អ្នកតំណាងរាស្រ្ត ថ្នាក់ដឹកនាំ និងមន្រ្តីរាជការខេត្តកំពង់ឆ្នាំង អញ្ជើញកាន់បិណ្ឌវេនទី៤នៅវត្តអារញិការាម ស្ថិតនៅក្នុងក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង ÷ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ និងឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្រ្តីរាជការចូលរួមពិធីបិណ្យកាន់បិណ្ឌវេនទី៤ នៅវត្តអារញិការាម ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នាថ្ងៃព្រហស្បតិ៍ ៤រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ។

នៅក្នុងឱកាសនោះ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការបានអញ្ជើញអុជធួក ទាន ថ្វាយផ្កាចំពោះព្រះពុទ្ធរូប និងសូត្រមន្តចម្រើនព្រះបរិត្តបង្សុល ទៅតាមលំដាប់លំដោយនៃព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសកុសលជូនដល់វីរ:កងទ័ព និងឌួងវិញាណក្ខន្ធបុព្វការីជនញាតិការទាំង៧សន្តានដែលបានចែកឋានទៅ ។

មានប្រសាសន៍នៅក្នុងឱកាសនោះ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តបានគួសបញ្ជាក់ថា កត្តាសន្តិភាពទើបយើងទាំងអស់គ្នារស់នៅបានសុខសាន្តនិងមានឱកាសធ្វើបុណ្យនិងដើរកម្សាន្តគ្រប់ទីកន្លែង ក្រោមការដឹកនាំដ៍ឆ្កាសវៃរបស់សម្តេចអគ្គមហាសេនាធិបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ធមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា លោកទាំងទ្វេរ បានដឹកនាំប្រទេសជាតិមានសុខសន្តិភាព និងមានការអភិឌ្ឍន៍លើគ្រប់វិស័យ ។

លោកជំទាវមានប្រសាសន៍បន្តថាពិធីបុណ្យភ្ជុំបិណ្ឌនេះឡើង ក្នុងគោលបំណងដើមី្បឧទ្ទិសមហាកុសល់ជូនដល់លោកអ្នកមានគុណ មានមាតាបិតា ជីដូន ជីតា ញាតិកាលទាំងប្រាំពីរសណ្តាន ដែលបានបាក់បែកចែកឋានទៅកាន់បរលោកទៅហើយនោះ។
ពិធីបុណ្យភ្ជុំបិណ្ឌនេះ យើងធ្វើទៅដោយសេចក្តីគោរព បង្អោនកាយវិចាចិត្ត ឆ្ពោះទៅរកប្រេតជន ជាញាតិកាលទាំងប្រាំពីរសណ្តាន ដែលលោកបានចែកឋានទៅកាន់បរលោក និងជួយរំដោះឱ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ឧបាយភូមិណាមួយ និងឱ្យបានទៅកាន់សុគតិភពថ្មី ហើយងាកក្រោយមកជួយបីបាច់ថែរក្សាកូនចៅ ឱ្យមានសេចក្តីសុខសប្បាយក្នុងក្រុមគ្រួសារ សង្គមជាតិផងដែរ។ ម្យ៉ាងវិញទៀត បានរួមចំណែកជួយទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំខេត្តរួមនិងមន្រ្តីរាជការ បានប្រគេននូវទេយ្យទាន ចំពោះទេយ្យនិងបច្ច័យ មានអង្ក ២០០គ.ក មី១០កេស ភេជ្ជ:៥កេស ទឹកសុទ្ធ១០ កេស ទឹកសុីអុីវ៥យួរ ទឹកត្រី៥យួរ និងថវិកាចំនួន២លានរៀល និងប្រគេនបច្ច័យបួនចំពោះព្រះសង្ឃ ព្រមទាំងរាប់បាតផងដែរ ។