កំពង់ឆ្នាំង ៖ ពលករ ពលការនី ដែលបានចំណាកស្រុក ពីខេត្តកំពង់ឆ្នាំងនាពេលកន្លងមក ទៅធ្វើការនៅប្រទេសថៃ បានត្រឡប់មកស្រុកកំណើតខេត្តកំពង់ឆ្នាំងជាបន្តបន្ទាប់វិញហើយ ក្រោយពីប្រទេសថៃបង្ករជម្លោះព្រំដែនជាមួយនិងកម្ពុជា ។ នេះបើយោងតាមរបាយការណ៍រដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង ដែលបានបញ្ជាក់ កាលពីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ក្នុងពេលដែលក្រុមការងារបានទទួលពលករមកពីប្រទេសថៃ តាមរថយន្តក្រុងរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ។
យោងតាមរបាយការណ៍ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង គិតត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ពលករខ្មែរដែលមានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង បានត្រឡប់មកដល់ខេត្តកំពង់ឆ្នាំង ចំនួន១៥៥៥នាក់ ក្នុងនោះស្រីចំនួន៦៦១នាក់ ។
