កំពង់ឆ្នាំង៖ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក សាន់ យូ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរពីលោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះពិនិត្យបញ្ចប់ការងារសាងសង់ និងប្រគល់ទទួលសមិទ្ធផលគម្រោងស្ថាបនាផ្លូវបេតុង ផ្លូវក្រាលក្រួសក្រហម សំណង់សិល្បការ្យ និងស្លាកសញ្ញាចរាចរណ៍ នៃគម្រោង បែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) នៅទីតាំងដីសម្បទានដីសង្គមកិច្ចឃុំប្រស្នឹប។
ការចុះពិនិត្យនេះ គឺដើម្បីធានាថាការសាងសង់ត្រូវបានបញ្ចប់តាមបទដ្ឋានបច្ចេកទេស និងប្រគល់ទទួលសមិទ្ធផលទៅកាន់សហគមន៍ដែលទទួលផលប្រយោជន៍ពីគម្រោង LASED III ក្នុងគោលបំណងជួយសម្រួលដល់ការធ្វើដំណើរ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ដីសម្បទានសង្គមកិច្ច។
