សៀមរាប៖ ការអានអត្ថបទ មួយៗ ច្បាស់ៗ ពីព្រះអង្គគ្រូ ហាក់ សៀងហៃ ហើយបេក្ខជន បេក្ខ សមណ ខំស្តាប់ និងកត់ត្រាដោយយកចិត្តទុក ដាក់។ ធ្វើឱ្យពេលវេលាដ៏មានអត្ថន័យមួយនេះ បានបញ្ចប់ដោយរលូន និងមានក្តីរំភើប។
បន្ទាប់ពីប្រមូលសន្លឹកកិច្ចការពី បេក្ខជន និងបេក្ខ សមណ រួចរាល់ សន្លឹកកិច្ចការទាំងអស់នឹងបញ្ជូនទៅមណ្ឌលកំណែ ដែលស្ថិតនៅ សណ្ឋាគារ សូហ្វីតែលអង្គរ។ លុះពេលរសៀល បេក្ខជន-បេក្ខសមណ ទាំងអស់នឹងត្រឡប់មកជួបជុំគ្នាវិញ នៅលើស្ពានហាល និងអង្គុយនៅទីតាំងដើម ក្នុងការរងចាំស្តាប់លទ្ធផល។
កម្មវិធីប្រកួត«សំណេរអង្គរ»លើកទី៣ ឆ្នាំ២០២៦ នេះ មានបេក្ខជន និងបេក្ខសមណចូលរួម សរុប ១៨៦០អង្គ/នាក់ ដែលជាចំនួនដ៏ច្រើន បើធៀបនឹងការរៀបចំចំនួនពីរលើកកន្លងមក។ សម្រាប់ការប្រកួតនៅឆ្នាំនេះ មានវត្តមានព្រះសង្ឃ ចំនួន ២៣១អង្គ។ ចំណែក បេក្ខជន ចាស់ជាងគេអាយុ៨២ឆ្នាំ និងក្មេងជាងគេ៥ឆ្នាំ។
