ភាពខុសគ្នារវាងឧស្ម័នធម្មជាតិរាវ (LNG), ឧស្ម័នឥន្ធនៈរាវ (LPG) និងប្រេងឥន្ធនៈ (Petrol) ៖
ឧស្ម័នធម្មជាតិរាវ LNG (Liquefied Natural Gas): វាជាឧស្ម័នធម្មជាតិ ដែលមានសារធាតុមេតានយ៉ាងច្រើន (Methane) ដែលត្រូវរក្សាទុកក្នុងកម្រិតក្រោម១៦២អង្សា (-162°C)។ នៅ ពេលប្រើ គេត្រូវបម្លែងវាវិញទៅជាឧស្ម័ន ហើយ ដុតយកកម្តៅ។ LNG គឺសម្រាប់ផលិតអគ្គិសនី ប្រើក្នុងរោងចក្រ ឧស្សាហកម្ម ប្រើសម្រាប់បើកនាវានិងរថយន្តមួយចំនួន។ចំពោះផលលើបរិ ស្ថានវិញ វាបញ្ចេញផ្សែង និងឧស្ម័នកាបូនិច (CO₂) តិចជាងគេ។ LNG ជាឋាមពលស្អាតជាង LPG និង Petrol ។ ឧស្ម័ននេះ ត្រូវការបច្ចេក វិទ្យាខ្ពស់ ដើម្បីរក្សាទុក (ធ្វើឲ្យត្រជាក់ខ្លាំង) ហើយ វាមិនងាយប្រើក្នុងផ្ទះធម្មតាទេ។ មានន័យថា វាក៏ជាថាមពលស្អាត ប៉ុន្តែពិបាករក្សាទុក។
ឧស្ម័នឥន្ធនៈរាវ LPG (Liquefied Petroleum Gas): វាគឺជាឧស្ម័នដែលអាចក្លាយជារាវ ដែលសម្បូរសារធាតុប្រូប៉ាន (Propane) និងប៊ូតាន (Butane)។ វាមិនចាំបាច់ធ្វើឲ្យត្រជាក់ខ្លាំងទេ គ្រាន់តែដាក់ក្នុងធុងរបស់វាតាមបច្ចេកទេស ក៏ក្លាយជាសាធារតុរាវភ្លាម។ LPG គឺគេប្រើសម្រាប់ចម្អិនអាហារ ដែលជាទូទៅគេស្គាល់វាថា ជាហ្គាសក្នុងផ្ទះ។ គេក៏ប្រើវាសម្រាប់ឧស្សាហកម្មតូចៗ និងសម្រាប់យានយន្តមួយចំនួន។ ចំពោះផលប៉ះពាល់លើបរិស្ថាន LPG ស្អាតជាង Petrol តែមិនស្អាតដូច LNG នោះទេ។ ចំពោះអត្ថប្រយោជន៍ គឺវាងាយប្រើ និងងាយដឹកជញ្ជូន (ធុងហ្គាស) ហើយពេញនិយមក្នុងផ្ទះ។
ប្រេងឥន្ធនៈ Petrol (Gasoline): វាជាប្រេងឆៅដែលបានចម្រាញ់ ជាសារធាតុរាវ (liquid) ធម្មតា។ វាមិនចាំបាច់ធ្វើឲ្យត្រជាក់ដូច LNG នោះដែរ។ ប្រេងឥន្ធនៈ គឺគេប្រើសម្រាប់ចាក់រថយន្ត និងម៉ូតូ (ប្រើច្រើនបំផុត)។ ប៉ុន្តែ ផលប៉ះពាល់លើបរិស្ថានវិញ វាបំពុលច្រើនជាងគេ ដោយសារបញ្ចេញ CO₂ ខ្លាំង។ ទោះយ៉ាងណា ប្រេងឥន្ធនៈ មានអត្ថប្រយោជន៍នៅត្រង់ថា ងាយប្រើ និងមានគ្រប់ទីកន្លែង៕
