ថ្ងៃទី ៣ កញ្ញា ក្រុម Christian Jesus Biker ប្រមាណ ៣០ នាក់ បានធ្វើដំណើរ ពីអាល្លឺម៉ង់មកវ៉ាទីកង់ ដើម្បីប្រគល់ម៉ូតូ BMW R18 ពណ៌ស ដែលរចនាពិសេសសម្រាប់សប្បុរសធម៌។ សម្តេចប៉ាបបានជួបក្រុម អបអរសាទរ ប្រទានពរ និងចុះហត្ថលេខាលើម៉ូតូ ដែលនឹងដេញថ្លៃនៅ Munich ថ្ងៃទី ១៨ តុលា ដើម្បីជួយកុមារធ្វើការនៅអណ្តូងរ៉ែ Mica ក្នុងម៉ាដាហ្កាស្កា តាមរយៈអង្គការ Missio Austria។
នាយក Missio Austria លោក Karl Wallner បានលើកឡើងថា ការធ្វើដំណើរនេះគឺសម្រាប់ជួយ «អ្នកក្រីក្របំផុត» មិនមែនសម្រាប់កម្សាន្តទេ ហើយសម្តេចប៉ាប Leo XIV ក៏មានចំណាប់អារម្មណ៍ខ្លាំងចំពោះម៉ូតូ។ ម៉ូតូនេះមានម៉ាស៊ីន Boxer ពីរស៊ីឡាំង រចនាឡើងវិញដោយក្រុមហ៊ុន Witzel ហើយសម្តេចប៉ាបក៏ជាសមាជិកកិត្តិយសនៃក្រុម Jesus Biker។
អតីតសម្តេចប៉ាប Francis ក៏ធ្លាប់ទទួលម៉ូតូ Harley Davidson និងអាវស្បែក ពីក្រុម Harley ក្នុងឆ្នាំ ២០១៣ ដែលបានដេញថ្លៃជាង ៣៥០,០០០ ដុល្លារ សម្រាប់សប្បុរសធម៌ក្នុងឆ្នាំ ២០១៤។
