នាឱកាសដឹកនាំក្រុមការងារ ចុះផ្សព្វផ្សាយអនុ ក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាលកម្ពុជា និងអនុវត្តវិធានការរដ្ឋបាលចំហរ ពាក់ព័ន្ធ និងការបង្គ្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្រុមហ៊ុន ឡុង ស្រេង ស្ថិតនៅភូមិចំការកៅស៊ូបឹងកេត ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នេះ លោក ខ្លូត ចិន្តា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានស្នើឲ្យម្ចាស់ក្រុមហ៊ុន និងបុគ្គលិកក្រុមហ៊ុគ្រប់ផ្នែក ត្រូវរាយការណ៍បន្ទាន់មកអាជ្ញា ធរ និងសមត្ថកិច្ចក្មុហមូលដ្ឋាន ករណីសង្ស័យមានឆបោកតាមប្រព័ន្ធ Scams Online នៅក្នុងមូលដ្ឋាន ដែលក្រុមហ៊ុននីមួយៗកំពុងធ្វើអាជីវកម្មនៅទីនេះផ្ទាល់ ។
លោកប្រធានលេខាធិការដ្ឋានខេត្ត បានគូសបញ្ជាក់ថា ក្រុមការងារលេខាដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Scams Online មកទីនេះ ដើម្បី បញ្ជ្រាបការយល់ដឹងទៅដល់ម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងប្រមូលផ្ដុំ ក្នុងនោះមាន៖ ផ្ទះសំណាក់ បន្ទប់ជួលសិប្បម្ម រោងចក្រ សហគ្រាស ដែលមានមូលដ្ឋាន នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដើម្បី ធានាសុវត្តិភាព និងដំណើរការអាជីវកម្មប្រកបរបរទទួលទាន ស្របតាមអនុក្រឹត្យណែនាំ លេខ ០៣ របស់រាជរដ្ឋាភិបាល ។
លោកអភិបាលរងខេត្ត បញ្ជាក់ថា នាបច្ចុប្បន្ន បញ្ហា Scams Online ពុំមានកើតមាន នៅក្នុងខេត្តកំពង់ចាមទេ ប៉ុន្តែ ឯកឧត្ដម អ៊ុន ចាន់ដា អភិ បាលខេត្ត លោកមានក្ដីបារម្ភ ខ្លាចក្រែងមានជនល្មើស បំបែកហ្វូង ពីកន្លែងផ្សេងៗ មកជ្រកកោន និងប្រព្រឹត្តល្មើស Scams Online នៅភូមិ សាស្ត្រខេត្តកំពង់ចាម ។ ហេតុនេះហើយទើប ឯកឧត្តមអភិបាលខេត្តកំពង់ចាម ណែនាំដល់ស្ថាប័នជំនាញអាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋាន ត្រូវយ កចិត្តទុកដាក់ និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ កុំឲ្យខេត្តកំពង់ចាម មានអំពើឆបោកតាមប្រព័ន្ធបច្ចេក វិទ្យា Online Scams តទៅអនាគត ។
លោកអភិបាលរងខេត្ត មានប្រសាសន៍ដែរថា បញ្ហា Scams Online គឺជាចំណុចក្ដៅនៅលើពិភពលោក និយាយជារួម និងដោយឡែក ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កំពុងបានយកចិត្តដាក់ជាខ្លាំង ហើយបានដាក់ចេញនូវយុទ្ធនាការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Scams Online ដោយណែនាំ ដល់រដ្ឋបាលរាជនី ខេត្ត នៅទូទាំងប្រទេស ត្រូវម្ចាស់ការ និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការបង្ការទប់ស្កាត់បញ្ហានេះ កុំឲ្យកើតមាននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងបន្តចុះអនុវត្ត ឲ្យដូចភ្លៀងរលឹម ។ ដូច្នេះកិច្ចការនេះ តម្រូវឲ្យមានការចូលរួមចំណែក ពីគ្រប់ភាគីពាក់ព័ន្ធ តាមរយៈ ការសង្កេត ការឃ្លាំមើល និងផ្ដល់ការរាយការណ៍ មកអាជ្ញាធរ សមត្ថកិច្ចទាន់ពេលវេលា ។ មួយវិញទៀត បន្ទាប់ពីការទទួលបានខ្លឹម សារផ្សព្វផ្សាយនេះហើយ សូមយកទៅផ្សព្វ ផ្សាយបន្ត ដល់កម្មនិយោជិត ឲ្យបានជ្រួតជ្រាប ផងដែរ ។
ក្នុងឱកាសនោះដែរ លោកឧត្ដមសេនីយ៍ត្រី ជា ធារិទ្ធ ស្នងការរង នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម ក៏បានរំលឹក អនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាលកម្ពុជា និងអនុវត្តវិធានការរដ្ឋបាល ចំហរ ពាក់ព័ន្ធ និងការបង្គ្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) រួមជាមួយនឹងប្រកាសអន្តរក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ ស្ដីពីបែបបទ និងនីតិវិធី នៃការផាកវិន័យ ចំពោះ ម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំ លេខ ១៦១សហវ ប្រក.អទច ដល់ម្ចាស់ក្រុមហ៊ុន និងអ្នកពាក់ព័ន្ធ ដើម្បី បានចូលរួមសហការទប់ស្កាត់ទាំងអស់គ្នា ៕
