កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ លោក ឈាង វណ្ណៈ ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧~២០២៩) ដែលរៀបចំឡើងនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ឈិន សេងងួន អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តម ម៉ម ម៉ាល័យ សមាជិកក្រុមប្រឹក្សាខេត្ត។
ក្នុងឱកាសនោះ មានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជាច្រើននៅក្នុងខេត្ត និងជុំវិញខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក ក៏ដូចជាអាជ្ញាធរឃុំ ដើម្បីពិភាក្សា និងសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល រយៈពេល២០២៧ ដល់២០២៩។
