ចិន និង រុស្ស៊ី បានចាប់ផ្ដើមសមយុទ្ធជើងទឹករួម JOINT SEA-2025 រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ៣ សីហា

ចិន និង រុស្ស៊ី បានចាប់ផ្ដើមសមយុទ្ធជើងទឹករួម JOINT SEA-2025 រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ៣ សីហា នៅសមុទ្រ​ជប៉ុន ក្បែរ​កំពង់ផែ​វ្ល៉ាឌីវ៉ូស្តុក។

សមយុទ្ធនេះមានគោលបំណងពង្រឹងកិច្ចសហការយុទ្ធសាស្ត្ររវាងមហាអំណាចទាំងពីរ ។

ការហ្វឹកហាត់រួមរួមមានសង្គ្រោះក្រោមទឹក ប្រឆាំងនាវាមុជទឹក ការពារអាកាស ប្រឆាំង មីស៊ីល និងប្រយុទ្ធក្នុងសមុទ្រ។ ចិនបានផ្ញូនាវា ៤គ្រឿង រួមមាន នាវាពិឃាតបាញ់មីស៊ីល២គ្រឿងចូលរួមជាមួយកងនាវាចម្បាំង រុស្ស៊ី។ បន្ទាប់ពីសមយុទ្ធ ៣ ថ្ងៃ នឹងមានការល្បាតជើងទឹកក្នុងមហាសមុទ្រ​ប៉ាស៊ីហ្វិក។

សមយុទ្ធ JOINT SEA ត្រូវធ្វើជាប្រចាំចាប់តាំងពីឆ្នាំ ២០១២ ហើយឆ្នាំ ២០២៤ បានធ្វើនៅឆ្នេរសមុទ្រខាងត្បូងរបស់ចិន។ ឆ្នាំនេះ គោលបំណងសំខាន់គឺបង្កើនស្ថិរភាព និងភាពជាដៃគូយុទ្ធសាស្ត្រជាសកល។

សមយុទ្ធនេះក៏កើតឡើងមុនពេលប្រធានា ធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ទៅទស្សនកិច្ចនៅប្រទេសចិនចុងខែសីហា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអង្គការ​សហប្រតិបត្តិការសៀងហៃ និងពិធីបង្ហាញកម្លាំងយោធាខួប ៨០ឆ្នាំបញ្ចប់សង្គ្រាមលោកលើកទី២ ព្រមទាំងជួបជាមួយសមភាគីចិន លោក ស៊ីជិនពីង។