កណ្តាល៖ នារសៀលថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនក្រុមគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិពលី នៅខេត្តកណ្តាល ដែលផ្ទះថ្មីនេះជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ដើម្បីជួយគាំទ្រគ្រួសារវីរបុរសដែលពលីការពារជាតិ។
នាឱកាសនោះ លោកជំទាវបានពាំនាំប្រសាសន៍រំលែកទុក្ខ និងសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនគ្រួសារសព។
ទន្ទឹមនេះ លោកជំទាវបាននាំយកអំណោយថវិកា សម្ភារៈប្រើប្រាស់ ស្បៀងអាហារ និងរបស់ចាំបាច់ផ្សេងៗ ដើម្បីជួយទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។
សម្តេចបវរធិបតីបានដាក់ចេញគោល នយោបាយជាច្រើន ដូចជាផ្តល់មុខរបរចិញ្ចឹម ជីវិត អាហារូបករណ៍សម្រាប់កូនៗ ដោះស្រាយបំណុល និងគិតគូរបង្កើតមូលនិធិជួយគ្រួសារវីរយុទ្ធជនពលី។
រាជរដ្ឋាភិបាលក៏បន្តជួយសម្រួលដល់ជនភៀសសឹកឲ្យត្រឡប់ផ្ទះ ស្តារហេដ្ឋា រចនាសម្ព័ន្ធ បោសសម្អាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងស្តារជីវភាពឡើងវិញផងដែរ។
