ភ្នំពេញ: នាព្រឹកថ្ងៃចន្ទ ២កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោក David Ginting ប្រធានក្រុមបេសកកម្មធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ដឹកនាំគណៈប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។ ក្នុងកិច្ចជំនួប ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក David Ginting និងគណៈប្រតិភូធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB)…
រដ្ឋបាលខេត្តកំពង់ចាម សហការជាមួយ ក្រសួងអប់រំយុវជន និងកីឡា និងអង្គភាពប្រឆាំងអំពើពុករលួយ បើកកិច្ចប្រជុំរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (BacII) សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥
កំពង់ចាម: នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឡៅ ឈីវអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំខេត្តកំពង់ចាម, ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធាន គណៈបញ្ជាការឯកភាពខេត្ត និងលោកជំទាវ វេជ្ជ. ម៉ា សូយ៉ិនដា ឧបការី នៃអង្គភាពប្រឆាំងអំពើពុករលួយ និងជាប្រធានក្រុមការងារ អ.ប.ព. បានអញ្ជើញដឹកនាំកិច្ចប្រជុំ រៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (BacII) សម្រាប់ឆ្នាំសិក្សា នាសម័យប្រលង…
ឯកឧត្តម ហួត ហាក់ បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែតជូនដល់ប្រជាពលរដ្ឋភៀសសឹក
កំពង់ចាម: ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានស្រុកស្ទឹងត្រង់ រួមជាមួយ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ជូនដល់ប្រជាពលរដ្ឋភៀសសឹក បងប្អូនប្រជាពលករ និងក្រុមគ្រួសារយោធិននៅក្នុងស្រុកស្ទឹងត្រង់ ចំនួន ៣៣២គ្រួសារ ដែលរួមមានជាថវិកា…
សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរ អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ក្នុងឱកាសខួបលើកទី៨០ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារអបអរសាទ លោក តូ ឡឺម អគ្គលេខាធិការបក្សកុម្មុយនីស្ត វៀតណាម នៅក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបលើកទី៨០ នៃទិវាបុណ្យឯករា ជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ប្រធានរដ្ឋសភាកម្ពុជា ផ្ញើលិខិតអបអរសាទរជូនប្រធានរដ្ឋសភាវៀតណាម ក្នុងឱកាសខួបលើកទី៨០ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតជូនឯកឧត្តម ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅក្នុងឱកាសខួបលើកទី៨០ នៃទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជួបសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៥២
ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃអាទិត្យ ១កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងសហការីក្រសួង អញ្ជើញជួបសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី និងលោកជំទាវបណ្ឌិត ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៥២ ព្រមទាំងក្រុមគ្រួសារកងទ័ព ដែលបានចងជាសម្ព័ន្ធមេត្រីជាមួយក្រសួង ស្ថិតក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។ បន្ទាប់ពីសុន្ទរកថាស្វាគមន៍ និងសំណូមពររបស់ ឯកឧត្តមឧត្តមសេនីយ៍ត្រី…
អភិបាលខេត្តកំពង់ចាម អញ្ជើញកាត់វិញ្ញាសារប្រលង ជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ខេត្តកំពង់ចាម
កំពង់ចាម:ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម នៅព្រឹកថ្ងៃអាទិត្យទី២៤ ខែសីហា ឆ្នាំ២០២៥ នេះ បានអញ្ជើញកាត់វិញ្ញា សារប្រលងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ខេត្តកំពង់ចាម ឆ្នាំ២០២៥ ស្ថិតនៅមណ្ឌលប្រលង វិទ្យាល័យដីដុះ ក្រុងកំពង់ចាម។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានស្នើឲ្យបេក្ខជនត្រូវប្រកាន់យកគោលការណ៍ «ចេះ គឺ ជាប់»។ ឯកឧត្តម អភិបាលខេត្ត ក៏បានជូនពរ ដល់បេក្ខជនទាំងអស់ ឲ្យទទួលបានជោគជ័យ ក្នុងការប្រលងប្រជែងចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារខេត្តកំពង់ចាម។ បើតាម របាយការណ៏របស់គណៈកម្មការប្រលងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ…
អំពូលសូឡាចំនួន៦១៤ដើម ជាអំណោយរបស់ដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត បានប្រគល់ជូនប្រជាពលរដ្ឋខេត្តត្បូងឃ្មុំ ដើម្បីសម្រួលការធ្វើដំណើរ ធានាសុវត្ថិភាព និង សន្តិសុខពេលរាត្រី អបអរឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ
នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការរាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានស្រុកអូររាំងឪ ពញាក្រែក និងត្បូងឃ្មុំ និងមានការអញ្ជេីញចូលរួមពី ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណ:អភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងប្រតិភូក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្ស និងប្រជាពលរដ្ឋ នៅវិទ្យាល័យ ហេង សំរិនចក និងពិធីដាំបង្គោលសូឡាតាមបណ្តោយផ្លូវ៣៧០ ក្នុងស្រុក អូររាំងឪ ខេត្តត្បូងឃ្មុំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត…
កូរ៉េខាងត្បូងសង្ឃឹមថា នឹងធ្វើឱ្យទំនាក់ទំនងជាមួយចិន ដែលបានធ្លាក់ក្នុងភាពតានតឹងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ
តាមការចេញផ្សាសារព័ត៌មាន Yonhap ប្រធានគណៈប្រតិភូជាន់ខ្ពស់កូរ៉េខាងត្បូងម្នាក់ បាននិយាយក្នុងអំឡុងពេលទស្សនកិច្ចនៅទីក្រុងប៉េកាំង នៅថ្ងៃអាទិត្យនេះថា កូរ៉េខាងត្បូងសង្ឃឹមថា នឹងធ្វើឱ្យទំនាក់ទំនងជាមួយចិន ដែលបានធ្លាក់ក្នុងភាពតានតឹងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិលទៅរកភាពប្រក្រតីឡើងវិញ។ គណៈប្រតិភូនេះត្រូវបានបញ្ជូន ដោយប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ចេម្យុង (Lee Jae Myung) ទៅកាន់ដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន ខណៈដែលរូបលោកផ្ទាល់កំពុងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រ ប្រធានគណៈប្រតិភូ ដែលជាអតីតប្រធានរដ្ឋសភា លោក Park Byeong-seug បានជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក…
ប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ឃាត់ខ្លួន៥នាក់
ស្វាយរៀង៖ នៅថ្ងៃទី២៣ខែសីហា ឆ្នាំ២០២៥កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំង គណៈបញ្ជាការឯកភាពរដ្ឋបាលចន្ទ្រាបានចុះបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើស ឆបោកតាមអនឡាញខុសច្បាប់ ០១ទីតាំង យីហោឈ្មោះ New Saigon3 ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា និងបានឃាត់ខ្លួនជនសង្ស័យជនជាតិ វៀតណាម ចំនួន ០៥នាក់ក្នុងនោះ ស្ត្រី០១នាក់ ។ ក្នុងប្រតិបត្តិការបង្ក្រាបខាងលើនេះសមត្ថកិច្ចដកហូតវត្ថុតាងមានដូចជា កុំព្យូទ័រលើតុ ០៨គ្រឿង, Monitor កុំព្យូទ័រ ២៣គ្រឿង, ម៉ាស៊ីនកុំព្យូទ័រ ០៦គ្រឿង, កុំព្យូទ័រយួរដៃ ០១គ្រឿង…