ភ្នំពេញ៖ដើម្បីគាំទ្រ និងជួយសម្រាលបន្ទុកចំណាយដល់បងប្អូនប្រជាពលរដ្ឋ និងកម្មករ-កម្មការិនី ដែលធ្វើដំណើរទៅលេងស្រុកកំណើត ជួប ជុំក្រុមគ្រួសារ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងសរុបចំនួន៦០០ គ្រឿង សម្រាប់ផ្តល់សេវាដឹកជញ្ជូនដោយមិនបង់ប្រាក់ រយៈពេល៦ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦។ សេវានេះនឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសកម្មករ-កម្មការិនី ដែលកំពុងរស់នៅ និងធ្វើការនៅរាជធានីភ្នំពេញ ដើម្បីអាចត្រឡប់ទៅកាន់ស្រុកកំណើត ឬខេត្តនានា ដោយមិនមានបន្ទុកថ្លៃដើមដឹកជញ្ជូន។ នេះជាវិធានការបន្តគាំទ្រពីរាជរដ្ឋាភិបាល ដែលតែងតែអនុវត្តក្នុងឱកាសបុណ្យប្រពៃណីសំខាន់ៗ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំខ្សែរត់ និងទីតាំងចំណតឡានឱ្យសមស្រប ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់សេវា។…
Author: RNR-NEWS.COM.KH
សកម្មភាពការងារចុះជួសជុលថែទាំជាប្រចាំកំណាត់ផ្លូវរបស់ក្រុមការងារ មន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ ថ្ងៃទី៤ និងទី៥ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង បានចុះអនុវត្តសកម្មភាពជួសជុល និងថែទាំជាប្រចាំលើកំណាត់ផ្លូវជាតិ ព្រមទាំងផ្លូវតភ្ជាប់ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ សកម្មភាពនេះជាការងារប្រចាំថ្ងៃរបស់ក្រុមការងារ ដើម្បីជួសជុលផ្នែកខូចខាតផ្សេងៗ ជាពិសេសកន្លែងដែលមានជង្ហុកសំបុកមាន់ (potholes) និងការខូចខាតផ្ទៃផ្លូវ ដែលកើតឡើងដោយសារការប្រើប្រាស់ញឹកញាប់ និងឥទ្ធិពលធម្មជាតិ។ តាមការបញ្ជាក់ពីមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង គោលបំណងសំខាន់នៃការជួសជុលថែទាំជាប្រចាំនេះ គឺដើម្បី៖ ធានាសុវត្ថិ ភាព និងភាពងាយស្រួលក្នុងការធ្វើដំណើរសម្រាប់បងប្អូនប្រជាពលរដ្ឋ ។ ជួយសន្សំសំចៃពេលវេលា និងថវិកាសម្រាប់ការដឹកជញ្ជូនទំនិញ…
ព្រះសិលាភិរ័ត ហែម ឡូត ព្រះវិន័យធរខេត្ត និងជាព្រះចៅអធិការវត្តវាលុថុល្លារាម (ហៅវត្តទូលខ្សាច់) និមន្តចូលរួមបុណ្យសពឧបសិកា ខៀវ សុខ
កំពង់ឆ្នាំង៖ ព្រះសិលាភិរ័ត ហែម ឡូត ព្រះវិន័យ ធរខេត្ត និងជាព្រះចៅអធិការវត្តវាលុថុល្លារាម ហៅវត្តទូលខ្សាច់ ស្ថិតក្នុងភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុកលាប្អៀរ ខេត្តកំពង់ឆ្នាំង បាននិមន្តជាអធិបតីនាំយកទេយ្យទាន និងបច្ច័យចូលរួមក្នុងពិធីបុណ្យ សពឧបសិកា ខៀវ សុខ ដែលត្រូវជាម្តាយបង្កើតរបស់លោក ង៉ែត ចន្ថា ប្រធានការិយាល័យទូរទស្សន៍ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង។ ព្រះសិលាភិរ័ត ហែម ឡូត បាននិមន្តទៅកាន់ទីតាំងបុណ្យសព ដើម្បីគោរពជូនពរ និងចូលរួមរំលែកទុក្ខដល់កូនៗ សាច់ញាតិ និងបងប្អូនទាំងអស់ដែលកំពុងសោកស្តាយចំពោះការបាត់បង់ឧបសិកា…
លួចទូរស័ព្ទមួយគ្រឿង រួចប្រើ Messenger ញ៉ែក្មួយជនរងគ្រោះ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន
កំពង់ឆ្នាំង៖ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ មានករណីអំពើលួចទូរស័ព្ទដៃមួយគ្រឿង បង្កឡើងដោយជនសង្ស័យម្នាក់ ប៉ុន្តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានយ៉ាងឆាប់រហ័ស បន្ទាប់ពីគេប្រើគណនី Messenger របស់ជនរងគ្រោះ ដើម្បី ឆាតញ៉ែក្មួយស្រីរបស់នាង និងណាត់ជួបគ្នា។ តាមរបាយការណ៍របស់សមត្ថកិច្ច ជនសង្ស័យឈ្មោះ សោម ប៊ុនធឿន ភេទប្រុស អាយុ ៤៣ ឆ្នាំ រស់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុង/ខេត្តកំពង់ឆ្នាំង បានធ្វើសកម្មភាពចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះឈ្មោះ ហ៊ុំ ស្រីពៅ ភេទស្រី អាយុ ៣១ ឆ្នាំ…
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក្រើនរំលឹកឱ្យអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ទប់ស្កាត់ការដំឡើងតម្លៃប្រេងឥន្ធនៈ និងទំនិញខុសច្បាប់
កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំមន្ទីរជំនាញ សមត្ថកិច្ច ជាពិសេសអាជ្ញាធរមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់តាមដាន និងទប់ស្កាត់ការដំឡើងតម្លៃប្រេងឥន្ធនៈនៅតាមស្ថានីយប្រេង ព្រមទាំងតម្លៃទំនិញទូទៅក្នុងខេត្ត និងមូលដ្ឋានផ្ទាល់ឱ្យបានយ៉ាងម៉ឺងម៉ាត់។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានធ្វើការក្រើនរំលឹកបែបនេះ ក្នុងកិច្ចប្រជុំពង្រឹងសន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈ និងការត្រៀមទទួលវត្តមានថ្នាក់ដឹកនាំដែលនឹងអញ្ជើញបំពេញការងារនៅខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត អាជ្ញាធរក្រុង ស្រុក កងកម្លាំងទាំងបីប្រភេទ…
មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីជួបជុំអបអរសាទរខួបលើកទី១១៥ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦
កំពង់ឆ្នាំង៖ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង បានរៀបចំពិធីជួបជុំអបអរសាទរខួបលើកទី១១៥ ទិវានារីអន្តរជាតិ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រី និងគ្រួសារ» ក្រោមអធិបតីភាពលោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង រួមនិងប្រធានមន្ទីរ លោកអនុប្រធានមន្ទីរ លោក លោកស្រីប្រធានការិយាល័យ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់របស់មន្ទីរ។ សូមបញ្ជាក់ថាប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី…
សម្តេច ហ៊ុន ម៉ាណែត អំពាវនាវឱ្យពលរដ្ឋលេងល្បែងប្រជាប្រិយខ្មែរ ផ្អាកសកម្មភាពបាញ់ទឹក ប៉ាតម្សៅ ក្នុងបុណ្យចូលឆ្នាំថ្មី
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ ឱ្យចូលរួមលេងល្បែងប្រជាប្រិយ និងប្រពៃណីខ្មែរឱ្យបានផុលផុសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងប្រព្រឹត្តទៅក្នុង រយៈពេលប្រមាណ ៤០ ថ្ងៃខាងមុខ។ សម្តេចបានសង្កត់ធ្ងន់ថា កាលពីប៉ុន្មានឆ្នាំមុន ពល រដ្ឋខ្មែរមិនសូវនិយមលេងសកម្មភាពបាញ់ទឹក ឬប៉ាតម្សៅប៉ុន្មានទេ ដោយផ្តោតទៅលើល្បែងប្រជាប្រិយ និងសកម្មភាពប្រពៃណីផ្សេងៗ។ ដូច្នេះ សម្តេចបានអំពាវនាវឱ្យផ្អាក ឬកាត់បន្ថយសកម្មភាពទាំងនេះ ដើម្បីបំផុសប្រពៃណីវប្បធម៌ជាតិ។ សម្តេចបានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «សកម្មភាពមួយចំនួនមិនគួរកើតមានទេ អាបាញ់ទឹកបាញ់អីហ្នឹង! អាបាញ់ឡានទឹកអីហ្នឹងទុកទៅ តាមខេត្តនីមួយៗទុកឡានបាញ់ទឹកហ្នឹងពន្លត់អគ្គីភ័យ ហើយមើល…ត្រៀមលក្ខណៈជាពិសេស មិនមែននិយាយលេងសើសទេ…
សម្តេចមហាបវរធិបតី បានចេញអនុក្រឹត្យ ស្តីពី ការផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ និងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុ ក្រឹត្យស្តីពីការផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ និងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០។ អនុក្រឹត្យនេះ ដែលមានលេខ ៣១ អនក្រ.បក ចុះថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ សម្រេចផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៥ម៉ឺនរៀល (៥០,០០០ រៀល) ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងក្រុមគោលដៅពាក់ព័ន្ធផ្សេងទៀត ដើម្បីជាការលើកទឹកចិត្ត…
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ប្រទានព្រះរាជទ្រព្យចំនួន ១០០,០០០ ដុល្លារ ជូនកាកបាទក្រហមកម្ពុជា
ភ្នំពេញ៖ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជ សារលិខិត និងព្រះរាជទ្រព្យសរុបចំនួន ១០០,០០០ ដុល្លារសហរដ្ឋអាម៉េរិក (ព្រះករុណា ៥០,០០០ ដុល្លារ និងសម្តេចព្រះមហាក្សត្រី ៥០,០០០ ដុល្លារ) ជូនកាកបាទក្រហមកម្ពុជា។ ការប្រទានព្រះរាជទានដ៏ឧត្តុង្គឧត្តមនេះ ធ្វើឡើងក្នុងឱកាសខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម នៅថ្ងៃទី៨…
កសិករគួរឈប់ដុតគល់ជញ្ជ្រាំង ងាកមកភ្ជួរលុបវាជំនួសវិញ ដើម្បីការពារបរិស្ថាន និងបង្កើនជីជាតិដី
ការដុតគល់ជញ្ជ្រាំង(ជញ្ជាំងស្រូវ) បន្ទាប់ពីប្រមូល ផលជាទម្លាប់របស់កសិករមួយចំនួនប៉ុន្តែវិធីសាស្ត្រ នេះនាំមកនូវគុណវិបត្តិធ្ងន់ធ្ងរចំពោះបរិ ស្ថាន និងគុណភាពដី។ អ្នកជំនាញកសិកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យកសិករប្តូរទៅប្រើវិធីភ្ជួរលុបគល់ ជញ្ជ្រាំងបចូលក្នុងដី ឬធ្វើជាកំប៉ុស្តដើម្បីទទួលបានអត្ថប្រយោជន៍យូរអង្វែង។ គុណវិបត្តិសំខាន់ៗនៃការដុតគល់ជញ្ជ្រាំង៖ – បង្កឱ្យកើនកំដៅផែនដី និងបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរ តាមរយៈការបំភាយឧស្ម័នផ្ទះកញ្ចក់ដូចជា កាបូនឌីអុកស៊ីត(CO₂) មេតាន(CH₄) និងនីត្រូ សែន អុកស៊ីត (N₂O) ដែលជួយបង្កើនបញ្ហាប្រែប្រួលអាកាសធាតុ។ ការដុតក៏បញ្ចេញភាគល្អិតតូចៗ (ដូចជា PM2.5) ដែលប៉ះពាល់ដល់គុណភាពខ្យល់។ –…