សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតី «ពិធីបួងសួងចម្រើនសេចក្តីសុខ» នៅខេត្តសៀមរាប

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អមដំណើរដោយ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី «ពិធីបួងសួងចម្រើនសេចក្តីសុខ» ដែលត្រូវបានប្រារព្ធធ្វើនៅ (១)ទីសក្ការៈព្រះអង្គចេកព្រះអង្គចម (២)តំបន់អភិរក្សអង្គរ និងនៅ (៣)ប្រាសាទអង្គរតូច នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥។ «ពិធីបួងសួងចម្រើនសេចក្តីសុខ» ក្នុងគោលបំណងបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ បារមីព្រះអង្គចេក-ព្រះអង្គចម បារមីគ្រប់ព្រះអង្គនៅក្នុងទីឋានអភិរក្សអង្គរ ដួងវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ…

ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះចែកអំណោយមនុស្សធម៌កាកបាទក្រហមជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកកោះអណ្តែត

តាកែវ ៖ ក្នុងស្មារតីមនុស្សធម៌ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តតាកែវ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងផ្ដល់អំណោយដល់ក្រុមគ្រួសារចំនួន ៣១ ដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ នៅស្រុកកោះអណ្តែត នារសៀលថ្ងៃចន្ទ ទី១៥ កញ្ញានេះ ។ ឯកឧត្ដមអភិបាលខេត្តបានបញ្ជាក់ថា អំណោយទាំងអស់នេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ពី កាកបាទក្រហមកម្ពុជា ដែលតែងតែមានវត្តមានទាន់ពេលវេលា ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបការលំបាកដោយមិនប្រកាន់ការរើសអើងអ្វីឡើយ។ ឯកឧត្ដមបានសង្កត់ធ្ងន់ថា៖ «ការផ្ដល់ជំនួយនេះ គឺធ្វើឡើងដោយស្មារតីមនុស្សធម៌សុទ្ធសាធ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយ ឬថាជា…

យល់ដឹងខ្លះៗអំពីបុណ្យកាន់បិណ្ដ និងភ្ជុំបិណ្ឌ​

បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយក្នុងចំណោម ពិធីបុណ្យធំៗដទៃទៀត នៃព្រះរាជពិធីទា្វរ  ទសមាស ប្រជារាស្រ្តទូទាំងព្រះរាជាណា ចក្រកម្ពុជាតាំងពីបុរាណរៀងមក (ពុំដឹងពីពេលណាច្បាស់លាស់) តែងតែមាន ប្រារព្ធពិធីនេះមិនដែលអាក់ខានឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មានរយៈពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ១, បិណ្ឌ២ … និងថៃ្ងបញ្ចប់ គឺជា ថៃ្ង “ភ្ជុំបិណ្ឌ”។ បុណ្យភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែបព្រះ ពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់…

រដ្ឋមន្រ្តី កែវ រតនៈ៖ ការរីកចម្រើនក្នុងវិស័យថាមពល និងបានកំពុងបង្កើតសមត្ថភាព ផលិតច្រើន ធ្វើឱ្យកម្ពុជាអាចឈរជើងឯករាជ្យ ទោះបីមានជម្លោះព្រំដែនកម្ពុជា-ថៃ ដោយកម្ពុជាមិនតបណ្តាញអគ្គិសនីពីថៃ

ភ្នំពេញ ៖លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា ការរីក ចម្រើនក្នុងវិស័យថាមពល និងបានកំពុងបង្កើតសមត្ថភាព ផលិតច្រើន ធ្វើឱ្យកម្ពុជាអាចឈរជើងឯករាជ្យ ទោះបីមានជម្លោះព្រំដែនកម្ពុជា-ថៃ ដោយកម្ពុជាមិនតបណ្តាញអគ្គិសនីពីប្រទេសថៃទៀតនោះទេ។ ការលើកឡើងបែបនេះរបស់ លោករដ្ឋមន្រ្តី កែវ រតនៈ បានធ្វើឡើងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងពិធីជួបជុំនិវត្តជនក្រសួងរ៉ែនិងថាមពលនិង អាជ្ញាធរអគ្គិសនីកម្ពុជា។ ពិធីនេះដែរ ដោយមានការចូលរួមពី លោក ស៊ុយ សែម អ្នកតំណាងរាស្ត្រមណ្ឌលខេត្ត ពោធិ៍សាត់…

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវ លើកទី១០

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវ លើកទី១០ (The 10th Belt and Road Summit) នាទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥ ។ កិច្ចប្រជុំកំពូលនេះ ធ្វើឡើងក្រោមប្រធានបទ «កិច្ចសហប្រតិបត្តិការសម្រាប់ការផ្លាស់ប្តូរ – បង្កើតអនាគតរួមគ្នា (Collaboration for change – Shape…

ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥

ភ្នំពេញ៖ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥។  

ឯកឧត្តម ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ដឹកនាំដោយលោក Anthony Gill

ភ្នំពេញ: នាព្រឹកថ្ងៃសុក្រ ៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យប្រតិភូក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោក Anthony Gill ប្រធានផ្នែកប្រតិបត្តិការប្រចាំប្រទេស និងសហការី ដើម្បីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។ ថ្លែងក្នុងកិច្ចជំនួប ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី និងបានថ្លែងអំណរគុណចំពោះធនាគារអភិវឌ្ឍន៍អាស៊ី(ADB)…

អគ្គិភ័យលេបត្របាក់អគារស្នាក់នៅក្នុងការដ្ឋានសំណងអគារមួយកន្លែង នៅខណ្ឌជ្រោយចង្វារ

ភ្នំពេញ៖ នៅវេលាម៉ោងប្រមាណ២ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ មាន ហេតុការណ៍អគ្គិ ភ័យឆេះអគារស្នាក់ នៅក្នុងការដ្ឋានសំណងអគារធំមួយកន្លែង តំបន់ OCIC ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជ ធានីភ្នំពេញ យ៉ាងសន្ធោរសន្ធៅ។ ក្រោយទទួលបានដំណឹងហេតុការណ៍នេះ កម្លាំងសមត្ថកិច្ចជំនាញបានចេញអន្ដរាគមន៍ភ្លាមៗ ដើម្បីជួយសង្គ្រោះ។ ហេតុការណ៍ដែលនាំ ឲ្យមានអគ្គិភ័យកើតឡើងសមត្ថកិច្ចមិនទាន់បញ្ជាក់ឲ្យដឹនៅ ឡើយទេ៕

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥  ក្នុងជំនួបសម្តែងការគួរសមជាមួយ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក Enrico Gaveglia តំណាងប្រចាំប្រទេស ដែលទើបត្រូវបានតែងតាំងថ្មីសម្រាប់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) នៅកម្ពុជា បានលើកឡើងថា ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ នវានុវត្តន៍ និងសហគ្រាសធុនតូច និងមធ្យម គឺជាឱកាសគន្លឹះក្នុងការពន្លឿនវឌ្ឍនភាពរបស់កម្ពុជា។ ក្នុងជំនួបនោះ លោក Gaveglia បានកោតសរសើរចំពោះការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ…

រថយន្ត Prius មួយគ្រឿងបើកធ្លាក់ផ្លូវ ទៅបុកលូ របួសធ្ងន់៣នាក់

កំពង់ឆ្នាំង៖បុរសចំនួន ៣នាក់បានរងរបួសធ្ងន់ ខណៈធ្វើដំណើរដោយរថយន្ត Prius មួយគ្រឿងបានបេីកធ្លាក់ផ្លូវ ជ្រុលទៅបុកលូនៅតាមបណ្តោយផ្លូវជាតិលេខ៥ នៅចន្លោះគីឡូម៉ែត្រទី៩៩ ក្នុងភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោងជាង ៦ ព្រឹក ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៥។ ​សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឱ្យដឹងថា រថ យន្តម៉ាក Priusពណ៌ក្រហមពាក់ផ្លាកលេខ ភ្នំពេញ 2BR-6630 ដែលមានឈ្មោះ ចាប វិជ្ជរ៉ូ អាយុ ២៥…