សិក្ខាសាលា ផែនការជាតិរួមចំណែកឆ្លើយតបការប្រែប្រួលអាកាសធាតុនៅកម្ពុជាដំណាក់កាលទី៣

កំពង់ចាម៖ ឯកឧត្តម គន់ សុភា អភិបាលរងនៃ គណៈអភិបាលខេត្តកំពង់ចាម អញ្ចើញចូលរួម បើកសិក្ខាសាលា ផែនការជាតិរួមចំណែកឆ្លើយ តបការប្រែប្រួលអាកាសធាតុនៅកម្ពុជាដំណាក់កាលទី៣ ក្រោមអធិបតីភាព ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន នាព្រឹកថ្ងៃ ច័ន្ទខែ មករាឆ្នាំ២០២៥ នៅសណ្ឋាគារ LBN Asian ក្រុងកំពង់ចាម។

ក្រសួងបរិស្ថាន ក្រោមកិច្ចសហការជាមួយរដ្ឋ បាលខេត្តកំពង់ចាម និងកម្មវិធីស្បៀងអាហារ ពិភពលោក WFP បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីផែនការជាតិរួមចំណែកឆ្លើយតបការប្រែប្រួល អាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC 3.0) ដោយមានការអញ្ជើញ ពីមន្ទីរ-វិស័យ រដ្ឋបាលខេត្តកំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ និងត្បូងឃ្មុំ និង មានការចូលរួមពីក្រុមប្រឹក្សាឃុំ ស្រុក មកពីស្រុកត្បូងឃ្មុំ ស្រុកអូររាំងឪ ស្រុកពញាក្រែក សរុបប្រមាណជា ១០០នាក់។

ក្នុងសិក្ខាសាលាផ្សព្វផ្សាយនេះឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថាការដោះស្រាយបញ្ហានៃប្រែប្រួលអាកាសធាតុនៅគ្រប់កម្រិត ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគី តាមរយៈការអនុវត្តគោលនយោបាយ ផែនការសកម្មភាពច្បាស់លាស់ ជាពិសេសតាមរយៈការបញ្ជាបការប្រែ ប្រួលអាកាសធាតុទៅក្នុងផែនការតាមវិស័យ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ជាក់ស្តែង ដើម្បីឆ្លើយតប ចំពោះផលប៉ះពាល់ជាអវិជ្ជមានទាំងអស់នេះ កម្ពុជាបានរៀបចំនិងអនុវត្ត យុទ្ធសាស្ត្រអភិវឌ្ឍន៍ រយៈពេលវែង ប្រកបដោយអព្យាក្រឹតកាបូន, ផែនការយុទ្ធសាស្ត្រជាតិឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា មានរយៈ ពេល១០ឆ្នាំ (២០២៤-២០៣៣) និង NDC3.0, ។

ឯកឧត្តម គន់ សុភា អភិបាលរង ខេត្តកំពង់ចាមេត្តកំពង់ចាម មានប្រសាន៍ថា សិក្ខាសាលាថ្ងៃនេះ នឹងជួយផ្តល់នូវចំណេះដឹង
១) ការបង្កើនសមត្ថភាពស្តីពីការប្រែប្រួលអាកាសធាតុ ដល់មន្ត្រីរាជការ ប្រជាពលរដ្ឋ និងជា ពិសេសយុវជនរបស់យើង ។
២) បញ្ជាបការប្រែប្រួលអាកាសធាតុក្នុងដំណើរការអភិវឌ្ឍន៍ឃុំសង្កាត់ ដើម្បីឱ្យប្រាកដថាផែនការ វិនិយោគទាំងអស់បានគិតគូរពីការប្រែប្រួលអាកាសធាតុ ។
៣) ទន្ទឹមនឹងនេះ សិក្ខាសាលានាថ្ងៃនេះនឹងក្លាយជាវេទិកាដ៏មានសារៈសំខាន់ ក្នុងការជំរុញការ កំណត់អាទិភាពគម្រោងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដែលស្របតាមតម្រូវការជាក់ស្តែងនៅមូលដ្ឋាន ។