នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អញ្ជើញលោក Anutin មកទស្សនកិច្ចម៉ាឡេស៊ី ដើម្បីពិភាក្សាបញ្ហាព្រំដែនថៃ-កម្ពុជា

កូឡាឡាំពួ៖តាមបណ្តាញសង្គម X របស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានសរសេរ ថា៖ ល្ងាចមិញនេះ លោកបានទាក់ទងទៅលោក Anutin Charnvirakul ដើម្បីអបអរសាទរចំពោះការតែងតាំងលោកជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ។

លោក​ក៏​បាន​សម្តែង​ការ​ត្រេកអរ​ដែរ ព្រោះ​គាត់​ជា​មិត្ត​ចាស់​ដែល​តែងតែ​នៅ​ជាមួយ​ខ្ញុំ​ក្នុង​ពេល​ល្អ និង​ពេល​អាក្រក់ ។

លោកក៏បានអញ្ជើញគាត់ទៅបំពេញទស្សនកិច្ចការងារនៅប្រទេសម៉ាឡេស៊ីនាពេលខាងមុខ ដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗ រួមទាំងការពង្រឹងទំនាក់ទំនងទ្វេភាគី ក៏ដូចជាការអភិវឌ្ឍន៍នៅតាមព្រំដែនកម្ពុជា-ថៃ និងកិច្ចសហប្រតិបត្តិការអាស៊ានផងដែរ។

នាយករដ្ឋមន្ត្រី Anutin បានប្រកាសថា ពិធីស្បថចូលកាន់តំណែងនឹងប្រព្រឹត្តទៅក្នុងរយៈពេលមួយសប្តាហ៍ ហើយលោកទន្ទឹងរង់ចាំឱកាសជួបខ្ញុំភ្លាមៗនៅពេលក្រោយ។