Pixel 10 ពិតជាមានសមត្ថភាពកាមេរ៉ាខ្សោយជាង Pixel 9

ប្រសិនបើអ្នកបានតាមដានព័ត៌មានអំពី Pixel 10 ប្រាកដជាដឹងរួចមកហើយថា Google បានធ្វើការទម្លាក់ទំហំសេនស័ររបស់លេនគោល និងលេន Ultra-wide ឲ្យតូចជាង Pixel 9 ដើម្បីដាក់បន្ថែមនូវលេនពង្រីក Telephoto 5x Optical Zoom ល្អមួយទៀតវិញ។

ហេតុដូច្នេះហើយ អ្នកប្រើប្រាស់ Pixel 10 នឹងទទួលបានគុណភាពទាបជាងអ្នកប្រើប្រាស់ Pixel 9 សម្រាប់លេនគោល និងលេន Ultra-wide ដោយឡែកម្ចាស់ Pixel 10 គឺអាចធ្វើការថតវត្ថុនៅចម្ងាយឆ្ងាយបានច្បាស់ជាង Pixel 9 វិញ។

សូម្បីតែការថតនៅកន្លែងងងឹតក៏ Pixel 9 ធ្វើបានល្អជាង Pixel 10 ដែរ ដោយសារតែ Pixel 9 មានលេនគោលធំជាង 1/1.31” បើប្រៀបធៀបទៅនឹងសេនស័រតូចជាងមុន 1/2″ នៅលើ Pixel 10 ស៊េរីថ្មី ទោះបីជាមានកម្រិត aperture f/1.7 ដូចគ្នាក្ដី។

ប្រសិនបើអ្នកចូលចិត្តថតអ្វីមួយនៅចម្ងាយឆ្ងាយច្រើន ដូច្នេះហើយស្មាតហ្វូនម៉ូឌែល Pixel 10 នឹងស័ក្ដិសមសម្រាប់អ្នក ដោយឡែកប្រសិនបើអ្នកចូលចិត្តថតប្លង់ធម្មតា 1x និងប្លង់ទូលាយច្រើន ដូច្នេះហើយ Pixel 9 នៅតែជាជម្រើសប្រសើរជាង។