កំពង់ឆ្នាំង ៖ សិក្ខាសាលាថ្នាក់តំបន់ស្តីពី គ្រាប់
យុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO Regional Wo
rkshop) ត្រូវបានធ្វើឡើងនៅវិទ្យាស្ថានបច្ចេក ទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក CMAC ។
សិក្ខាសាលាថ្នាក់តំបន់នេះ គឺជាកិច្ចសហប្រតិបត្តិការបច្ចេកទេសរវាងអង្គភាពCMAC និងអង្គការ JICA ដែលមានគោលបំណងលើកកម្ពស់ កិច្ច សហប្រតិបត្តិការក្នុងតំបន់ បង្កើនការសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមករវាងបណ្តាប្រទេសនៅតំបន់ឥណ្ឌូចិនដែលរងផលប៉ះពាល់ដោយគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងសម័យសង្រ្គាម។
កម្មវិធីនេះមានការអញ្ជើញចូលរួមពី ប្រតិភូជំនាញសរុបចំនួន ២៣រូប មកពីអង្គភាពសំខាន់ៗចំនួន ៣ រួមមាន ៖មជ្ឈមណ្ឌលសកម្មភាពកំចាត់ មីនកម្ពុជា (CMAC),អង្គភាពជាតិបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះឡាវ (UXO Lao),និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនជាតិវៀតណាម (VNMAC) ។
