កំពង់ឆ្នាំង៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានរៀបចំប្រជុំផ្សព្វផ្សាយប្រកាសលេខ ២៩៤ ប្រ.ក ពម របស់ក្រសួងព័ត៌មាន ដែលចេញផ្សាយជាផ្លូវការកាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។ ការប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ឈាង វណ្ណៈ ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក ហឹង ចូច អនុប្រធានមន្ទីរ ព្រះខេមរត្ថេរ ប៉ែន សេដ្ឋា ព្រះរាជា គណៈកិត្តិយស នាយកវិទ្យុសំឡេងព្រះធម៌ FM 102.70MHz…
Category: ព័ត៌មានជាតិ
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដឹកនាំដោយឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦។ កិច្ចប្រជុំខាងលើនេះក៏មានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការថ្នាក់ដឹកនាំក្រសួងស្ថាប័ន និងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត-ក្រុង-ស្រុក ឃុំ-សង្កាត់ សរុបចំនួន ៣៦៩រូបផងដែរ។ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង មានតួនាទីតម្រង់ទិសគាំទ្រ និងជំរុញការលើកកម្ពស់សមាសភាពស្ថាប័ននៅមូលដ្ឋាន ដើម្បីពង្រឹងការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មូលដ្ឋានក្នុងការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របច្ចកោណដំណាក់ការទី១ គោលនយោបាយនិងកម្មវិធីកំណែរទម្រង់នានារបស់រាជរដ្ឋាភិបាល សម្តៅធ្វើការអភិវឌ្ឍមូលដ្ឋានការលើកកម្ពស់ការផ្ដល់សេវាសាធារណៈ និងការដោះស្រាយឆ្លើយតបទៅនឹងសំណើសំណូមពរ…
តុលាការផ្តន្ទាទោសស្ត្រីម្នាក់ឱ្យជាប់ពន្ធនាគារ៦ឆ្នាំ ករណីលួចប្រកបវិជ្ជាជីវៈមេធាវី ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង
ភ្នំពេញ៖ យោងតាមសេចក្តីព័ត៌មាន គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាស្រ្តីម្នាក់ត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ៦ឆ្នាំ និង ពិន័យជាប្រាក់ ៨លានរៀល ពីបទ លួចប្រកបវិជ្ជាជីវៈមេធាវី, ក្លែងបន្លំ ឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅរាជធានីភ្នំពេញ។ តាមការបញ្ជាក់របស់គណៈមេធាវីកម្ពុជា ស្រ្តីឈ្មោះ អ៊ុយ ចន្ទី ភេទស្រី កើតឆ្នាំ១៩៨១ មានអាសយដ្ឋានផ្ទះលេខ៣សេ ផ្លូវលេខ៧០៥ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវគណៈមេធាវីប្តឹង ពីបទលួចប្រកបវិជ្ជាជីវៈមេធាវី, ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ទៅសាលាដំបូងរាជធានីភ្នំពេញ។ ក្រោយចំណាត់ការនីតិវិធីជាបន្តបន្ទាប់ នៅថ្ងៃទី០៩…
CMAC ធ្វើសិក្ខាសាលាថ្នាក់តំបន់ស្តីពីគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ
កំពង់ឆ្នាំង ៖ សិក្ខាសាលាថ្នាក់តំបន់ស្តីពី គ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO Regional Wo rkshop) ត្រូវបានធ្វើឡើងនៅវិទ្យាស្ថានបច្ចេក ទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក CMAC ។ សិក្ខាសាលាថ្នាក់តំបន់នេះ គឺជាកិច្ចសហប្រតិបត្តិការបច្ចេកទេសរវាងអង្គភាពCMAC និងអង្គការ JICA ដែលមានគោលបំណងលើកកម្ពស់ កិច្ច សហប្រតិបត្តិការក្នុងតំបន់…
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញជាធិបតីពិធី កាត់ឫសសីមាព្រះវិហារ និងកាត់ខ្សែបូរសម្ពោធឆ្លងសមិទ្ធិផលនានាវត្តព្រះធាតុឆ្វេង ក្នុងឃុំពង្រ ស្រុករលាប្អៀរ
កំពង់ឆ្នាំង÷ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងាររាជរដ្ធាភិ បាលចុះមូលដ្ធានខេត្តកំពង់ឆ្នាំង អញ្ជើញជាធិបតីពិធីកាត់ឫសសីមាព្រះវិហារ និងកាត់ខ្សែបូរ សម្ពោធឆ្លងសមិទ្ធិផលនានាវត្តព្រះធាតុឆ្វេង ស្ថិតក្នុងឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវសមាជិកព្រឹទ្ធសភា ប្រតិភូអមដំណើរ និងឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត លោក យិន សាវ៉េន…
ពិធី«ឡើងមាឃ» ឬហៅថា«ឡើងអ្នកតា»
ពិធី«ឡើងមាឃ» ឬហៅថា«ឡើងអ្នកតា» គឺជាទំនៀមទម្លាប់បុរាណដ៏សំខាន់មួយរបស់ប្រជាជនរស់នៅតំបន់អង្គរ (ខេត្តសៀមរាប កម្ពុជា)។ វាត្រូវបានប្រារព្ធឡើងរៀងរាល់ឆ្នាំនៅថ្ងៃទី ៣ កើត ខែមាឃ (ខែមាឃធំ) ដែលជាធម្មតាធ្លាក់នៅចុងខែមករា ឬដើមខែកុម្ភៈ បន្ទាប់ពីបញ្ចប់រដូវច្រូតកាត់ស្រូវ។ គោលបំណងនៃពិធីនេះមានអត្ថន័យជ្រាលជ្រៅគឺ៖ – សុំសេចក្តីសុខសប្បាយ និងការការពារពី **អ្នកតា** (វិញ្ញាណអ្នកការពារភូមិ ឬទេវតាក្នុងជំនឿបុរាណ)។ – សុំទឹកភ្លៀងគ្រប់គ្រាន់សម្រាប់រដូវកសិកម្មថ្មី។ – សុំដីមានជីជាតិ ទទួលបានផលដំណាំច្រើន និងសត្វចិញ្ចឹមផុតពីជំងឺ។ – បង្ហាញការអំណរគុណចំពោះអ្នកតាដែលបានជួយឆ្នាំមុន និងបិទបញ្ចប់វដ្តរដូវកសិកម្មចាស់មួយឆ្នាំ។ របៀបប្រារព្ធពិធី…
ពិធីអភិសេកព្រះលោកេស្វរៈ «រង្វង់មូលដៃ៨» ជានិមិត្តរូបតំណាងខេត្តឧត្ដរមានជ័យដែលស្ថិតនៅភូមិភាគពាយព្យនៃប្រទេសកម្ពុជា
ឧត្ដរមានជ័យ៖នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២៦ នេះ ក្នុងបរិយាកាសដ៏មហោឡារិក និង ពោរពេញដោយសទ្ធាជ្រះថ្លា រដ្ឋបាលខេត្តឧត្តរមានជ័យ បានប្រារព្ធពិធីអភិសេកព្រះលោកេ ស្វរៈ«រង្វង់មូលដៃ៨» ក្រោមវត្តមាន ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ និង ឯកឧត្ដម ស៉ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងពុទ្ធបរិស័ទយ៉ាងច្រើនកុះករផងដែរ ។ ឆ្លងកាត់ការស្ថាបនាយ៉ាងផ្ចិតផ្ចង់អស់រយៈពេលជាច្រើនខែ ពេលនេះរូបសំណាក់ព្រះលោកេស្វរៈ «រង្វង់មូលដៃ៨»ក្នុងទីរួមខេត្តឧត្ដរមានជ័យ បានរួចរាល់ជាស្ថាពរ ១០០%…
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសូត្រមន្តក្រុងពាលីចម្រើនព្រះបរិត្តឡើងអគារថ្មីព្រឹទ្ធសភាកម្ពុជា
ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញសូត្រមន្តក្រុងពាលីចម្រើនព្រះបរិត្តសុំសេចក្តីសុខសេចក្តីចម្រើនឡើងអគារថ្មីព្រឹទ្ធសភាកម្ពុជា ដែលទើបសាងសង់រួចរាល់។ ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់អនុប្រធានទី១ ទី២ និងសមាជិកព្រឹទ្ធសភាផង ដែរ។ អគារថ្មីព្រឹទ្ធសភា ដែលមានឈ្មោះថា «វិមានសាមគ្គីភាព» បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤។ អគារនេះមានបណ្តោយប្រវែង៧៩ម៉ែត្រ និងទទឹងប្រវែង ៤៧ម៉ែត្រ…
បាត់ដំបង៖ នៅព្រឹកថ្ងៃអង្គារ ២កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល ព្រមទាំងបាននាំយកនូវថវិកាមួយចំនួនប្រគល់ជូនយោធភូមិភាគទី៥។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិ ភាគទី៥, ឯកឧត្តមមេបញ្ជាការរងយោធភូមិភាគ ទី៥, ឯកឧត្តមអភិបាល…
សម្រស់ទឹកកសិន្ធុអង្គរវត្ត អង្រួនបេះដូងភ្ញៀវទេសចរ
សៀមរាប៖ ពេលធ្វើដំណើរមកដល់កសិន្ធុអង្គរវត្តភ្លាម ភ្ញៀវទេសចរតែងលាន់មាត់ និងត្រជាក់ភ្នែកពេលក្រឡេកឃើញទឹកថ្លា ខៀវស្រងាត់ ចាំងឆ្លុះដើមឈើធំៗ ដែលដុះត្រៀបត្រាជុំវិញកសិន្ធុ។ ផ្ទាំងទស្សនីយភាពនេះ ប្រហែលមានតែប្រាសាទអង្គរវត្ត និងប្រាសាទមួយចំនួន ក្នុងតំបន់អង្គរតែប៉ុណ្ណោះ។ ពិតណាស់ ភាពស្រស់ស្អាតនេះ មិនមែនកើតឡើងដោយឯកឯងឡើយ គឺកើតឡើងតាមរយៈការយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា គ្រប់លំដាប់ថ្នាក់ ទាំងការរៀបចំ ប្រព័ន្ធគ្រប់គ្រងទឹក និងផ្នែកអនាម័យបរិស្ថាន ក្នុងន័យធ្វើយ៉ាងណាឱ្យតំបន់រមណីយដ្ឋានអង្គរ មានភាពស្រស់ស្អាត និងទាក់ទាញ ស័ក្តិសមជាតំបន់បេតិកភណ្ឌពិភពលោក របស់មនុស្សជាតិ៕