ភ្នំពេញ ៖លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា ការរីក ចម្រើនក្នុងវិស័យថាមពល និងបានកំពុងបង្កើតសមត្ថភាព ផលិតច្រើន ធ្វើឱ្យកម្ពុជាអាចឈរជើងឯករាជ្យ ទោះបីមានជម្លោះព្រំដែនកម្ពុជា-ថៃ ដោយកម្ពុជាមិនតបណ្តាញអគ្គិសនីពីប្រទេសថៃទៀតនោះទេ។
ការលើកឡើងបែបនេះរបស់ លោករដ្ឋមន្រ្តី កែវ រតនៈ បានធ្វើឡើងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងពិធីជួបជុំនិវត្តជនក្រសួងរ៉ែនិងថាមពលនិង អាជ្ញាធរអគ្គិសនីកម្ពុជា។ ពិធីនេះដែរ ដោយមានការចូលរួមពី លោក ស៊ុយ សែម អ្នកតំណាងរាស្ត្រមណ្ឌលខេត្ត ពោធិ៍សាត់ ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្រ្ដីរាជការជាច្រើនរូប។
ក្នុងឱកាសនោះដែរ លោក កែវ រតនៈ បានថ្លែងថា ពិធីជួបជុំបានរៀបចំឡើងក្នុងគោល បំណងរំលឹកនូវគុណូបការៈនិងវីរភាព របស់និវត្តជនគ្រប់រូប ដែលបានខិតខំប្រឹងប្រែងបម្រើការងារ ជូនក្រសួងនិងអាជ្ញាធរអគ្គិ សនីកម្ពុជា រហូតដល់គ្រប់ អតីតភាពត្រូវចូលនិវត្តន៍និងដល់អាយុចូលនិវត្តន៍។
លោក កែវ រតនៈ ក៏បានថ្លែងទៀតថា បញ្ហានេះសម្តេចវរធិបតី នាយករដ្ឋមន្រ្តី បានផ្តល់ការឯកភាពគាំទ្រជាលាយល័ក្ខអក្សរ បច្ចុ ប្បន្នក្រសួងរ៉ែ និងថាមពល ជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងពិភាក្សា ដើម្បីដោះស្រាយបញ្ហាផល ប៉ះពាល់មានបន្តិបន្ទួច។ ដែលបញ្ហានេះ ក្រសួងបាននិងកំពុងខិតខំជំរុញឱ្យលេចជារូបរាងមុនឆ្នាំ២០២៧ ដើម្បីចូលរួមអភិវឌ្ឍជាតិ មុនការបោះឆ្នោតអាណត្តិទី៨។
លោករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា៖ ការរីកចម្រើនក្នុងវិស័យថាមពល និងបានកំពុងបង្កើតសមត្ថភាព ផលិតច្រើន ធ្វើឱ្យកម្ពុជាអាចឈរជើងឯករាជ្យ ទោះបីមានជម្លោះព្រំដែនកម្ពុជា-ថៃ ដោយកម្ពុជាមិនតបណ្តាញអគ្គិសនីពីប្រទេសថៃទៀតនោះទេ។
លោកក៏បានបន្ថែមទៀតថា វិស័យនេះមានការវិវត្តន៍រីកចម្រើនគួកត់សម្គាល់ ចំណែកក្នុងអាណត្តិនេះ ក្រសួងនិងសម្រួចការងាររដ្ឋបាល និងរៀបចចំពង្រឹងការនាំចេញផលិតផលរ៉ែ ការអាកាត់បញ្ហាអាជីវកម្មរ៉ែអនាធិបតេយ្យ ដើម្បីធានាថា ការវិនិយោគ រ៉ែទទួលបានការសម្រេចពីក្រសួង និងការអភិវឌ្ឍ និងសម្រួលកែទម្រង់នៃការដាក់ចេញនូវថ្មអារ ដូចជាការកែទម្រង់នាំ ថ្មអារ និងថ្មដុំចេញទៅពិភពលោក តាមរយៈការសម្របសម្រួលបែបបង់ពន្ធគយ។ តាមរយៈនៃជោគជ័យនេះ វិស័យរ៉ែកំពុងឈានមុខ ក្នុងការរកចំណូលជូនជាតិ តាមរយៈនៃការបង់សូយសារ។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានបញ្ជាក់ ថា នៅក្នុងឆ្នាំ២០២៥នេះ ប្រសិនស្ថានភាពមិនប្តូរផ្លាស់, សូយសាររ៉ែមិនទាន់គិតពន្ធ និងមិនគិត អាករនៃការនំាចេញ សូយសារនេះអាចប្រមូលបានក្នុងរង្វង់ពី ១១០ ទៅ ១២២ លានដុល្លារ បានន័យថា ក្រសួងរ៉ែ និងថាមពល បានប្រមូលសូយសារច្រើនជាងមុន ជូនរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍ ក្រៅពីនេះក្រសួងក៏បានសម្រួចបញ្ហាបរិស្ថានផងដែរ៕
