កំពង់ឆ្នាំង៖រថយន្ត ១គ្រឿងដែលតែងតែធ្វើសកម្មភាពដឹកកូនត្រីល្អិតៗ នាពេលយប់ឆ្លងកាត់ស្រុកជល់គីរី ក្នុងរដូវបិទនេសាទ ត្រូវបានកម្លាំងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ធ្វើការបង្ក្រាបបាន បញ្ជូនទៅឲ្យ សមត្ថកិច្ចជំនាញចាត់ការតាមនិតិវិធី ។
លោកវរសេនីយ៍ឯក ប៊ី រស្មីចន្នី មេបញ្ជាការ រង តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ឲ្យដឹងថា ការបង្ក្រាបរថយន្តខាងលើ នៅម៉ោង 4 និង25នាទី ទៀបភ្លឺ ថ្ងៃទី20 ខែសីហា ឆ្នាំ 2025 នៅចំណុច ថ្នល់តាកុយ ឃុំព្រៃគ្រី ជេីង ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បន្ទាប់ពី កម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ចេញល្បាតពេលយប់ តាមបឹងទន្លេសាប ស្ថិតនៅចំណុច ភូមិពាមឆ្កោក ឃុំពាមឆ្កោក ដល់ភូមិក្បាលកន្លង់ ភូមិកោះថ្កូវ ភូមិកំពង់បាស្រូវ ភូមិព្រែកត្រប់ ភូមិអន្លង់ត្រី និងឡូអភិរក្សលេខ១០ ភូមិកំពង់អុស ភូមិគៀនតាម៉ា ភូមិថ្មី ស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង ។
ក្នុងនោះសមត្ថកិច្ច បានធ្វើការចុះត្រួតពិនិត្យមើលឡាន និងម៉ូតូដឹងត្រីនៅក្នុងរដូវបិទនេសាទ បានប្រទះឃើញមានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពណ៌ ខៀវស ពាក់ផ្លាកលេខភ្នំពេញ3B-0350 ចំណុះ 2.5 តោន បានធ្វើសកម្មភាពដឹងកូនត្រីខុសច្បាប់ចំនួន 1.5តោន។ ឃាត់ខ្លួនមនុស្សចំនួន4 នាក់ មួយឈ្មោះ 1.ជៀន ចន្ថា 2.ស៊ុំភាន់ 3.ភៅន គក់ 4.អៀម ប៉េងស្រង់ នាក់ ទាំង4 រស់នៅក្នុងស្រុកបាធាយខេត្ត កំពង់ចាម ក្នុងនោះកម្លាំង សមត្ថកិច្ចសហការណ៍គ្នាបានធ្វើការឃាត់រថយន្ត នឹងជនសង្ស័យទាំង4នាក់ទុក និងរងចាំប្រគល់ជូនទៅមន្ត្រីជំនាញ រដ្ឋ បាលជលផលកសាងសុំណុំរឿងបញ្ជូនបន្តដោះស្រាយតាមនីតីវិធីច្បាប់។
សូបមជញ្ជាក់ផងដែលថាកន្លងមក ការដឹកជញ្ជូនកូនត្រីល្អិតៗ ក្នុងរដូវបិទនេសាទនេះក្រុមឈ្មួញដឹកកូនត្រីល្អិតៗឆ្លងកាត់ស្រុក ជលគីរីដោមមិនមានច្បាប់អនុញ្ញាតឡេីយ គ្រាដែលរដូវនេះជារដូវបិទនេសាទ ត្រីពងកូន៕
