ភរិយារបស់អតីតនាយករដ្ឋមន្ត្រី លោកស្រី Rajyalaxmi Chitrakarបាន ស្លាប់ដោយសារភ្លើងឆេះផ្ទះដែលបង្កដោយក្រុមបាតុករនៅរដ្ឋធានី Kathmandu ក្នុងពេលដែលប្រទេស នេប៉ាល់ ភាពចលាចលដ៏ធ្ងន់ធ្ងរបានកើតឡើងបន្ទាប់ ពីការតវ៉ាប្រឆាំងអំពើពុករលួយប្រែជាអំពើហិង្សា។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Bishnu Prasad Paudel វ័យ៦៥ឆ្នាំ ត្រូវបានក្រុមបាតុករវាយប្រហារយ៉ាងឃោរឃតាមដងផ្លូវ។
មានការពង្រាយរថពាសដែក និងយាមកាម សភាជាតិ ខណៈបម្រាមគោចរគ្មានកំណត់ត្រូវបានអនុវត្ត បន្ទាប់ពីអំពើហិង្សារយៈពេលពីរថ្ងៃ។ ហេតុការណ៍នេះបានបង្ខំឱ្យនាយករដ្ឋមន្ត្រី K.P. Sharma Oli លាលែងពីតំណែង។ ហាងនិងផ្សារត្រូវបានបិទ ហើយសភាពនៅតាមដងផ្លូវស្ងប់ស្ងាត់។ អ្នកនាំពាក្យកងទ័ព លោក Raja Ram Basnet បានបញ្ជាក់ពីការព្យាយាមស្តារស្ថានការណ៍ឱ្យមានភាពធម្មតាវិញ។
ភាពចលាចលនេះ ដែលជាវិបត្តិអាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ បានផ្ទុះឡើងបន្ទាប់ពីការប៉ុនប៉ងបិទប្រព័ន្ធផ្សព្វ ផ្សាយសង្គម ដែលនាំឱ្យមានការស្លាប់១៩ នាក់នៅថ្ងៃចន្ទ។
ប៉ូលិសបានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងកៅស៊ូដើម្បីគ្រប់គ្រងស្សានការណ៍ និងបំបែកហ្វូងមនុស្ស។ សំណល់រថយន្តឆេះ និងគំនរដែកនៅតែរាយប៉ាយជុំវិញសភា ខណៈក្រុមពន្លត់អគ្គីភ័យកំពុងព្យាយាមពន្លត់ភ្លើង។
