង២០០នាក់ឱ្យរួមគ្នាអបអរកម្មវិធីវប្បធម៌ដ៏អស្ចារ្យនេះផងដែរ។ ឆ្នាំនេះ គឺជាខួបលើកទី៨០នៃជ័យជម្នះ សង្គ្រាមប្រឆាំងហ្វាស៊ីសនិយមពិភពលោកក៏ដូចជាខួបលើកទី៦៧ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិននិង “ឆ្នាំទេសចរណ៍កម្ពុជា-ចិន”ផងដែរ។ ភាគីទាំងពីរបានប្រើប្រាស់ទម្រង់នៃការសម្តែងសិល្បៈនិងវប្បធម៌ ដើម្បីបង្ហាញពីទស្សនៈសន្តិភាពពង្រឹងចំណងមិត្តភាព រវាងប្រជាជនទាំងពីរនិងបន្តពង្រឹងមូលដ្ឋានគ្រឹះនៃសាធារណៈមតិសម្រាប់សហគមន៍វាសនារួមកម្ពុជា-ចិន។ កម្មវិធីសម្តែង បានចាប់ផ្តើមជាមួយនឹងរបាំអប្សរា“អ្នកនាំសារសន្តិភាព”ដែលសម្តែងដោយសិស្សសាលារបាំនរោត្តមបុប្ផាទេវី ដែលកាយវិការរាំដ៏ស្រស់ស្អាត បានបង្ហាញពីតម្លៃដ៏វិសេសវិសាលនិងក្តីប្រាថ្នាចំពោះសន្តិភាព។ បន្ទាប់មកមានការសម្តែងសិល្បៈគុនកុងហ្វូចិននិងក្បាច់គុនល្បុក្កតោខ្មែរដើម្បីបង្ហាញពីទំនាក់ទំនងដ៏អស្ចារ្យនៃសិល្បៈក្បាច់គុន។ កម្មវិធីជាបន្តបន្ទាប់រួមមានបទចម្រៀង“មនោសញ្ចេតនាកម្ពុជា-ចិន”ការប្រគំពិណបុរាណចិនបទ“សំណើចសមុទ្រឆាង”និងការសូត្រកំណាព្យបទ“សង្គ្រាមនិងសន្តិភាព”ដែលទាំងអស់នេះបានបង្ហាញពីភាពស្រស់ស្អាតនៃវប្បធម៌ប្រពៃណីនិងការបង្ហាញមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅលើប្រធានបទសន្តិភាព។ របាំ“ព្រាបសន្តិភាព”របស់ក្រុមសិល្បៈរបាំខ្មែរបានបង្ហាញពីអនាគតដ៏ស្រស់បំព្រងហើយចម្រៀងបទ“សូមឱ្យពិភពលោកពោរពេញដោយក្តីស្រឡាញ់”ដែលច្រៀងដោយសភាពាណិជ្ជកម្មចិនប្រចាំនៅកម្ពុជាបានធ្វើឱ្យកម្មវិធីទាំងមូលរឹតតែឱឡារិកបំផុត។…
ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥។
អ្នកនាំពាក្យក្រសួងការពារជាតិ អះអាងថា ស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃទី១៩ ខែសីហានេះ បន្តមានសភាពស្ងប់ស្ងាត់, កម្ពុជាបន្តទាមទារឱ្យភាគីថៃ អនុវត្តកិច្ចព្រមព្រៀង ដោយលែងយោធិនទាំង១៨នាក់
ភ្នំពេញ៖ គិតត្រឹមព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ សភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ ក្នុង ទិសខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ មានសភាពស្ងប់ស្ងាត់ មិនមានការវិវត្តអ្វីគួរឱ្យកត់សម្គាល់ឡើយ ខណៈដែលកងកម្លាំងកម្ពុជា បន្តស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់ ដោយអនុវត្តតួនាទីរបស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួន ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ នេះបើតាម លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងក្នុងសន្និសីទនាព្រឹកថ្ងៃទី១៩ ខែសីហានេះ។ លោកស្រីបានបញ្ជាក់ថា ជាមួយនឹងការអនុវត្តជាអនុវត្តយ៉ាងខ្ជាប់ខ្ជួនចំពោះបទឈប់បាញ់ និងកិច្ចព្រមព្រៀង១៣ចំណុច នៃកិច្ចប្រជុំ…
ភ្ញៀវទេសចរចិនជាប់លំដាប់ថ្នាក់លេខ១ ដែលមកទស្សនាប្រាសាទអង្គរវត្តច្រើនជាងគេ នៅខែកក្កដា ឆ្នាំ២០២៥
ភ្នំពេញ៖ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ បានឲ្យដឹងថា ៧ខែឆ្នាំ២០២៥ នេះ ទេសចរចិនចំនួន ៥៣ ២៩១នាក់ បានមកលេងកម្ពុជាកើនឡើង២១% ហើយចិនគឺជាប្រភពភ្ញៀវទេសចរបរទេសច្រើនជាង គេសម្រាប់ប្រាសាទអង្គរវត្ត។ លោកបានលើកឡើងថា ៖តាមរយៈតួលេខរបស់អាជ្ញាធរជាតិអប្សរាបានបង្ហាញថា ក្នុង រយៈពេល ៧ខែដំបូងឆ្នាំនេះ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរចិនចំនួន ៥៣ ២៩១ នាក់ កើនឡើង២១%បើធៀបនឹងរយ: ពេល ដូចគ្នាកាលពីឆ្នាំមុន។ លោក…
សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើថៃអាចចាប់មេដឹកនាំកម្ពុជាបាន កម្ពុជាក៏អាចចាប់មេដឹកនាំថៃមួយចំនួនដែលបានឈ្លានពាននិងសម្លាប់ប្រជាជនកម្ពុជាបានដូចគ្នាដែរ
ភ្នំពេញ៖នៅរាត្រីថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២៥ សម្តេចតេជោ ហ៊ុន សែន បានសរសេរសារនៅលើបណ្តាញសង្គមថា៖ ប្រសិនបើថៃអាចចាប់មេដឹកនាំកម្ពុជាបាន កម្ពុជាក៏អាចចាប់មេដឹក នាំថៃមួយចំនួនដែលបានឈ្លានពាននិងសម្លាប់ប្រជាជនកម្ពុជាបានដូចគ្នាដែរ ! សម្តេចតេជោបានសរសេរ នៅលើបណ្ដាញសង្គមយ៉ាងដូច្នេះថា៖ តាមកាសែតថៃចុះផ្សាយមុននេះបន្តិចថា លោកនាយករដ្ឋមន្ត្រីស្តីទីថៃបាននិយាយថា លោក ហ៊ុន សែន និង ហ៊ុន ម៉ាណែត និងត្រូវចាប់ខ្លួនភ្លាមប្រសិនបើរកឃើញក្នុងប្រទេសថៃ។ ប្រសិនបើការចុះផ្សាយរបស់កាសែត ជាសំដីពិតរបស់នាយករដ្ឋមន្ត្រីស្តីទី ជិតផុតអាណត្តិបង្ហាញឲ្យឃើញថា គាត់ គឺជាមនុស្សព្រៃមិនស្គាល់អ្វីទៅជាច្បាប់ទម្លាប់ហើយមិនទាំងចេះការទូតទៀតផង។ ប្រសិនបើថៃអាចចាប់មេដឹកនាំកម្ពុជាបាន កម្ពុជាក៏អាចចាប់មេដឹកនាំថៃមួយចំនួនដែលបានឈ្លានពាន…
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នាំយកទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុ វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន ២វត្ត ក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ នាព្រឹកថ្ងៃអាទិត្យ ៨រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាននាំយកទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុ ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន០២វត្ត គឺវត្តស្បូវរីក និងវត្តកណ្តាល ក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ពិធីនេះត្រូវបានប្រារព្ធនៅវត្តស្បូវរីក ដែលស្ថិតក្នុងឃុំលាច ស្រុកភ្នំក្រវាញ ដោយមានការចូលរួមពីលោក ខូយ រីដា…
ស្អែកនេះ អាជ្ញាធរមីន នឹងមានរៀបចំសន្និសីទសារព័ត៌មាន ស្តីពីការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃមកលើកម្ពុជា អំពីការដាក់មីនថ្មី
ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ស្អែកនេះ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីននិងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) នឹងមានរៀបចំសន្និសីទសារព័ត៌មានស្តីពី ការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃមកលើកម្ពុជាអំពីការដាក់មីនថ្មី និងជំហរកម្ពុជាក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅទីស្នាក់ការអាជ្ញាធរមីន ដែលមានអាស័យដ្ឋាន ផ្លូវ ២៧៣ កែង៥១៦ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ សន្និសីទនេះធ្វើឡើងក្រោមវត្តមានលោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធរមីន ក្នុងគោលបំណងបង្ហាញជូនសាធារណជន និងសារព័ត៌មានជាតិ អន្តរជាតិនូវ ព័ត៌មានដែលថៃផ្សព្វផ្សាយមិនពិតម្តងហើយម្តងទៀត ចោទប្រកាន់កម្ពុជាដាក់មិនថ្មី ដែលរំលោភទៅ នឹងអនុសញ្ញាអូតាវ៉ា៕…