ភ្នំពេញ៖ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ បានឲ្យដឹងថា ៧ខែឆ្នាំ២០២៥ នេះ ទេសចរចិនចំនួន ៥៣ ២៩១នាក់ បានមកលេងកម្ពុជាកើនឡើង២១% ហើយចិនគឺជាប្រភពភ្ញៀវទេសចរបរទេសច្រើនជាង គេសម្រាប់ប្រាសាទអង្គរវត្ត។
លោកបានលើកឡើងថា ៖តាមរយៈតួលេខរបស់អាជ្ញាធរជាតិអប្សរាបានបង្ហាញថា ក្នុង រយៈពេល ៧ខែដំបូងឆ្នាំនេះ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរចិនចំនួន ៥៣ ២៩១ នាក់ កើនឡើង២១%បើធៀបនឹងរយ: ពេល ដូចគ្នាកាលពីឆ្នាំមុន។
លោក Wang Wenbin បានបន្តថានៅក្នុង ខែកក្កដា ចិនគឺជាប្រភពភ្ញៀវទេសចរបរទេសច្រើនជាងគេសម្រាប់ប្រាសាទអង្គរ វត្ត ដោយមានភ្ញៀវទេសចរចិនចំនួន ៥ ៧២០នាក់ បានទៅទស្សនាទីនោះ។ ឆ្នាំ ២០២៥ ត្រូវបានកំណត់ថាជាឆ្នាំទេសចរណ៍កម្ពុជា-ចិន ចំនួនភ្ញៀវទេសចរចិនដែលមកទស្សនាប្រទេសកម្ពុជាត្រូវបានគេរំពឹងថានឹងបន្តកើនឡើងពេញមួយឆ្នាំ៕

