នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្រ្កាបករណីឆបោកប្រាក់តាមបណ្ដាញសង្គម ក្រោមរូបភាពលួងលោមស្នេហា

ភ្នំពេញ៖ អនុវត្តតាមបញ្ជារបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ នាយកដ្ឋានបានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ០១រូប ឈ្មោះ ស.ច.ណ (ស្រី) ជនជាតិខ្មែរ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។

តាមការស៊ើបអង្កេត ជនសង្ស័យបានលក់លេខទូរសព្ទ និងគណនីធនាគាររបស់ខ្លួនឱ្យក្រុមឧក្រិដ្ឋជន ដើម្បីទទួលប្រាក់កម្រៃ។ ក្រុមឧក្រិដ្ឋជនបានប្រើប្រាស់នោះជាមធ្យោបាយទទួលផលបទល្មើសពីការឆបោកប្រជាពលរដ្ឋ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន និងបញ្ជូនសំណុំរឿងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តចាត់ការតាមផ្លូវច្បាប់។

នាយកដ្ឋានអំពាវនាវដល់សាធារណជន កុំផ្ដល់លេខទូរសព្ទ ឬគណនីធនាគារផ្ទាល់ខ្លួនឱ្យជនមិនស្គាល់ច្បាស់លាស់ ព្រោះអាចប្រឈមនឹងទោសតាមច្បាប់។