ចិនបានចាប់ផ្តើមវគ្គបណ្តុះបណ្តាល «សិក្ខាសាលាពង្រឹងសមត្ថភាពគ្រប់គ្រងអាកាសចរណ៍ស៊ីវិលចិន-អាស៊ាន ២០២៥» នៅប៉េកាំង ចាប់ពី ១–១៤ កញ្ញា ២០២៥ មានអ្នកចូលរួមប្រហែល ២០ នាក់ពីប្រទេសអាស៊ាន គ្គនេះផ្តោតលើសុវត្ថិភាពហោះហើរ បច្ចេកវិទ្យាថ្មី ការអភិវឌ្ឍបៃតង និងយន្តហោះធំរបស់ចិន។
COMAC កំពុងពង្រីកទីផ្សារនៅអាស៊ីអាគ្នេយ៍ ដែលមានប្រជាជនជាង ៧០០ លាននាក់។ យន្តហោះ C909 បានប្រើនៅតំបន់ជិត ១០ ឆ្នាំ ខណៈ C919 ទើបមានការបញ្ជាទិញក្នុងស្រុកជាង ១,០០០ គ្រឿង ហើយមិនទាន់ជ្រៀតចូលទីផ្សារអន្តរជាតិ
ប្រទេសមួយចំនួនដូចជា ម៉ាឡេស៊ី មានចំណាប់អារម្មណ៍ចំពោះ C919។ COMAC បានបើកការិយាល័យនៅហុងកុង និងសិង្ហបុរី ដើម្បីពង្រឹងការទំនាក់ទំនង។
អ្នកជំនាញសន្និដ្ឋានថា វគ្គនេះជួយអាស៊ានយល់អំពីភាពខុសគ្នារវាង COMAC និង Airbus/Boeing ប៉ុន្តែបញ្ហាប្រឈមនៅសល់ ដូចជា ការទទួលស្គាល់អន្តរជាតិ និងសេវាថែទាំ។ បច្ចុប្បន្ន មានជើងហោះហើររវាងចិន-អាស៊ាន ២,៥៥២ ជើង/សប្ដាហ៍ កើន ៨.៣% ធៀបនឹងឆ្នាំមុន ហើយតម្រូវការហោះហើរក្នុងតំបន់កំពុងកើនឡើង។