ខេត្តកំពង់ស្ពឺ ៖កាលពីល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ ២០២៥ នៅភូមិដំបូងខ្ពស់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ នគរបាលស្រុកភ្នំស្រួចបានឃាត់ខ្លួនបុរសម្នាក់ពី បទហិង្សាដោយចេតនាក្រោយពេលបុរសរូបនោះ ខឹងរឿងបាត់មាន់មួយក្បាលបែរជាទៅវាយនឹងគំរាមកាប់ទៅលើស្ត្រីជិតខាងម្នាក់បណ្ដាលឲ្យរោងរបួស។ សមត្ថកិច្ចនគរបាលស្រុកភ្នំស្រួចបាននិយាយឱ្យដឹងថា បុរសជាជនដៃដល់ដែលនគរ បាលធ្វើការឃាត់ខ្លួននោះ មានឈ្មោះ ញឹម វុទ្ធី អាយុ៤៣ឆ្នាំ រស់នៅក្នុងដំបូកខ្ពស់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ចំណែកឯស្ត្រីវ័យចំណាស់រងគ្រោះមានឈ្មោះ ណុប កក្កដា អាយុ៥៩ឆ្នាំ រស់នៅក្នុងភូមិដំបូកខ្ពស់ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច…
Category: ព័ត៌មានជាតិ
អ្នកតំណាងរាស្រ្ត ថ្នាក់ដឹកនាំ និងមន្រ្តីរាជការខេត្តកំពង់ឆ្នាំង អញ្ជើញកាន់បិណ្ឌវេនទី៤នៅវត្តអារញិការាម ស្ថិតនៅក្នុងក្រុងកំពង់ឆ្នាំង
កំពង់ឆ្នាំង ÷ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ និងឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្រ្តីរាជការចូលរួមពិធីបិណ្យកាន់បិណ្ឌវេនទី៤ នៅវត្តអារញិការាម ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នាថ្ងៃព្រហស្បតិ៍ ៤រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥…
ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥
ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥៖ វិសម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូងបានវិវត្តទៅជាព្យុះទី១៦ឈ្មោះ តាប៉ាស(Tapah) T2516 ក្នុងឆ្នាំ២០២៥ មានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា។ គន្លងផ្លូវដើររបស់ព្យុះ តាប៉ាស នេះ ពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥៖
លែងឃើញ និងឮសំឡេងយន្តហោះឡើង-ចុះ ទៀតហើយ តំបន់ពោធិ៍ចិនតុង និងចោមចៅ
រូបភាពដែលយើងបានឃើញ និងសំឡេងយន្តហោះដែលហោះកាត់លើដំបូលផ្ទះនៅតំបន់ពោធិ៍ចិនតុង និងចោមចៅ នឹងបាត់ចាប់ពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងត្រូវបិទទ្វាទាំងស្រុង ខណៈ: អាកាសយានដ្ឋានអន្តរជាតិតេជោ ចូលខ្លួនមកបម្រើសេវាអាកាសចរណ៍ជំនួស។ ព្រឹត្តិការណ៍នេះជាការសាទរចំពោះសមិទ្ធផលថ្មីរបស់កម្ពុជា ដែលមានអាកាសយានដ្ឋានថ្មី និងធំបំផុតនៅកម្ពុជា ប៉ុន្តែអវត្តមានរបស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានបន្សល់នូវអនុស្សាវរីយ ដល់ពលរដ្ឋទាំងក្នុងប្រទេសនិងក្រៅប្រទេស ដំណើរដែលធ្លាប់ធ្វើដំណើរតាមអាកាសយានដ្ឋាននេះ និងអ្នកដែលរស់នៅជិតអាកាសយានដ្ឋាន។ ជាពិសេសអ្នករស់នៅតំបន់ជុំវិញអាកាសយានដ្ឋាន និងអ្នកដំណើរតាមផ្លូវសហព័ន្ធរុស្ស៊ី ដែលតែងឃើញ និងឮសំឡេងយន្តហោះជារៀងរាល់ថ្ងៃ មិនថាព្រឹក ឬយប់នោះទេ។ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដល់ពេលសម្រាកហើយ ក្រោយបំពេញបេសក កម្មក្នុងការផ្ដល់សេវាផ្នែកអាកាសចរណ៍អស់រយៈពេល៦៦ឆ្នាំ។ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងបញ្ចប់ប្រតិបត្តិការនៅម៉ោង១២៖០០យប់…
មកដល់ឆ្នាំ២០២៥នេះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែលបម្រើប្រយោជន៍កម្ពុជា ៦៦ ឆ្នាំ
កាសយានដ្ឋានអន្តរជាតិភ្នំពេញ គឺជាច្រកទ្វារអាកាសដ៏សំខាន់របស់កម្ពុជា ដែលបានបម្រើប្រយោជន៍ជាតិអស់រយៈពេល ៦៦ ឆ្នាំ។ ចាប់តាំងពីការបើកដំណើរការជាផ្លូវការនៅឆ្នាំ ១៩៥៩ អាកាសយានដ្ឋាននេះបានក្លាយជានិមិត្តសញ្ញានៃការតភ្ជាប់ និងការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ និងសង្គមរបស់ប្រទេសកម្ពុជា។ ពលរដ្ឋខ្មែរគ្រប់រូប មានមោទនភាព និងដឹងគុណចំពោះតួនាទីដ៏ធំធេងរបស់អាកាសយានដ្ឋាននេះ ដែលបានរួមចំណែកដល់ការលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ។ នៅដើមឆ្នាំ ១៩៥៩ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ដែលពីមុនហៅថា អាកាសយានដ្ឋានពោធិ៍ចិនតុង) ត្រូវបានបង្កើតឡើងជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធសាមញ្ញ ប៉ុន្តែបានដើរតួជាស្ពានអាកាសដ៏សំខាន់សម្រាប់ភ្ជាប់កម្ពុជាទៅកាន់ពិភពលោក។ តាមរយៈការអភិវឌ្ឍជាបន្តបន្ទាប់ អាកាសយានដ្ឋាននេះបានក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏ទំនើប ដែលសម្របសម្រួលការធ្វើដំណើររបស់អ្នកដំណើររាប់លាននាក់ជារៀងរាល់ឆ្នាំ។ មិនត្រឹមតែបម្រើអ្នកដំណើរប៉ុណ្ណោះទេ អាកាសយានដ្ឋាននេះក៏ជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ និងការផ្លាស់ប្តូរពាណិជ្ជកម្មអន្តរជាតិផងដែរ។ ក្នុងរយៈពេល ៦៦…
អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ នៃរដ្ឋបាលខេត្ត អញ្ជើញកាន់បិណ្ឌវេនទី១ និងរាប់បាត្រ នៅវត្តតេជសុវណ្ណភូមិ
ត្បូងឃ្មុំ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ហេង សំអាន ប៉ែនកុសល្យ និងលោកជំទាវ ឡេង សុខា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំថ្នាក់នាំខេត្ត ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្រ្តីរាជការ នៃរដ្ឋបាលខេត្ត អញ្ជើញកាន់បិណ្ឌវេនទី១ និងរាប់បាត្រ នៅវត្តតេជសុវណ្ណភូមិ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០៨…
ក្រសួងបរិស្ថាន និងសហគ្រិន G-1%Club ជួបពិភាក្សាការងារ ប្តេជ្ញាចិត្តរួមគ្នាធ្វើឱ្យកម្ពុជាកាន់តែបៃតង
ភ្នំពេញ: ទីស្តីការក្រសួងបរិស្ថាន៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបង្ហាញពីឱកាសដ៏មានសក្ដានុពលសម្រាប់សហគ្រិនវ័យក្មេង ក្នុងការទាញយកថវិកាពី «មូលនិធិបៃតង» ដើម្បីចូលរួមអនុវត្តយុទ្ធសាស្រ្តចក្ត្រាវិស័យបរិស្ថាន ព្រមទាំងបានផ្តល់នូវយុទ្ធសាស្ត្រគន្លឹះ៣ចំណុច ដើម្បីទាក់ទាញការវិនិយោគ។ នេះជាការថ្លែងឡើងរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងជំនួបសម្តែងការគួរសម និង ពិភាក្សាការងារ។ នៅថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយប្រតិភូនៃសមាគមសហគ្រិនសកល ១ភាគរយ (G-1%Club) ចំនួន ១៣រូប…
ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ បើកឱ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្ន ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
ភ្នំពេញ:នៅព្រឹកថ្ងៃទី ៨ ខែកញ្ញាឆ្នាំ ២០២៥នេះ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ បានបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្នក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ រយៈពេល២១ថ្ងៃ គិតចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥។ ចំពោះមធ្យោបាយធ្វើដំណើរដែលត្រូវបានអនុញ្ញាតរួមមាន៖ អ្នកដំណើរថ្មើរជើង ទោចក្រយានយន្ត រថយន្តធុនតូច និងរថយន្តទេសចរណ៍ចាប់ពី ១២កៅអីចុះ។ចប់ការអនុញ្ញតឱ្យឆ្លងកាត់ដូចកាលបរិច្ឆេទខាងលើ ក្រុមការងារការដ្ឋាននឹងបន្តបិទ ដើម្បីបង្ហើយកិច្ចការការដ្ឋានមួយចំនួនតាមបច្ចេកទេសសាងសង់។ ក្នុងពេលបើកឱ្យឆ្លងកាត់ជាបណ្តោះអាសន្ននេះ លោក ផន…
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ ប្រធានាធិបតី ហ្វីលីពីន
នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញទទួលបដិសណ្ឋារ កិច្ចស្វាគមន៍ នូវដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងលោកជំទាវ Louise Araneta-Marcos ក្នុងឱកាសដែល ឯកឧត្តម និងលោកជំទាវ អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃ…
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមបុណ្យទក្ខិណានុប្បទានជូនចំពោះវីរកងទ័ពខ្មែរដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ ការពារបូរណភាព
នៅវត្តរាជបូណ៌ ក្រុងសៀមរាប នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០២៥ បានរៀបចំពិធីបុណ្យទក្ខិណានុប្បទានដើម្បីជូនបុណ្យចំពោះវីរជនកងទ័ពខ្មែរគ្រប់លំដាប់ថ្នាក់ ដែលកំពុងបំពេញបេសកកម្មនៅសមរភូមិ និង ឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធវីវកងទ័ពដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិ ការពារបូរណភាពទឹកដី ក្នុងអំឡុងពេលនៃជម្លោះព្រំដែន កម្ពុជា-ថៃ ក្នុងការឧទ្ទិសមហាកុសលថ្វាយចំពោះព្រះមហាវីរក្សត្រខ្មែរគ្រប់ជំនាន់។ ពិធីបុណ្យទក្ខិណានុប្បទាន មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា អមដំណើរដោយលោកជំទាវ ខេង សំវ៉ាដា ប្រាក់ សុខុន សមាជិការដ្ឋសភា…