ថៃ ព្រមានឲ្យខេត្តចំនួន៣៨ ត្រូវប្រយ័ត្នការវាយប្រហារដោយព្យុះ Podul រីឯបាងកក ក៏រងហានិភ័យ

តាមសេចក្តីប្រកាសរបស់នាយកដ្ឋានឧតុនិយមថៃនៅថ្ងៃពុធទី១៣ខែសីហាឆ្នាំ២០២៥ ក្នុងចំណោមខេត្តទាំង៣៨នោះ មានខេត្តចំនួន៤ដែលនឹងរងការវាយប្រហារខ្លាំងជាងគេគឺ Chanthaburi, Trat, Ranong និង Phang Nga។ ខេត្តទាំងនេះនឹងមានភ្លៀងធ្លាក់ខ្លាំងបំផុត បូករួមជាមួយខ្យល់កន្ត្រាក់ ជំនន់រហ័សនិងបំណាក់ដី ខណៈព្យុះទីហ្វុង Podul នឹងជះឥទ្ធិពល៦០% លើរាជធានីនៃប្រទេសថៃផងដែរ។ ចំណែកនៅតាមតំបន់សមុទ្រវិញ នាយកដ្ឋានឧតុនិយមព្យាករណ៍ថា រលកសមុទ្រអាចមានកម្ពស់រហូតដល់ទៅ២ម៉ែត្រឯណោះ ដូច្នេះហើយអ្នកនេសាទ ត្រូវព្រមានកុំចេញទូកឲ្យសោះបើអាកាសធាតុមិនស្រួល។ សូមជម្រាបថា ព្យុះ Podul នេះក៏ជះឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជាដែរ ដែលវានឹងធ្វើឲ្យតំបន់មួយចំនួនមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់។ ទោះបីជាយ៉ាងណាក៏ដោយ ព្យុះទី១១ក្នុងឆ្នាំ២០២៥មួយនេះ ពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។ តាមការប្រកាសរបស់ក្រសួង ធនធានទឹកនិងឧតុនិយម ការដែលព្យុះនេះនៅតែបន្តជះឥទ្ធិពល​មកលើកម្ពុជា ក៏ដោយសារវានៅតែបន្តមានឥទ្ធិពលលើសមុទ្រអាន់ដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ និងលើរបបខ្យល់មូសុងនិរតី៕

Elon Musk: xAI នឹងចាត់វិធានការផ្លូវច្បាប់ប្រឆាំងក្រុមហ៊ុន Apple ពាក់ព័ន្ធនឹងចំណាត់ថ្នាក់លើ App Store

បរទេស៖ តាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែសីហា ឆ្នាំ​២០២៥ លោក Elon Musk បានប្រកាសតាមបណ្តាញសង្គម X ថា ក្រុមហ៊ុន xAI របស់លោកនឹងចាប់ផ្ដើមនូវ «សកម្មភាពច្បាប់ភ្លាមៗ» ចំពោះក្រុមហ៊ុន Apple ដោយចោទប្រកាន់ថា Apple បានប្រព្រឹត្តិការរំលោភច្បាប់ប្រឆាំងអាជីវក Antitrust ទាក់ទងនឹងវិធីសាស្រ្តរៀបចំចំណាត់ថ្នាក់កម្មវិធី (App Store Rankings)។ Elon Musk បានអះអាងថា App Store របស់ Apple…

លោកស្រី Kim Keon He អតីតស្រ្តីទី១របស់កូរ៉េខាងត្បូង ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងអំពើពុករលួយ

សេអ៊ូល៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃអង្គារ ទី១២ ខែសីហា អតីតស្ត្រីទី១របស់កូរ៉េខាងត្បូង លោកស្រី Kim Keon Hee ត្រូវបានចាប់ខ្លួន បន្ទាប់ពីតុលាការបានចេញដីកាចាប់ខ្លួនលោកស្រី ជុំវិញការចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយ ជាការចោទប្រកាន់មួយដែលភរិយារបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol រូបនេះបានច្រានចោល។   លោកស្រី Kim Keon Hee បានក្លាយជាអតីតស្រ្តីទី១តែម្នាក់គត់របស់កូរ៉េខាងត្បូងដែលត្រូវបានចាប់ខ្លួន ខណៈស្វាមីរបស់លោកស្រី គឺលោក Yoon Suk Yeol…

អូស្ត្រាលី ប្រកាសទិញនាវាចម្បាំងទំនើប ១១គ្រឿង ពីជប៉ុន

លោក Richard Marles រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី  បានប្រកាសនៅថ្ងៃអង្គារ ទី៥ ខែសីហា ថាអូស្ត្រាលីនឹងធ្វើបច្ចុប្បន្នភាពកងទ័ពជើងទឹករបស់ខ្លួន ជាមួយការបញ្ជាទិញនាវាចម្បាំងប្រភេទ Mogami ១១គ្រឿងផលិតដោយក្រុមហ៊ុនជប៉ុន Mitsubishi។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ អូស្ត្រាលីកំពុងស្ថិតនៅក្នុងដំណាក់កាលនៃការអភិវឌ្ឍសមត្ថភាពយោធាទ្រង់ទ្រាយធំមួយ ដែលត្រូវបានប្រកាសកាលពីឆ្នាំ២០២៣ ជាមួយការផ្ដោតលើសមត្ថភាពវាយប្រហារ រយៈចម្ងាយឆ្ងាយ និងកំពុងប្រឹងប្រែងពង្រីកកងទ័ពជើងទឹករបស់ខ្លួនតាមរយៈការបង្កើនចំនួននាវាចម្បាំងពី ១១គ្រឿង ដល់២៦គ្រឿងក្នុងរយៈពេល១០ឆ្នាំ។ លោក Richard Marles បានគូសបញ្ជាក់ថា«នេះពិតជាកិច្ចព្រមព្រៀងនៃឧស្សាហកម្មការពារជាតិដ៏ធំបំផុតមិនធ្លាប់មានរវាងជប៉ុន និងអូស្ត្រាលី»។ តាមលោកប្រមុខការពារជាតិអូស្ត្រាលីរូបនេះ កិច្ចព្រមព្រៀងទិញនាវាចម្បាំងពីជប៉ុនមានតម្លៃ ៦ពាន់លានដុល្លារ។ គួរបញ្ជាក់ថា…

ចិន និង រុស្ស៊ី បានចាប់ផ្ដើមសមយុទ្ធជើងទឹករួម JOINT SEA-2025 រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ៣ សីហា

ចិន និង រុស្ស៊ី បានចាប់ផ្ដើមសមយុទ្ធជើងទឹករួម JOINT SEA-2025 រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ៣ សីហា នៅសមុទ្រ​ជប៉ុន ក្បែរ​កំពង់ផែ​វ្ល៉ាឌីវ៉ូស្តុក។ សមយុទ្ធនេះមានគោលបំណងពង្រឹងកិច្ចសហការយុទ្ធសាស្ត្ររវាងមហាអំណាចទាំងពីរ ។ ការហ្វឹកហាត់រួមរួមមានសង្គ្រោះក្រោមទឹក ប្រឆាំងនាវាមុជទឹក ការពារអាកាស ប្រឆាំង មីស៊ីល និងប្រយុទ្ធក្នុងសមុទ្រ។ ចិនបានផ្ញូនាវា ៤គ្រឿង រួមមាន នាវាពិឃាតបាញ់មីស៊ីល២គ្រឿងចូលរួមជាមួយកងនាវាចម្បាំង រុស្ស៊ី។ បន្ទាប់ពីសមយុទ្ធ ៣ ថ្ងៃ…

Messi និង Ronaldo ក្នុងចំណោម​កីឡាករទាំង​ ១០ រកគ្រាប់ច្រើនជាងគេ ដោយមិនរាប់ការស៊ុតបាល់ពិន័យ ១១ម៉ែត្រ

ចាប់តាំងពីឆ្នាំ ២០០០ មកដល់ពេលនេះ គេឃើញមានកំពូលកីឡាករតែ២រូប ប៉ុណ្ណោះ កំពុងតែប្រដេញគ្នាប្រផិតប្រផើយទៅលើចំនួនស៊ុតបាល់បញ្ចូលទី ដោយពុំរាប់បញ្ចូលការស៊ុតបាល់ពិន័យ ១១ម៉ែត្រ។ Lionel Messi និង Cristiano Ronaldo ជាកីឡាករកំពូល ដែលនាំមុខគេលើកំណត់ត្រានេះ ចំណោមកីឡាករខ្សែប្រយុទ្ធខ្លាំងៗជើងចាស់ៗ ៨រូបផ្សេងទៀត។   បើរាប់ការស៊ុតបាល់ពិន័យ ១១ម៉ែត្រ សរុបក្នុងអាជីព ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន មានកំណត់ត្រាតិចជាង កីឡាករវ័យ ៤០ឆ្នាំ នៅឡើយ ដោយគេរកបានត្រឹមតែចំនួន ១១២គ្រាប់ ប៉ុណ្ណោះ។ ចំណែកកីឡាករប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់រកបានគ្រាប់បាល់ពិន័យ…