លោក Zelensky:ការធានាសន្តិសុខអ៊ុយក្រែន នឹងរួមមានការទិញអាវុធអាមេរិកតម្លៃ៩០ពាន់លានដុល្លារ

តាមការចេញផ្សាយពីCNN ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា ការពិភាក្សាជាមួយប្រធានាធិបតីសហរដ្ឋ អាមេរិក លោក Donald Trump និងមេដឹកនាំអឺរ៉ុប នៅសេតវិមានស នៅថ្ងៃច័ន្ទ មានការរួមបញ្ចូលផែនការឲ្យអ៊ុយក្រែនទិញអាវុធអាមេរិកតម្លៃ៩០ពាន់លានដុល្លារ តាម រយៈថវិកាអឺរ៉ុប ដើម្បីជាផ្នែកមួយនៃការធានាសន្តិសុខប្រទេស។

លោកបាននិយាយថា ផ្នែកមួយផ្សេងទៀតនៃការធានានេះ គឺនឹងអោយអ៊ុយក្រែនផលិតយន្តហោះគ្មានមនុស្សបើក (drone) មួយចំនួន ដែលសហរដ្ឋអាមេរិកនឹងទិញផងដែរ។

បន្ទាប់ពីការជួបគ្នានៅសេតវិមាន ការពិភាក្សា នេះនៅតែបន្ត ហើយមិនទាន់មានកិច្ចព្រមព្រៀងផ្លូវការទេ។

លោកបាននិយាយថា កិច្ចព្រមព្រៀងនេះនឹងត្រូវបានធ្វើឲ្យផ្លូវការនៅក្នុងសប្តាហ៍ក្រោយ ឬ ១០ ថ្ងៃទៀត។