ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ស្អែកនេះ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីននិងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) នឹងមានរៀបចំសន្និសីទសារព័ត៌មានស្តីពី ការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃមកលើកម្ពុជាអំពីការដាក់មីនថ្មី និងជំហរកម្ពុជាក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅទីស្នាក់ការអាជ្ញាធរមីន ដែលមានអាស័យដ្ឋាន ផ្លូវ ២៧៣ កែង៥១៦ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ សន្និសីទនេះធ្វើឡើងក្រោមវត្តមានលោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធរមីន ក្នុងគោលបំណងបង្ហាញជូនសាធារណជន និងសារព័ត៌មានជាតិ អន្តរជាតិនូវ ព័ត៌មានដែលថៃផ្សព្វផ្សាយមិនពិតម្តងហើយម្តងទៀត ចោទប្រកាន់កម្ពុជាដាក់មិនថ្មី ដែលរំលោភទៅ នឹងអនុសញ្ញាអូតាវ៉ា៕…
Author: RNR-NEWS.COM.KH
អាល្លឺម៉ង់ស្នើឱ្យកិច្ចប្រជុំកំពូល ត្រាំ-ពូទីន-ហ្សេលេនស្គី រៀបចំឡើងនៅលើទឹកដីអឺរ៉ុប
កាលពីថ្ងៃសៅរ៍ ទី១៦ ខែសីហា មេដឹកនាំអាល្លឺម៉ង់បានស្នើឡើងថា កិច្ចប្រជុំត្រីភាគីដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចង់់បើកធ្វើជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន អាចប្រព្រឹត្តទៅនៅអឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។ ក្នុងកិច្ចសម្ភាសមួយជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយយ៉ាងដូច្នេះថា «ខ្ញុំយល់ថា ជំនួបកំពូលត្រីភាគីបែបនោះ នឹងកើតមានឡើង។ កាលបរិច្ឆេទនិងទីតាំង គឺមិនទាន់សម្រេចជ្រើសរើសនៅឡើយទេ…
ចិន រកឃើញកំណប់រ៉ែថូរៀម (thorium) លើសពី១លានតោន គ្រប់គ្រាន់ជាប្រភពថាមពលប្រើប្រាស់ដោយសុវត្ថិភាពរយៈពេលរាប់ពាន់ឆ្នាំ
នៅក្នុងតំបន់ជីកយករ៉ែមុងហ្គោលី ក្នុងប្រទេសចិន គេបានរកឃើញកំណប់រ៉ែថូរៀម (thorium) មានចំនួនលើសពី១លានតោន។ សារធាតុលោហៈសកម្ម ប្រភេទនេះ អាចធ្វើបដិវត្តន៍ផលិតកម្មថាមពលនៅទូទាំងពិភពលោក ហើយបញ្ចប់ការពឹងផ្អែករបស់ពិភពលោកលើឥន្ធនៈហ្វូស៊ីល។ វាអាចជួយបំលែងទៅជាប្រភពនៃការផលិតថាមពលស្អាត ដែលអាចប្រើប្រាស់បានដោយមានសុវត្ថិភាព។ នៅពេលប្រើប្រាស់ក្នុងរ៉េអាក់ទ័រអំបិលរាវ (molten salt reactor) ថ្មថូរៀមមានសុវត្ថិភាពខ្ពស់ជាង, មានស្ថេរភាពខ្ពស់ជាង, និងបង្កើតសំណល់នុយក្លេអ៊ែរថយចុះយ៉ាងខ្លាំងប្រៀបធៀបទៅនឹងអ៊ុយរ៉ាញ៉ូម ។ ដូច្នេះវាបានក្លាយជាធាតុឥន្ធនៈដែលមានសក្តានុពលខ្លាំងសម្រាប់អនាគត។ ទោះយ៉ាណា ចិនមិនបានបញ្ឈប់ត្រឹមការរកឃើញប៉ុណ្ណោះទេ។ បច្ចុប្បន្នរ៉េអាក់ទ័រអំបិលរាវកំពុងសាងសង់ ហើយមានគម្រោងបញ្ចប់នៅឆ្នាំ២០២៩ ដើម្បីបង្ហាញពីសមត្ថភាពនៃរ៉ែថូរៀមក្នុងលក្ខខណ្ឌជាក់ស្តែង។ ប្រសិនបើគម្រោងនេះជោគជ័យ វាអាចបំភ័យឥទ្ធិពលរបស់អ៊ុយរ៉ាញ៉ូម ក្នុងវិស័យថាមពលនុយក្លេអ៊ែរ និងកាត់បន្ថយការពឹងផ្អែកលើថាមពលរ៉ែយ៉ាងខ្លាំង ដោយគ្មានហានិភ័យខ្ពស់ដូចរ៉េអាក់ទ័របែបបុរាណទៀតផង។…
ប្រជាពលរដ្ឋមានជំងឺភ្នែក មកពីខេត្តកំពង់ធំ ទទួលការព្យាបាលដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យអូស្រ្តាលី ក្រោមការជួយឧបត្ថម្ភគាំទ្ររបស់លោកស្រីបណ្ឌិត ជា សិរី
កំពង់ធំ៖ ប្រជាពលរដ្ឋមានជំងឺភ្នែក មកពីស្រុកសន្ទុក ខេត្តកំពង់ធំ ប្រមាណ៣០០នាក់ ទទួលបានការវះកាត់ភ្នែកកន្ទុយថ្លែន និងបកភ្នែកឡើងបាយ នៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀតដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យមនុស្សធម៌មកពីប្រទេសអូស្ត្រាលី ក្រោមការជួយឧបត្ថម្ភគាំទ្រ ពីលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា។ លោក រ័ត្ន សុវណ្ណារៈ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះ បានសម្របសម្រួលជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃអង្គការមនុស្សធម៌សុខភាព (AHHA) របស់ប្រទេស អូស្រ្តាលី និងមូលនិធិចក្ខុខ្មែរ (Khmer Sight Foundation) នៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត…
អគ្គនាយកស៉ីម៉ាក់កម្ពុជា បង្ហាញពីលក្ខខណ្ឌបច្ចេកទេសបញ្ជាក់ថា គ្រាប់មីន PMN-2 ដែលថៃដាក់លើតុបង្ហាញប្រតិភូបរទេស ចោទកងទ័ពកម្ពុជាដាក់ គឺជា គ្រាប់មីនសម្តែង
ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC-ស៉ីម៉ាក់) ដែលជាស្ថាប័នមានអាយុកាលជាង ៣៣ឆ្នាំ ធ្វើការងារលើវិស័យមីន បានបង្ហាញពីលក្ខខណ្ឌបច្ចេកទេស ដែលអាចបញ្ជាក់ថា គ្រាប់មីន PMN-2 ដែលថៃដាក់បង្ហាញឱ្យប្រតិភូបរទេសពិនិត្យដោយចោទថា កងទ័ពកម្ពុជាដាក់ក្នុងដីថៃនោះ គឺជាគ្រាប់មីនយកមកសម្តែង។ ពន្យល់តាមលក្ខណៈបច្ចេកទេស ដោយមានភ្ជាប់រូបភាពប្រៀបធៀមរវាងគ្រាប់មីន PMN-2 ដែលអង្គភាពស៉ីម៉ាក់ ធ្លាប់ដោះបាននាពេលកន្លងមក និងគ្រាប់មីនដែលថៃ ដាក់បង្ហាញលើតុ អគ្គនាយកស៉ីម៉ាក់រូបនេះបានបញ្ជាក់ថា គ្រាប់មីន PMN-2 ដែលថៃដាក់បង្ហាញនៅលើតុដែលពន្យល់ថា រកឃើញពីក្នុងដី និងចោទថា…
ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ចុះត្រួតពិនិត្យបន្ទប់ថ្វាយបង្គំ នៅអាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ ដែលគ្រោងនឹងបើកដំណើរការឆាប់ៗនេះ
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២៥ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងសហការី បានអញ្ជើញពិនិត្យបន្ទប់ថ្វាយបង្គំ (សឡាត) និងតម្រង់ទិស Qiblat នាទិសខាងលិច ទៅទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលសាសនិកឥស្លាមថ្វាយបង្គំតម្រង់ទៅទីនោះ នៅអាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ ដែលគ្រោងនឹង បើកឱ្យប្រតិបត្តិការនៅថ្ងៃទី៩ ខែកញ្ញាខាងមុខនេះ។ ជួសមុខឱ្យសាសនិកឥស្លាមកម្ពុជា ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណអ្នកឧកញ៉ា ពុង ឃាវសែ, លោក…
ទំនិញខូចគុណភាព ចំនួន៤រថយន្ត ត្រូវបានសមត្ថកិច្ចចម្រុះសម្រេចដុតកម្ទេចចោល
ព្រះវិហារ៖ នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះទំនិញខូចគុណភាពជាច្រើនមុខ ដែលនាំពីថៃចូលមកកម្ពុជា ឆ្លងកាត់ប្រទេស ឡាវ តាមច្រកព្រំដែនកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានក្រុមការងារចម្រុះសម្រេចដុតកម្ទេចចោល។ ក្រុមការងារចម្រុះដែលត្រួតពិនិត្យរថយន្ត ដឹកទំនិញទាំង៤រថយន្តរួមមាន៖ មន្រី្ដគយ និងរដ្ឋាករខេត្តកំពង់ធំ-ព្រះវិហារ, លោក ជាប សៅ ប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ធំ, លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប, លោក លឹម សាលួត មន្រ្ដីការិយា ល័យផលិតផល និងបសុព្យាបាលនៃមន្ទីរកសិកម្ម…
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាតការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូនបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរកំសាន្តនៅតាមដងផ្លូវថ្មើរជើង
ភ្នំពេញ៖ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ជូនបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរកំសាន្ត នៅតាមដងផ្លូវថ្មើរជើង (Walk Street) ។ គណៈអភិបាលរាជធានីភ្នំពេញតែងបានយក ចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើបញ្ហាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងបរិស្ថាន នៅតាមបណ្តោយផ្លូវថ្មើរជើង រួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ការរៀបចំជាស្តង់លក់ដូរម្ហូបអាហារ នំចំណី ក៏ដូចសម្ភារប្រើប្រាស់ផ្សេងៗ។ អភិបាលរាជធានីភ្នំពេញ តែងបានណែនាំអាជ្ញាធរដែនដីពាក់ព័ន្ធ…
ព្រឹត្តិការណ៍អវកាសដែលត្រូវមើលក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ
ព្រឹត្តិការណ៍អវកាសដែលត្រូវមើលក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ៖ ថ្ងៃទី 15-31 ខែសីហា – Planet Parade ភពចំនួនប្រាំមួយនឹងតម្រង់ជួរនៅលើមេឃពេលព្រឹកព្រលឹម។ ភពពុធ ភពសុក្រ ភពព្រហស្បតិ៍ និងសៅរ៍នឹងអាចមើលឃើញដោយភ្នែកទទេ។ ក្បួនដង្ហែរបស់ភពផែនដីនឹងអាចមើលឃើញពីអឌ្ឍគោលទាំងពីរ។ ថ្ងៃទី 7 ខែកញ្ញា – សូរ្យគ្រាសនៃព្រះច័ន្ទ សូរ្យគ្រាសសរុបនឹងកើតឡើង ហើយមនុស្សប្រមាណ 7 ពាន់លាននាក់ ឬ 88% នៃចំនួនប្រជាជនពិភព លោកនឹងស្ថិតនៅក្នុងតំបន់ដែលអាចមើលឃើញ។ សូរ្យគ្រាសនេះនឹងអាចមើលឃើញយ៉ាងពេញលេញពីទ្វីបអាហ្រ្វិក អឺរ៉ុប អាស៊ី…
បើកវគ្គអប់រំនយោបាយកម្រិត១ ជំនាន់ទី ២៤ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២៥នេះ ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តោលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង និង ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និង ស្រុកទឹកផុស បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត ១ ជំនាន់ទី ២៤ ជូនដល់សិក្ខាកាមមកពីបណ្តាសាខាបក្សឃុំ ក្នុងស្រុកសាមគ្គីមានជ័យ ដោយមានការ ចូលរួមជាកិត្តិយសពី ឯកឧត្តម សោម សុផាត អនុប្រធានគណបក្សខេត្ត…