ចិនបានចាប់ផ្តើមវគ្គបណ្តុះបណ្តាលមួយក្រោមឈ្មោះ«សិក្ខាសាលាពង្រឹងសមត្ថភាពគ្រប់គ្រងអាកាសចរណ៍ស៊ីវិលចិន-អាស៊ាន ២០២៥»

ចិនបានចាប់ផ្តើមវគ្គបណ្តុះបណ្តាល «សិក្ខាសាលាពង្រឹងសមត្ថភាពគ្រប់គ្រងអាកាសចរណ៍ស៊ីវិលចិន-អាស៊ាន ២០២៥» នៅប៉េកាំង ចាប់ពី ១–១៤ កញ្ញា ២០២៥ មានអ្នកចូលរួមប្រហែល ២០ នាក់ពីប្រទេសអាស៊ាន គ្គនេះផ្តោតលើសុវត្ថិភាពហោះហើរ បច្ចេកវិទ្យាថ្មី ការអភិវឌ្ឍបៃតង និងយន្តហោះធំរបស់ចិន។ COMAC កំពុងពង្រីកទីផ្សារនៅអាស៊ីអាគ្នេយ៍ ដែលមានប្រជាជនជាង ៧០០ លាននាក់។ យន្តហោះ C909 បានប្រើនៅតំបន់ជិត ១០ ឆ្នាំ ខណៈ C919 ទើបមានការបញ្ជាទិញក្នុងស្រុកជាង ១,០០០ គ្រឿង…

ពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត ១ ជំនាន់ទី ២៥ នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ស៊ីវ រុន សមាជិកគណៈ កម្មាធិការកណ្តាល និងជាប្រធានគណៈប្រចាំការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងតំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណ:កម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្ត អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត ១ ជំនាន់ទី ២៥ ជូនដល់សិក្ខាកាមមកពីស្រុករលាប្អៀរដោយ មានការ ចូលរួមជាកិត្តិយសពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម លោកជំទាវ សមាជិកអចិន្រ្តៃយ៍គណបក្សខេត្ត លោក លោកស្រីថ្នាក់ដឹកនាំគណបក្សខេត្ត…

ឯកឧត្ដម ប៊ុ​ន ហុ​ន: ​អាជ្ញាធរ​រដ្ឋ មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​អនុវត្ត​វិធានការ​រដ្ឋបាល ទោះ​ក្នុង​បុរី ខុន​ដូ ឬ​សណ្ឋាគារ​ក៏​ដោយ ដើម្បី​រក្សា​ឱ្យ​បាន​សន្តិសុខ សុវត្ថិភាព ក្នុង​តំបន់​ដែល​យើង​គ្រប់គ្រង តែ​មន្ត្រី​អនុវត្ត សូមកុំ​ធ្វើ​ជា​ត្រីងៀត​ឆ្លៀត​ពង 

ភ្នំពេញ៖នា​ព្រឹក​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០២៥ ឯកឧត្ដម ប៊ុ​ន ហុ​ន រដ្ឋលេខាធិការ​ក្រសួង មហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​ទី​១​ត្រួតពិនិត្យ​និង​ជំរុញ​ការ​អនុវត្ត​គោ​លន​យោបាយ​«​ភូមិ ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​» រាជធានី​ភ្នំពេញ និង​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ត្រួតពិនិត្យ និង​ជំរុញ​ការ​អនុវត្ត​គោល នយោបាយ «​ភូមិ ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​» ប្រចាំឆមាស​ទី​១ ឆ្នាំ​២០២៥ នៅ​សាលា​រាជ ធានី​ភ្នំពេញ ។ ​ក្នុង​ឱកាស​នោះ ឯកឧត្ដម ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​ថា…

ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក៖ សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ៖ សម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូងបានវិវត្តទៅជាព្យុះទី១៥ ឈ្មោះប៉ីផាស (Peipah) T2515 ក្នុងឆ្នាំ២០២៥ មានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា។ គន្លងផ្លូវដើររបស់ព្យុះ ប៉ីផាសនេះពុំមាន ឥទ្ធិពលខ្លាំងមកលើព្រះ រាជាណាចក្រកម្ពុជានោះទេ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៥…

លោក ថាក់ស៊ីន ចុះចតនៅទីក្រុងឌូបៃ មិនមែនប្រទេសសិង្ហបុរីទេ

យោងតាមសារព័ត៌មាន Khasosod របស់ថៃចេញផ្សាយព្រឹកថ្ងៃនេះថា លោក ថាក់ស៊ីន ចុះចតនៅទីក្រុងឌូបៃ មិនមែនប្រទេសសិង្ហបុរីទេ។ តាមរយៈបណ្តាញសង្គម Xលោក ថាក់ស៊ីន បានចេញបកស្រាយថា នៅពេលលោកចាកចេញពីប្រទេសថៃ ប៉ូលិសអន្តោប្រវេសន៍បានសាកសួរនាំអស់រយៈពេលប្រមាណ ២ម៉ោង ធ្វើឱ្យយន្តហោះលោកមិនអាចចុះចតនៅចំណតសម្រាប់យន្តហោះឯកជនប្រទេសសិង្ហបុរី ដែលគេបិទម៉ោង១០យប់ ។ ក្រោយជួបបញ្ហាបែបនេះ លោកក៏សម្រេចចិត្តហោះទៅឌូបៃតែម្តង។ លោក ថាក់ស៊ីន បន្តអះអាងថា លោកនឹងវិលត្រឡប់មកថៃ ឱ្យបានមុនថ្ងៃទី៨ ខែកញ្ញា ដើម្បីចូលសវនាការថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥៕ ខាងក្រោមនេះជាសំណេររបស់លោកថាក់ស៊ីនតាមបណ្ដាញសង្គម X…

ចាក់​ខ្លួនឯង​ជា​ច្រើន​កាំបិត នៅ​កន្លែង​ទទួលភ្ញៀវក្រៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា រងរបួសត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ

ភ្នំពេញ ៖ ស្ត្រី​ម្នាក់​មិនដឹង​ជា​មាន​វិបត្តិ​អ្វី យក​កូនកាំបិត​ចិត្តបន្លែ ចាក់​លើ​ខ្លួនឯង​ជា​ច្រើន​កាំបិត នៅ​កន្លែង​ទទួលភ្ញៀវ​ ផ្នែកខាងក្រៅមន្ទីរពេទ្យ​កុមារ​គន្ធ​បុប្ផា ត្រូវ​បាន​សន្តិសុខ​ទាក់ទង​ហៅ​រថយន្ត​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​អង្គឌួង ដើម្បី​សង្គ្រោះ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០២៥ នៅ​ចំណុច​មន្ទី​ពេទ្យ​កុមារ​គន្ធ​បុ​ប្ជា (​ក្បែរ​វត្ត​ភ្នំ​) តាម​ផ្លូវ​៤៧ ស្ថិត​នៅ​សង្កាត់ ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។ ស្ត្រី​រូប​នោះ ពុំ​ត្រូវ​គេ​ស្គាល់​អត្តសញ្ញាណ​ឡើយ មាន​អាយុប្រមាណ​ជាង​៣០​ឆ្នាំ បាន​រង​របួស​ធ្ងន់ធ្ងរ ត្រូវ​បាន​រថយន្ត​បញ្ជូន​ទៅ​សង្គ្រោះ ។ តាម​ប្រជាពលរដ្ឋ ដែល​អង្គុយ​នៅ​លើ​កៅអី​ទទួលភ្ញៀវ​របស់​មន្ទីរពេទ្យ​កុមារ​គន្ធ​បុប្ផា បាន​ឲ្យ​ដឹង​ថា…

លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ២ វគ្គ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ គឺ៖ (១) ការគ្រប់គ្រង ភាពជាអ្នកដឹកនាំ និងបច្ចេកវិទ្យាឌីជីថល និង (២) ការគ្រប់គ្រងស្ថាប័ន នីតិវិធី និងបទបញ្ជាស្តីពីការដំឡើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ។ វគ្គនេះមានគោលបំណងពង្រឹងសមត្ថភាពមន្ត្រីរាជការ លើកកម្ពស់ភាពជាអ្នកដឹកនាំ និងជំរុញកំណែទម្រង់វិស័យសាធារណៈ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងធ្វើទំនើបកម្មរដ្ឋបាលសាធារណៈឱ្យក្លាយជារដ្ឋបាលទំនើប ប្រកបដោយប្រសិទ្ធភាព។ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិវឌ្ឍធនធានមនុស្សទៅជាមូលធនមនុស្ស តាមរយៈការបណ្តុះបណ្តាល…

យន្តហោះលោក ថាក់ស៊ីន ឆ្ពោះទៅឥណ្ឌា មិនមែនសិង្ហបុរី, បង្កឲ្យមានការសន្និដ្ឋានពីផែនការរត់គេចខ្លួន

នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានក្នុងស្រុកថៃយន្តហោះឯកជនរបស់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ឥឡូវនេះត្រូវបានគេបញ្ជាក់ ថា កំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសឥណ្ឌា មិនមែនប្រទេសសិង្ហបុរី ដូចដែលបានអះអាងពីដំបូងឡើយ។ នៅម៉ោងប្រមាណ ៩:៣៣នាទីយប់ យន្តហោះរបស់លោកត្រូវបានគេប្រទះឃើញថា បានប្តូរទិសដៅ និងកំពុងហោះក្រឡឹងយ៉ាងអាថ៌កំបាំងនៅពីលើសមុទ្រអង់ដាម៉ង់។ ប៉ុន្តែមកដល់ម៉ោង ៩:៤៥នាទីយប់ ទិន្នន័យតាមដានការហោះហើរបានបង្ហាញយ៉ាងច្បាស់ថា យន្តហោះ Bombardier Global 7500 របស់លោក កំពុងហោះឆ្ពោះទៅកាន់ប្រជុំកោះ Nicobar និងបន្តដំណើរទៅកាន់ប្រទេសឥណ្ឌា៕

ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តកំពង់ចាម២រូប និងនាយករដ្ឋបាលខេត្ត

នៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញប្រកាស ចូលកាន់មុខតំណែងអភិបាលរងខេត្តកំពង់ចាម ២រូប និងនាយករដ្ឋបាលខេត្តកំពង់ចាម។ ពិធីនេះមានការចូលរួមពីលោក លោកស្រី មន្ត្រីជាន់ខ្ពស់ នៃក្រសួងមហាផ្ទៃ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត ថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្តអភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ នៅសាលប្រជុំសាលាខេត្តកំពង់ចាម សរុបប្រមាណ…

ព្យុហយាត្រាយោធារបស់ចិនបញ្ជូនសារអ្វីទៅកាន់ពិភពលោក?

ព្យុះហយាត្រាយោធារបស់ចិននៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងប៉េកាំង បានបង្ហាញពីអាវុធ សម្ព័ន្ធមិត្ត និងមហិច្ឆតារបស់ចិនក្នុងការបង្កើតសណ្តាប់ធ្នាប់ពិភព លោកថ្មីដែលចិនជាអ្នកដឹកនាំ។ ប្រធានាធិបតី ស៊ី ជីនពីង បានបញ្ជាក់ថា អនុត្តរភាពរបស់សហរដ្ឋអាមេរិកកំពុងធ្លាក់ចុះ ដោយចិនបង្ហាញភាពជឿជាក់ក្នុងការពឹងផ្អែកលើខ្លួនឯង។ -ចំពោះសហរដ្ឋអាមេរិក: ព្យុហយាត្រានេះជាការឆ្លើយតបចំពោះភាពតានតឹងពាណិជ្ជកម្ម និងបង្ហាញថាចិនជាមហាអំណាចដែលមានទំនួលខុសត្រូវ។ -ចំពោះតៃវ៉ាន់: អាវុធទំនើបៗដែលដាក់តាំងបង្ហាញគឺជាការព្រមានថា ទោះបីចិននិយាយពីការបង្រួបបង្រួមដោយសន្តិវិធី ក៏កម្លាំងយោធានៅតែជាជម្រើស។ -ចំពោះប្រជាជនចិន: លោក ស៊ី បានបញ្ជាក់ថា គណបក្សកុម្មុយនិស្តបានផ្លាស់ប្តូរចិនពីប្រទេសក្រីក្រទៅជាមហាអំណាច។ -ចំពោះបណ្តាប្រទេសភ្ញៀវ: ព្យុហយាត្រាបង្ហាញពីអំណាច និងការធ្វើទំនើបកម្មយោធារបស់ចិន ដោយជំរុញឱ្យប្រទេសទាំងនោះរក្សាទំនាក់ទំនងល្អជាមួយចិន។…