កម្លាំងនគរបាលសណ្តាប់ធ្នាប់ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមចុះរៀបចំ និងផ្សព្វផ្សាយ នៅគោលដៅផ្សារធំ និងផ្សារសាមគ្គី ក្នុងក្រុងកំពង់ចាម

កំពង់ចាម: កម្លាំងការិយាល័យនគរបាលសណ្តាប់ ធ្នាប់ របស់ស្នងការដ្ឋាននគរបាលខេត្តខេត្តកំពង់ ចាម នៅថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៦ នេះ បានសហការជាមួយនឹងអាជ្ញាធរក្រុងកំពង់ចាម ចុះរៀបចំសណ្ដាប់ធ្នាប់ និងផ្សព្វផ្សាយនៅគោលដៅផ្សារធំ និងផ្សារសាមគ្គី ក្នុងក្រុងកំពង់ចាម។

បើតាមមន្ត្រីនគរបាលសណ្ដាប់ធ្នាប់បានឲ្យដឹងថា ដោយអនុវត្តន៍ទៅតាមផែនការសកម្មភាពការងារប្រចាំឆ្នាំ និង សេចក្តីសម្រេចរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត កម្លាំងការិយាល័យនគរ បាលសណ្តាប់ធ្នាប់ របស់ស្នងការដ្ឋាននគរបាលខេត្តខេត្តកំពង់ចាម បានចុះសហការណ៍ជាមួយអាជ្ញាធរក្រុងកំពង់ចាម ដើម្បីរៀបចំសណ្ដាប់ធ្នាប់ និងផ្សព្វផ្សាយ នៅគោលដៅផ្សារធំ និងផ្សារសាមគ្គី ក្នុងក្រុងកំពង់ចាម ។

ជាលទ្ធផលសមត្ថកិច្ច និងអាជ្ញាធរក្រុងកំពង់ចាម បានផ្សព្វផ្សាយអំពីសណ្ដាប់ធ្នាប់តាមចិញ្ចើមផ្លូវដល់អាជីវករអ្នកលក់ដូរចំនួន ៣០កន្លែង និងបានផ្សព្វផ្សាយណែនាំដល់ម្ចាស់យានយន្តគ្រប់ប្រភេទ ដែលចតគ្មានសណ្តាប់ធ្នាប់ចំនួន៥០គ្រឿងផងដែរ ៕