អ្នកឧកញ៉ា គួន ធីតា ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមអមដំណើរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ចាវ ឡុង អភិបាលខេត្តហ្វូជៀន

នាល្ងាចថ្ងៃអាទិត្យ ទី៧ ខែកញ្ញា ឆ្នាំ២០២៥ អ្នកឧកញ៉ា គួន ធីតា ប្រធានអនុគណៈកម្មការទំនាក់ទំនង និងធុរកិច្ច បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា អមដំណើរឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឱកាសជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ចាវ ឡុង (Zhao Long) អភិបាលខេត្តហ្វូជៀន នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងជំនួបនេះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមឧប នាយករដ្ឋមន្រ្តី ដែលបានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមក្នុងពិព័រណ៍អន្តរជាតិចិនលើកទី២៥…

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អញ្ជើញលោក Anutin មកទស្សនកិច្ចម៉ាឡេស៊ី ដើម្បីពិភាក្សាបញ្ហាព្រំដែនថៃ-កម្ពុជា

កូឡាឡាំពួ៖តាមបណ្តាញសង្គម X របស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានសរសេរ ថា៖ ល្ងាចមិញនេះ លោកបានទាក់ទងទៅលោក Anutin Charnvirakul ដើម្បីអបអរសាទរចំពោះការតែងតាំងលោកជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ។ លោក​ក៏​បាន​សម្តែង​ការ​ត្រេកអរ​ដែរ ព្រោះ​គាត់​ជា​មិត្ត​ចាស់​ដែល​តែងតែ​នៅ​ជាមួយ​ខ្ញុំ​ក្នុង​ពេល​ល្អ និង​ពេល​អាក្រក់ ។ លោកក៏បានអញ្ជើញគាត់ទៅបំពេញទស្សនកិច្ចការងារនៅប្រទេសម៉ាឡេស៊ីនាពេលខាងមុខ ដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗ រួមទាំងការពង្រឹងទំនាក់ទំនងទ្វេភាគី ក៏ដូចជាការអភិវឌ្ឍន៍នៅតាមព្រំដែនកម្ពុជា-ថៃ និងកិច្ចសហប្រតិបត្តិការអាស៊ានផងដែរ។ នាយករដ្ឋមន្ត្រី Anutin បានប្រកាសថា ពិធីស្បថចូលកាន់តំណែងនឹងប្រព្រឹត្តទៅក្នុងរយៈពេលមួយសប្តាហ៍ ហើយលោកទន្ទឹងរង់ចាំឱកាសជួបខ្ញុំភ្លាមៗនៅពេលក្រោយ។

ACU៖វិញ្ញាសាគណិតវិទ្យា មិនមែនបែកធ្លាយមុនម៉ោងប្រឡងទេ

ភ្នំពេញ ៖ នៅយប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០២៥ អង្គភាពប្រឆាំងអំពើពុករលួយ ACU បានចេញសេចក្តីប្រកាសថា វិញ្ញាសាគណិតវិទ្យា មិនមែនបែកធ្លាយមុនម៉ោងប្រឡងទេ។      

ព្រះរាជក្រម នស/រកម/០៩២៥/០៣០ ចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ប្រកាសឱ្យប្រើ ច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នាសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ហើយដែលព្រឹទ្ធសភាបានពិនិត្យសព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នាសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥

ព្រះរាជក្រម នស/រកម/០៩២៥/០៣០ ចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ប្រកាសឱ្យប្រើ ច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នាសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ហើយដែលព្រឹទ្ធសភាបានពិនិត្យសព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នាសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។    

ថៃតែងតាំងមេបញ្ជាការយោធាធំៗថ្មី ក្នុងនោះឧត្តមសេនីយ៍ Weerayuth Raksil ឡើងជាមេបញ្ជាការភូមិភាគ២ បន្តពី Boonsin Padklang

បាងកក៖ តាមការចេញផ្សាយដោយសារព័ត៌មានថៃ Khaosodនាថ្ងៃសុក្រ ទី៥ ខែកញ្ញា ប្រទេសថៃបានសេចក្តីប្រកាសពីការតែងតាំងមន្រ្តីយោធាសរុប៨៦២នាក់ ក្នុងនោះរួមមានទាំង​មេបញ្ជាការធំៗ ហើយការចូលកាន់តំណែងជាផ្លូវការ នឹងចាប់ផ្តើមពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ តទៅ។ សម្រាប់ក្នុងចំណោមការតែងតាំងមេបញ្ជា ការជាន់ខ្ពស់ នៅក្នុងកងទ័ពជើងគោកថៃ គឺរួមមានដូចជា ឧត្តមសេនីយ៍ Worayos Lueangsuwann មេបញ្ជាការរងយោធភូមិភាគទី១ ត្រូវបានដំឡើង​ឋានៈជាមេបញ្ជាការភូមិភាគ១, ឧត្តមសេនីយ៍ Weerayuth Raksil មេបញ្ជាការរងយោធភូមិភាគទី២ ត្រូវបានដំឡើង​ឋានៈជាមេបញ្ជាការភូមិភាគ ២, ឧត្តមសេនីយ៍ Woratep Bunya…

លោកដូរ៉ាល់ត្រាំដូរ​ឈ្មោះ​ក្រសួង​ការពារ​ប្រទេស​មក​ជា​ក្រសួង​សង្គ្រាម​

ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ ​បាន​ចុះហត្ថលេខា​នា​ថ្ងៃ​ទី​៥​ ខែកញ្ញា​ លើ ​ក្រិ​ត្យ​មួយដែល​ហៅ​ក្រសួង​ការពារ​មក​ជា​ក្រសួង​សង្គ្រាម​ដូច​ពេល​មុន​វិញ​។ វា​ជា​ការ​ផ្លាស់​ប្ដូរ​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​។ តាម​ទូរទស្សន៍​CNN ប្រធានាធិបតី​បាន​ចុះហត្ថលេខា​លើ​ក្រិ​ត្យ​ប្រតិបត្តិ​មួយ ដែល​ដូរ​ឈ្មោះ​ក្រសួង​ការពារ​ប្រទេស​មក​ជា​ក្រសួង​សង្គ្រាម​ ។ នេះ​ជា​សេចក្ដីសម្រេច​និ​មិ្ម​ត្ត​រូប​មួយ ជា​ការ​វិល​ត្រឡប់​ទៅ​រក​ឈ្មោះ​ចាស់ ដែល​ហៅ​រហូត​មក​ដល់​ឆ្នាំ​១៩៤៩ ពេល​ដែល​ប្រធានាធិបតី​ឌ្រួ​ម៉ា​ន់ បាន​រៀបចំ​ក្បាល​ម៉ា​ស៊ីន​យោធា​អា​មេ​រិ​ក​ឡើង​វិញ បន្ទាប់​ពី​សង្គ្រាមលោក​លើក​ទី​២​។ ពេល​ជួប​ជាមួយ​បណ្ដា​អ្នកកាសែត​កាលពី​ខែសីហា​កន្លង​ទៅ លោក​ត្រាំ​ធ្លាប់​បាន​ប្រាប់​ឲ្យ​ដឹង​រួច​ហើយពី​ការ​រៀបចំ​ដូរ​ឈ្មោះ​នោះ​។ លោក​ថា ឈ្មោះ​ក្រសួង​ការពារ​វា​ហាក់ដូចជា​ការពារ​ខ្លាំង​ពេល ហើយ​យើង​ក៏​ចង់​ធ្វើ​អ្នក​វាយលុក​ដែរ​។ លោក​បន្ត​ថា ​យើង​ជា​អ្នក​ឈ្នះ​ក្នុង​សង្គ្រាមលោក​លើក​ទី​១​និង​លើក​ទី​២ ពេល​យើង​ឈ្មោះ​ក្រសួង​សង្គ្រាម ហើយ​សម្រាប់​ខ្ញុំ​ពិតជា​ចង់បាន​បែប​នោះ​មែន​៕        …

ដើម្បីពង្រឹងសេដ្ឋកិច្ច និងទប់ទល់នឹងឧបសគ្គនៃការនាំចេញទៅអាម៉េរិក ឥណ្ឌាបានសម្រេចកាត់បន្ថយពន្ធលើការប្រើប្រាស់ ដើម្បីជំរុញការចំណាយក្នុងស្រុក។

ឥណ្ឌា: នៅថ្ងៃទី ៣ ខែកញ្ញា រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌា Nirmala Sitharaman ប្រកាសកាត់បន្ថយអត្រាពន្ធទំនិញ និងសេវាកម្ម (GST) ចុះពី ៤ កម្រិត មកនៅត្រឹម ២ កម្រិត គឺ ៥% និង ១៨% ចាប់ពីថ្ងៃទី ២២ កញ្ញា មុនពេលបុណ្យ Sharad Navratri និង Diwali។ ទំនិញប្រើប្រាស់ជាច្រើន និងសេវាធានារ៉ាប់រងជីវិត/សុខភាព…

សម្តេចប៉ាប Leo XIV ត្រូវបានក្រុមអ្នកជិះម៉ូតូ Christian Jesus Biker ប្រគល់ជូននូវម៉ូតូ BMW R18 ពណ៌ស ដែលគ្រោងនឹងដាក់ដេញថ្លៃដើម្បីប្រមូលថវិកាជួយដល់កុមារក្រីក្រ

ថ្ងៃទី ៣ កញ្ញា ក្រុម Christian Jesus Biker ប្រមាណ ៣០ នាក់ បានធ្វើដំណើរ ពីអាល្លឺម៉ង់មកវ៉ាទីកង់ ដើម្បីប្រគល់ម៉ូតូ BMW R18 ពណ៌ស ដែលរចនាពិសេសសម្រាប់សប្បុរសធម៌។ សម្តេចប៉ាបបានជួបក្រុម អបអរសាទរ ប្រទានពរ និងចុះហត្ថលេខាលើម៉ូតូ ដែលនឹងដេញថ្លៃនៅ Munich ថ្ងៃទី ១៨ តុលា ដើម្បីជួយកុមារធ្វើការនៅអណ្តូងរ៉ែ Mica ក្នុងម៉ាដាហ្កាស្កា តាមរយៈអង្គការ…

លោក គីម ជុងអ៊ុន៖ កូរ៉េខាងជើងនឹងគាំទ្រផលប្រយោជន៍របស់ចិន

តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយសារព័ត៌មាន Reuters មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រាប់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ថាកូរ៉េខាងជើងនឹងបន្តគាំទ្រចិននៅក្នុងការការពារអធិបតេយ្យ ទឹកដី និងការអភិវឌ្ឍផលប្រយោជន៍របស់ចិន។ ក្នុងសេចក្ដីរាយការណ៍មួយនៅនៅថ្ងៃសុក្រ ទី៥ ខែកញ្ញា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានដកស្រង់សម្ដីរបស់លោក គីម ជុងអ៊ុន ដូច្នេះថា  «មិនថាស្ថានការណ៍អន្តរជាតិមានការផ្លាស់ប្ដូរយ៉ាងណាក៏ដោយ ក៏អារម្មណ៍នៃមិត្តភាពមិនអាចផ្លាស់ប្ដូរបានឡើយរវាងកូរ៉េខាងជើងនិងចិន»។ លោក គីម ធ្វើការកត់សម្គាល់បែបនេះក្នុងជំនួប ទ្វេភាគីជាមួយលោក ស៊ី…

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យភារធារីស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖នៅព្រឹកថ្ងៃសុក្រ ទី៥ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Bridgette L.Walker ភារធារីស្ថានទូតអាម៉េរិក ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា៕