ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា កោតសរសើរស្មារតីមនុស្សធម៌របស់មន្ត្រីនគរបាលចរាចរណ៍រាជធានីភ្នំពេញ ដែលបានជួយ សង្គ្រោះប្រជាពលរដ្ឋ

ភ្នំពេញៈ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្តែងការកោតសរសើរខ្ពស់ចំពោះមន្ត្រីនគរ បាលចរាចរណ៍រាជធានីភ្នំពេញ ដែលបានអន្ត រាគមន៍ជួយបើកផ្លូវសម្រួលដល់រថយន្តដឹកស្ត្រីមានផ្ទៃពោះទៅសម្រាលបុត្រនៅមន្ទីរពេទ្យបានទាន់ពេលវេលា។

ឯកឧត្តមបានគូសបញ្ជាក់ថា សកម្មភាពប្រកប ដោយវិជ្ជាជីវៈ និងស្មារតីមនុស្សធម៌នេះ បានទទួលការគាំទ្រយ៉ាងច្រើនពីសាធារណជន និងបង្ហាញថា អំពើល្អមិនត្រូវការពេលវេលា ទីកន្លែង ឬឋានៈជាក់លាក់ណាមួយឡើយ។ លោកបន្តថា មន្ត្រីនគរបាលចរាចរណ៍ និងកងកម្លាំងផ្សេងៗ តែងតែចេញមុខជួយប្រជាពលរដ្ឋភ្លាមៗ នៅពេលមានករណីបន្ទាន់ ដូចជាស្ត្រីមានផ្ទៃពោះ រថយន្តសង្គ្រោះ ជនពិការ ឬរថយន្តខូចជាដើម។

ក្នុងនាមរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឯកឧត្តមបានថ្លែងអំណរគុណ និងលើកទឹកចិត្តមន្ត្រីគ្រប់ថ្នាក់ឱ្យបន្តប្រកាន់ខ្ជាប់នូវស្មារតីវិជ្ជមាន និងអំពើល្អនេះ ក្នុងការបំពេញភារកិច្ច និងបម្រើប្រជាពលរដ្ឋ។