កំពង់ចាម៖ ឯកឧត្តម គន់ សុភា អភិបាលរងនៃ គណៈអភិបាលខេត្តកំពង់ចាម អញ្ចើញចូលរួម បើកសិក្ខាសាលា ផែនការជាតិរួមចំណែកឆ្លើយ តបការប្រែប្រួលអាកាសធាតុនៅកម្ពុជាដំណាក់កាលទី៣ ក្រោមអធិបតីភាព ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន នាព្រឹកថ្ងៃ ច័ន្ទខែ មករាឆ្នាំ២០២៥ នៅសណ្ឋាគារ LBN Asian ក្រុងកំពង់ចាម។ ក្រសួងបរិស្ថាន ក្រោមកិច្ចសហការជាមួយរដ្ឋ បាលខេត្តកំពង់ចាម និងកម្មវិធីស្បៀងអាហារ ពិភពលោក WFP បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីផែនការជាតិរួមចំណែកឆ្លើយតបការប្រែប្រួល…
Category: ព័ត៌មានជាតិ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនក្រុមគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិពលី នៅខេត្តកណ្តាល
កណ្តាល៖ នារសៀលថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនក្រុមគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិពលី នៅខេត្តកណ្តាល ដែលផ្ទះថ្មីនេះជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ដើម្បីជួយគាំទ្រគ្រួសារវីរបុរសដែលពលីការពារជាតិ។ នាឱកាសនោះ លោកជំទាវបានពាំនាំប្រសាសន៍រំលែកទុក្ខ និងសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនគ្រួសារសព។…
ពោធិ៍សាត់៖ កាលពីនារសៀលថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៦បន្ទាប់ពីបានចុះជួបសំណេះសំណាល សួរសុខទុក្ខវីរកងទ័ព និងមន្ត្រីគម្រោងស្តារ និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) នៅមន្ទីរពេទ្យបង្អែកមិត្ត ភាពកម្ពុជា-ជប៉ុន មង្គលបូរី ខេត្តបន្ទាយមានជ័យ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណ ការ និងដឹកជញ្ជូន បានបន្តដឹកនាំគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងវាយតម្លៃ លើស្ថានភាពខូចខាតស្ពានជ័យជំនះ (ស្ពានមេទឹក) លើកំណាត់ផ្លូវជាតិលេខ ៥៥ និងស្ពានបេឡេត៍មេទឹក…
ការអានអត្ថបទ «សំណេរអង្គរ» លើកទី៣ ត្រូវបានបញ្ចប់ហើយ
សៀមរាប៖ ការអានអត្ថបទ មួយៗ ច្បាស់ៗ ពីព្រះអង្គគ្រូ ហាក់ សៀងហៃ ហើយបេក្ខជន បេក្ខ សមណ ខំស្តាប់ និងកត់ត្រាដោយយកចិត្តទុក ដាក់។ ធ្វើឱ្យពេលវេលាដ៏មានអត្ថន័យមួយនេះ បានបញ្ចប់ដោយរលូន និងមានក្តីរំភើប។ បន្ទាប់ពីប្រមូលសន្លឹកកិច្ចការពី បេក្ខជន និងបេក្ខ សមណ រួចរាល់ សន្លឹកកិច្ចការទាំងអស់នឹងបញ្ជូនទៅមណ្ឌលកំណែ ដែលស្ថិតនៅ សណ្ឋាគារ សូហ្វីតែលអង្គរ។ លុះពេលរសៀល បេក្ខជន-បេក្ខសមណ ទាំងអស់នឹងត្រឡប់មកជួបជុំគ្នាវិញ នៅលើស្ពានហាល និងអង្គុយនៅទីតាំងដើម…
គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បើកសន្និបាតបូកសរុបលទ្ធផលការងារសម្រេចបានឆ្នាំ២០២៥ និងលើកទិសដៅដើម្បីអនុវត្តសម្រាប់ឆ្នាំ២០២៦
កំពង់ឆ្នាំង៖គណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំឆ្នាំ២០២៥ និងលើកទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០២៦ ដែលបានធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងលោក ស៊ុន សុវណ្ណារិទ្ធិ ប្រធាគណកម្មាធិ ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួ មថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានគណបក្សនៅតាមក្រុង-ស្រុក ឃុំ-សង្កាត់ជាច្រើនផងដែរ។ លោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណកម្មការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឱ្យដឹងថា ក្នុងឆ្នាំ២០២៥កន្លងមកនេះថ្នាក់ដឹកនាំក្រុមងារងារចុះមូលដ្ឋានគណបក្សខេត្ត ក្រុង-ស្រុកនិងឃុំ-សង្កាត់ បានប្តេជ្ញារួមគ្នាក្នុងការបោះជំហានទៅមុខក្នុងការចូលរួមដោះស្រាយរាល់បញ្ហានិងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ធានាដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការរស់នៅសុខសាន្តរបស់ប្រជាពលរដ្ឋនៅក្រោមម្លប់នៃសន្តិភាពបានយ៉ាងល្អប្រសើរ។…
សម្តេចព្រះមហាសង្ឃរាជបួរ គ្រី យាងសួរសុខទុក្ខវីរៈកងទ័ពរងរបួសសម្រាកព្យាបាលនៅមន្ទីរពេទ្យយោធាភូមិភាគទី៤ ខេត្តសៀមរាប
សៀមរាប៖ថ្ងៃអាទិត្យ ទី១១ ខែមករា ឆ្នាំ២០២៦ ព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងជាព្រះប្រធានប៉ុស្ដិ៍សុខភាពសម្ដេចព្រះរាជគ្រូ បួរ គ្រីព្រះករុណាព្រះមហាក្សត្រសីហមុនី អមព្រះរាជដំណើរដោយ ព្រះមន្ត្រីសង្ឃ ព្រះមេគណខេត្ត ព្រះភិក្ខុនី ឯកឧត្តម លោកជំទាវឧត្តមទីប្រឹក្សា ទីប្រឹក្សាសម្តេចជាអម្ចាស់ និងឯកឧត្តម ងួន ស្តេចភក្តី ទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការ ក្រសួងធម្មការនិងសាសនា…
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញមកខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីប្រគល់ផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ព និងវីរនគរបាលជាតិ ដែលបានពលីក្នុងសមរភូមិការពារបូរណភាពទឹកដីកាលពីពេលកន្លងទៅថ្មីៗនេះ។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ថែមទាំងបានយកអំណោយជាច្រើនដូចជាថវិកា សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ព និងវីរនគរបាលជាតិផងដែរ។ ក្នុងវេលាដ៏នេះដែរ លោកជំទាវបណ្ឌិត ថែមទាំងបានពាំនាំប្រសាសន៍សួរសុខទុក្ខ និងរំលែកមរណ ទុក្ខដ៏ក្រៀមក្រំបំផុតពី សម្តេចអគ្គមហាសេនាបតី តេជោ…
សម្តេចមហាមន្ត្រី គុយ សុផល អញ្ជើញចុះសួរសុខទុក្ខ និងនាំយកព្រះរាជអំណោយព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ជូនដល់វីរកងទ័ពនៅមន្ទីរពេទ្យចំនួន៣ក្នុងរាជធានីភ្នំពេញ
យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គទាំងទ្វេ បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខវីរកងទ័ព និងចែកជូននូវព្រះរាជអំណោយដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនដល់វីរកងទ័ពដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៣ ក្នុងរាជធានីភ្នំពេញ គឺមន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យព្រះកុសុមៈ និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខនាឱកាសនេះ សម្តេចមហាមន្ត្រី គុយ សុផល…
ថ្នាក់ដឹកនាំខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងផ្ដល់អំណោយជូនវីរកងទ័ព ៣រូប, នគរបាល ១រូប កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ
នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងផ្ដល់អំណោយជូនវីរកងទ័ព ៣រូប និងនគរបាល ១រូប កំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ។ នាឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា…
កម្លាំងនគរបាលសណ្តាប់ធ្នាប់ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមចុះរៀបចំ និងផ្សព្វផ្សាយ នៅគោលដៅផ្សារធំ និងផ្សារសាមគ្គី ក្នុងក្រុងកំពង់ចាម
កំពង់ចាម: កម្លាំងការិយាល័យនគរបាលសណ្តាប់ ធ្នាប់ របស់ស្នងការដ្ឋាននគរបាលខេត្តខេត្តកំពង់ ចាម នៅថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៦ នេះ បានសហការជាមួយនឹងអាជ្ញាធរក្រុងកំពង់ចាម ចុះរៀបចំសណ្ដាប់ធ្នាប់ និងផ្សព្វផ្សាយនៅគោលដៅផ្សារធំ និងផ្សារសាមគ្គី ក្នុងក្រុងកំពង់ចាម។ បើតាមមន្ត្រីនគរបាលសណ្ដាប់ធ្នាប់បានឲ្យដឹងថា ដោយអនុវត្តន៍ទៅតាមផែនការសកម្មភាពការងារប្រចាំឆ្នាំ និង សេចក្តីសម្រេចរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត កម្លាំងការិយាល័យនគរ បាលសណ្តាប់ធ្នាប់ របស់ស្នងការដ្ឋាននគរបាលខេត្តខេត្តកំពង់ចាម បានចុះសហការណ៍ជាមួយអាជ្ញាធរក្រុងកំពង់ចាម ដើម្បីរៀបចំសណ្ដាប់ធ្នាប់ និងផ្សព្វផ្សាយ…