ព្យុហយាត្រាយោធារបស់ចិនបញ្ជូនសារអ្វីទៅកាន់ពិភពលោក?

ព្យុះហយាត្រាយោធារបស់ចិននៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងប៉េកាំង បានបង្ហាញពីអាវុធ សម្ព័ន្ធមិត្ត និងមហិច្ឆតារបស់ចិនក្នុងការបង្កើតសណ្តាប់ធ្នាប់ពិភព លោកថ្មីដែលចិនជាអ្នកដឹកនាំ។ ប្រធានាធិបតី ស៊ី ជីនពីង បានបញ្ជាក់ថា អនុត្តរភាពរបស់សហរដ្ឋអាមេរិកកំពុងធ្លាក់ចុះ ដោយចិនបង្ហាញភាពជឿជាក់ក្នុងការពឹងផ្អែកលើខ្លួនឯង។

-ចំពោះសហរដ្ឋអាមេរិក: ព្យុហយាត្រានេះជាការឆ្លើយតបចំពោះភាពតានតឹងពាណិជ្ជកម្ម និងបង្ហាញថាចិនជាមហាអំណាចដែលមានទំនួលខុសត្រូវ។
-ចំពោះតៃវ៉ាន់: អាវុធទំនើបៗដែលដាក់តាំងបង្ហាញគឺជាការព្រមានថា ទោះបីចិននិយាយពីការបង្រួបបង្រួមដោយសន្តិវិធី ក៏កម្លាំងយោធានៅតែជាជម្រើស។
-ចំពោះប្រជាជនចិន: លោក ស៊ី បានបញ្ជាក់ថា គណបក្សកុម្មុយនិស្តបានផ្លាស់ប្តូរចិនពីប្រទេសក្រីក្រទៅជាមហាអំណាច។
-ចំពោះបណ្តាប្រទេសភ្ញៀវ: ព្យុហយាត្រាបង្ហាញពីអំណាច និងការធ្វើទំនើបកម្មយោធារបស់ចិន ដោយជំរុញឱ្យប្រទេសទាំងនោះរក្សាទំនាក់ទំនងល្អជាមួយចិន។

ព្រឹត្តិការណ៍នេះរៀបចំឡើងដើម្បីអបអរខួបលើកទី៨០ នៃជ័យជម្នះលើជប៉ុនក្នុងសង្គ្រាមលោកលើកទី២ ដោយចិនបានប្រើឱកាសនេះបង្ហាញពីប្រវត្តិសាស្ត្រផ្ទាល់ខ្លួន និងឥទ្ធិពលការទូត។ វត្តមានមេដឹកនាំដូចជា វ្ល៉ាឌីមៀ ពូទីន (រុស្ស៊ី) គីម ជុងអ៊ុន (កូរ៉េខាងជើង) និង Masoud Pezeshkian (អ៉ីរ៉ង់) បង្ហាញពីការលេចឡើងនៃប្លុកមហាអំណាចថ្មីប្រឆាំងនឹងលោកខាងលិច។ ការចូលរួមពីប្រទេសអាស៊ានជាច្រើន (ដូចជា កម្ពុជា ឡាវ វៀតណាម) បញ្ជាក់ពីឥទ្ធិពលរបស់ចិននៅក្នុងតំបន់។

ទោះបីចិនបង្ហាញអាវុធសម្រាប់សង្គ្រាមជាមួយតៃវ៉ាន់ អ្នកវិភាគខ្លះយល់ថាចិននៅមិនទាន់អាចប្រជែងសហរដ្ឋអាមេរិកបានទាំងស្រុង ប៉ុន្តែកំពុងបង្កើនសមត្ថភាពយ៉ាង លឿន។