កំពង់ឆ្នាំង៖បុរសចំនួន ៣នាក់បានរងរបួសធ្ងន់ ខណៈធ្វើដំណើរដោយរថយន្ត Prius មួយគ្រឿងបានបេីកធ្លាក់ផ្លូវ ជ្រុលទៅបុកលូនៅតាមបណ្តោយផ្លូវជាតិលេខ៥ នៅចន្លោះគីឡូម៉ែត្រទី៩៩ ក្នុងភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោងជាង ៦ ព្រឹក ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៥។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឱ្យដឹងថា រថ យន្តម៉ាក Priusពណ៌ក្រហមពាក់ផ្លាកលេខ ភ្នំពេញ 2BR-6630 ដែលមានឈ្មោះ ចាប វិជ្ជរ៉ូ អាយុ ២៥ ឆ្នាំ រស់នៅភូមិសំរោង អណ្តែត ឃុំធ្លក ស្រុកត្រាំង ខេត្តតាកែវ ជាអ្នកបើកបររួមជាមួយអ្នករួមដំណើរពីរនាក់ទៀត (មិនទាន់ស្គាល់អត្តសញ្ញាណ) បានធ្វើដំណើរពីទិសខាងជើងទៅទិសខាងត្បូង ពេលមកដល់ចំណុចកើតហេតុ រថយន្តបានរេចង្កូតធ្លាក់ផ្លូវហើយបុកលូ បណ្តាលឱ្យអ្នកបើកបរ និងអ្នករួមដំណើរទាំងពីរនាក់រងរបួសធ្ងន់តែម្តងទៅ។
