ឯកឧត្តម ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ដឹកនាំដោយលោក Anthony Gill

ភ្នំពេញ: នាព្រឹកថ្ងៃសុក្រ ៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យប្រតិភូក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោក Anthony Gill ប្រធានផ្នែកប្រតិបត្តិការប្រចាំប្រទេស និងសហការី ដើម្បីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។ ថ្លែងក្នុងកិច្ចជំនួប ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី និងបានថ្លែងអំណរគុណចំពោះធនាគារអភិវឌ្ឍន៍អាស៊ី(ADB)…

អគ្គិភ័យលេបត្របាក់អគារស្នាក់នៅក្នុងការដ្ឋានសំណងអគារមួយកន្លែង នៅខណ្ឌជ្រោយចង្វារ

ភ្នំពេញ៖ នៅវេលាម៉ោងប្រមាណ២ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ មាន ហេតុការណ៍អគ្គិ ភ័យឆេះអគារស្នាក់ នៅក្នុងការដ្ឋានសំណងអគារធំមួយកន្លែង តំបន់ OCIC ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជ ធានីភ្នំពេញ យ៉ាងសន្ធោរសន្ធៅ។ ក្រោយទទួលបានដំណឹងហេតុការណ៍នេះ កម្លាំងសមត្ថកិច្ចជំនាញបានចេញអន្ដរាគមន៍ភ្លាមៗ ដើម្បីជួយសង្គ្រោះ។ ហេតុការណ៍ដែលនាំ ឲ្យមានអគ្គិភ័យកើតឡើងសមត្ថកិច្ចមិនទាន់បញ្ជាក់ឲ្យដឹនៅ ឡើយទេ៕

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥  ក្នុងជំនួបសម្តែងការគួរសមជាមួយ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក Enrico Gaveglia តំណាងប្រចាំប្រទេស ដែលទើបត្រូវបានតែងតាំងថ្មីសម្រាប់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) នៅកម្ពុជា បានលើកឡើងថា ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ នវានុវត្តន៍ និងសហគ្រាសធុនតូច និងមធ្យម គឺជាឱកាសគន្លឹះក្នុងការពន្លឿនវឌ្ឍនភាពរបស់កម្ពុជា។ ក្នុងជំនួបនោះ លោក Gaveglia បានកោតសរសើរចំពោះការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ…

រថយន្ត Prius មួយគ្រឿងបើកធ្លាក់ផ្លូវ ទៅបុកលូ របួសធ្ងន់៣នាក់

កំពង់ឆ្នាំង៖បុរសចំនួន ៣នាក់បានរងរបួសធ្ងន់ ខណៈធ្វើដំណើរដោយរថយន្ត Prius មួយគ្រឿងបានបេីកធ្លាក់ផ្លូវ ជ្រុលទៅបុកលូនៅតាមបណ្តោយផ្លូវជាតិលេខ៥ នៅចន្លោះគីឡូម៉ែត្រទី៩៩ ក្នុងភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោងជាង ៦ ព្រឹក ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៥។ ​សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឱ្យដឹងថា រថ យន្តម៉ាក Priusពណ៌ក្រហមពាក់ផ្លាកលេខ ភ្នំពេញ 2BR-6630 ដែលមានឈ្មោះ ចាប វិជ្ជរ៉ូ អាយុ ២៥…

លោក ឆាលី ឃើក មនុស្សជំនិតលោក ដូណាល់ ត្រាំ ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារស្លាប់ ពេលកំពុងថ្លែងសំណេះសំណាលជាមួយនិស្សិតនៅរដ្ឋយូថា

អាមេរិក:តាមការចេញផ្សាយដោយទីភ្នាក់ ងារសារព័ត៌មាន Reuters សកម្មជនស្ដាំនិយមអាមេរិក និងជាអ្នកអត្ថាធិប្បាយដ៏មានប្រជាប្រិយភាពម្នាក់ លោក Charlie Kirk ដែលជាមនុស្សជំនិតម្នាក់របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ ត្រូវបានខ្មាន់កាំភ្លើងបាញ់ស្លាប់ ក្នុងពិធីសំណេះសំណាលនៅឯសាកលវិទ្យា ល័យមួយក្នុងរដ្ឋ Utah កាលពីថ្ងៃពុធ ទី១០ ខែកញ្ញា ខណៈអភិបាលរដ្ឋ Utah បានចាត់ទុកថានេះជាការធ្វើឃាត មានបង្កប់ចេតនានយោបាយ។ អាជ្ញាធរអាមេរិកមិនទាន់អាចកំណត់អត្តសញ្ញាណជនសង្ស័យនៅឡើយទេ បន្ទាប់ពីការធ្វើឃាតកើតឡើង។ នាយក FBI លោក Kash Patel បានឱ្យដឹងថាជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួនដើម្បីសួរចម្លើយនិងក្រោយ…

បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្រោយកាប់ស្ត្រីជិតខាងម្នាក់បណ្ដាលឲ្យរងរបួស ដោយសារខឹងបាត់មាន់មួយក្បាល។

ខេត្តកំពង់ស្ពឺ​ ៖កាលពីល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២៥ នៅភូមិដំបូងខ្ពស់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ នគរបាលស្រុកភ្នំស្រួចបានឃាត់ខ្លួនបុរសម្នាក់ពី បទហិង្សាដោយចេតនាក្រោយពេលបុរសរូបនោះ ខឹងរឿងបាត់មាន់មួយក្បាលបែរជាទៅវាយនឹងគំរាមកាប់ទៅលើស្ត្រីជិតខាងម្នាក់បណ្ដាលឲ្យរោងរបួស។ សមត្ថកិច្ចនគរបាល​ស្រុក​ភ្នំស្រួច​បាន​និយាយ​ឱ្យ​ដឹង​ថា បុរស​ជា​ជន​ដៃដល់​ដែល​នគរ បាល​ធ្វើការ​ឃាត់ខ្លួន​នោះ ​មានឈ្មោះ ញឹ​ម វុ​ទ្ធី អាយុ​៤៣​ឆ្នាំ រស់នៅ​ក្នុង​ដំបូក​ខ្ពស់ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​ ។ ចំណែកឯ​ស្ត្រី​វ័យ​ចំណាស់​រង​គ្រោះ​មានឈ្មោះ ណុ​ប កក្កដា អាយុ​៥៩​ឆ្នាំ រស់នៅ​ក្នុងភូមិ​ដំបូក​ខ្ពស់ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច…

អ្នកតំណាងរាស្រ្ត ថ្នាក់ដឹកនាំ និងមន្រ្តីរាជការខេត្តកំពង់ឆ្នាំង អញ្ជើញកាន់បិណ្ឌវេនទី៤នៅវត្តអារញិការាម ស្ថិតនៅក្នុងក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង ÷ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ និងឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្រ្តីរាជការចូលរួមពិធីបិណ្យកាន់បិណ្ឌវេនទី៤ នៅវត្តអារញិការាម ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នាថ្ងៃព្រហស្បតិ៍ ៤រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥…

ភរិយារបស់អតីតនាយករដ្ឋមន្ត្រី លោកស្រី Rajyalaxmi Chitrakar បានស្លាប់ដោយសារភ្លើងឆេះផ្ទះដែលបង្កដោយក្រុមបាតុករ

ភរិយារបស់អតីតនាយករដ្ឋមន្ត្រី លោកស្រី Rajyalaxmi Chitrakarបាន ស្លាប់ដោយសារភ្លើងឆេះផ្ទះដែលបង្កដោយក្រុមបាតុករនៅរដ្ឋធានី Kathmandu ក្នុងពេលដែលប្រទេស នេប៉ាល់ ភាពចលាចលដ៏ធ្ងន់ធ្ងរបានកើតឡើងបន្ទាប់ ពីការតវ៉ាប្រឆាំងអំពើពុករលួយប្រែជាអំពើហិង្សា។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Bishnu Prasad Paudel វ័យ៦៥ឆ្នាំ ត្រូវបានក្រុមបាតុករវាយប្រហារយ៉ាងឃោរឃតាមដងផ្លូវ។ មានការពង្រាយរថពាសដែក និងយាមកាម សភាជាតិ ខណៈបម្រាមគោចរគ្មានកំណត់ត្រូវបានអនុវត្ត បន្ទាប់ពីអំពើហិង្សារយៈពេលពីរថ្ងៃ។ ហេតុការណ៍នេះបានបង្ខំឱ្យនាយករដ្ឋមន្ត្រី K.P. Sharma Oli លាលែងពីតំណែង។ ហាងនិងផ្សារត្រូវបានបិទ ហើយសភាពនៅតាមដងផ្លូវស្ងប់ស្ងាត់។ អ្នកនាំពាក្យកងទ័ព លោក…

តុលាការកំពូលប្រទេសថៃ បញ្ជាឲ្យអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីនាវ៉ាត ចូលទទួលទោសមួយឆ្នាំក្នុងពន្ធនាគារ

បាងកក: នៅថ្ងៃអង្គារមួយនេះ តុលាការកំពូលប្រទេសថៃ បានបញ្ជាឲ្យអតីតនាយករដ្ឋមន្ត្រី និងជាសេដ្ឋីល្បីថាក់ស៊ីន ស៊ីនាវ៉ាត ចូលទទួលទោសមួយឆ្នាំក្នុងពន្ធនាគារ ដែលជាការប្រែប្រួលយ៉ាងភ្លាមៗចំពោះមហាបុគ្គលនយោបាយដែលកំពុងជួបវិបត្តិនេះ។ ថាក់ស៊ីន អាយុ​៧៦ ឆ្នាំ ជាតួអង្គនយោបាយដ៏មានឥទ្ធិពល និងបង្កការបែកបាក់មតិ បានดำรงតំណែងនាយករដ្ឋមន្ត្រីចាប់ពីឆ្នាំ ២០០១ រហូតដល់ត្រូវបញ្ជូនចេញដោយរដ្ឋប្រហារយោធា ឆ្នាំ ២០០៦។ គាត់បានត្រឡប់ទៅប្រទេសថៃវិញនៅឆ្នាំ ២០២៣ បន្ទាប់ពីការនិរទេសខ្លួនរយៈពេល ១៥ ឆ្នាំ ហើយត្រូវបានផ្តន្ទាទោសឲ្យឃុំខ្លួន ៨ ឆ្នាំពីបទជាប់ផលប្រយោជន៍ប្រឆាំងគ្នា បំពានអំណាច និងពុករលួយក្នុងអំឡុងពេលគាត់កាន់អំណាច។ ទោះមានទោសតែម្ដង ក៏ថាក់ស៊ីន…

ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥

ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥៖ វិសម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូងបានវិវត្តទៅជាព្យុះទី១៦ឈ្មោះ តាប៉ាស(Tapah) T2516 ក្នុងឆ្នាំ២០២៥ មានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា។ គន្លងផ្លូវដើររបស់ព្យុះ តាប៉ាស នេះ ពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥៖